ទីផ្សារ​ប្រេងឆៅ​នៅ​បន្ត​ធ្លាក់​ថ្លៃ​​ជា​ថ្មី​ទៀត - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, June 28, 2017

ទីផ្សារ​ប្រេងឆៅ​នៅ​បន្ត​ធ្លាក់​ថ្លៃ​​ជា​ថ្មី​ទៀត

តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់​​ថ្លៃ​ជា​ថ្មី​​ទៀត​នៅ​ថ្ងៃ ពុធ​​នេះ​បន្ទាប់​ពី​​មាន​របាយការណ៍​​​បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​​​កំណើន​នៃ​ការ​ស្តុក​ប្រេង​​ឆៅ​របស់​​អាមេរិក​ នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ដែល​ថា​ ទីផ្សារ​ប្រេងឆៅ​​សាកលលោក​ដែល​អាច​ស្រោចស្រង់​តម្លៃ​ឡើង​វិញ​កាល​​ពាក់​កណ្តាល​ឆ្នាំ ២០១៦ មក​ អាច​នឹង​ត្រូវ​ប្រឈមមុខ​ធ្លាក់​ថ្លៃ​មក​វិញ​។

នៅ​ថ្ងៃ​​នេះ​តម្លៃ​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៦,៣២ ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ បាន​ធ្លាក់​ចុះ​អស់ ៣៣ សេន ​ស្មើ​នឹង ០,៧% ​ពី​តម្លៃ​បិទ​ការ​ជួញដូរ​​ចុងក្រោយ​កាល​ពី​យប់​មិញ​។ ចំណែក​​តម្លៃ​ប្រេងឆៅ​​នៅ​លើ ទីផ្សារ​ជួញដូរ​ West Texas Intermediate (WTI) អាមេរិក​បាន​ធ្លាក់​ថ្លៃ​​ខ្ពស់​ជាង​បន្តិច​អស់ ៣៨ សេន ឬ​ស្មើ​នឹង  ០,៩% ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៣,៨៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល។
ទីផ្សារ​ប្រេងឆៅ​បាន​ស្ទុះ​ងើប​ឡើង​វិញ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​ជិត ២០​% ចាប់​តាំង​ពី​មុន​​ពាក់​កណ្តាល​ខែ​ឧសភា​​ឆ្នាំ ២០១៦​មក។ ក៏ប៉ុន្តែ​របាយការណ៍​របស់​វិទ្យាស្ថាន​ប្រេងកាត​អាមេរិក​បាន​បង្ហាញ​ថា​ ការ​ស្តុក​ប្រេងឆៅ​របស់​ខ្លួន​បាន​កើន​ឡើង​​ចំនួន​​ ៨៥១ ០០០បារ៉ែល​ក្នុង​សប្តាហ៍​​ថ្ងៃ​ ​ ២៣ មិថុនា​កន្លង​​ទៅ​ក្នុង​ចំនួន​សរុប​ ៥០៩,៥ លាន​បារ៉ែល។
តម្លៃ​ប្រេងឆៅ​​នៅ​តែ​ធ្លាក់ចុះ​បើ​ទោះបី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់​​របស់​អង្គការ OPEC យ៉ាងណាក៏ដោយ​ដើម្បី​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ឲ្យ​បាន​ចំនួន ១,៨ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​រវាង​ខែ​មករា​ឆ្នាំ ២០១៧ ​ដល់​​ខែ​មីនា​ឆ្នាំ ២០១៨។
លោក​ Ian Taylor ​អនុ​ប្រធាន​​ក្រុមហ៊ុន​ប្រេង​​​Vitol ឯករាជ្យ​​​ដ៏​ធំ​បំផុត​​មួយ​របស់​ពិភពលោក​បាន​លើក​ឡើង​ថា តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​អាច​នឹង​ស្ថិត​នៅ​ក្នុង​ចន្លោះ​​តម្លៃ​ពី ៤០ ទៅ ៥៥ ដុល្លារ​​ក្នុង​មួយ​បារ៉ែល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ត្រីមាស​​ទៅ​មុខ​ទៀត​ដោយសារតែ​ផលិតកម្ម​​ប្រេងឆៅ​របស់​អាមេរិក​​​មាន​កំណើន​ស្រប​ទៅ​តាម​​តុល្យភាព​ប្រើប្រាស់​ក្នុង​ទីផ្សារ​សាកល៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad