សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីភាគច្រើនថ្ងៃនេះ
ត្រូវបានជួញដូរធ្លាក់ថ្លៃបន្ទាប់ពីទីផ្សារភាគហ៊ុន Wall Street
របស់អាមេរិកបានបិទបញ្ចប់ការជួញដូរក្នុងតម្លៃធ្លាក់ថ្លៃកាលពីយប់មិញដោយសារការបោះឆ្នោតទម្លាក់ចោលកម្មវិធីគាំពារសុខភាពចាស់
(Obamacare) ត្រូវបានពន្យារពេល។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុន Nikkei 225
របស់ជប៉ុនបានធ្លាក់ថ្លៃអស់ ០,៥% ខណៈដែលផ្សារភាគហ៊ុនKospi
របស់កូរ៉េខាងត្បូងបានធ្លាក់ធ្លាក់ថ្លៃដូចគ្នាក្នុងចំនួន ០,១២%។
សម្រាប់សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX
200
បានងាកចេញវិញពីការខាតបង់នៅពេលជួញដូរប៉ុន្មានថ្ងៃមុនដោយត្រូវបានជួញដូរក្នុងតម្លៃឡើងថ្លៃ
០,២៥%នៅព្រឹកនេះ។
ងាកទៅមើលទីផ្សារភាគហ៊ុនរបស់ចិនវិញ
កំពុងមាននិន្នាការជួញដូរក្នុងដំណើរធ្លាក់ថ្លៃ
ដោយក្នុងនោះសន្ទស្សន៍ជួញដូរភាគហ៊ុននៅលើផ្សារភាគហ៊ុនហុងកុង Hang
Seng បានធ្លាក់ថ្លៃ ០,១៥%។
រីឯការជួញដូរនៅលើផ្សារភាគហ៊ុនសៀងហៃវិញបានធ្លាក់ថ្លៃអស់ ០,៣៩%
ខណៈដែលផ្សារភាគហ៊ុន Shenzhen បានធ្លាក់ថ្លៃអស់ ០,៣៧៤%
នៅពេលចាប់ផ្តើមជួញដូរព្រឹកនេះ។
លោក Mitch McConnell
ប្រមុខសមាជិកសភាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា
ការបោះឆ្នោតលើកម្មវិធីក្រឹត្យគាំពារសុខភាព
Obamacareនឹងត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៤ ខែកក្កដាខាងមុខ។
ក្រឹត្យគាំពារសុខភាពថ្មីដ៏ចម្រូងចម្រាសនឹងលុបចោលកម្មវិធីគាំពារ
Obamacare ជំនួសដោយរចនាសម្ព័ន្ធឧបត្ថម្ភធនថ្មី។
អ្នកជួញដូរនៅលើទីផ្សារអន្តរជាតិក៏បានផ្តោតផងដែរលើប្រសាសន៍របស់ប្រមុខកណ្តាលអឺរ៉ុបលោក
Mario Draghi ផងដែរដែលថា
ធនាគារកណ្ដាលមានសមត្ថភាពគ្រាន់គ្រាប់នៅក្នុងការកែសម្រួលគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌនានាដែលធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់នេះកាន់តែប្រសើរឡើង
។
ចំណែកផ្សារភាគហ៊ុនអាមេរិកនៅ Wall Street ឯណោះវិញ
បានបិទបញ្ចប់កាលជួញដូរក្នុងតម្លៃធ្លាក់ថ្លៃខ្លាំងកាលពីយប់មិញបន្ទាប់ពីមានការសម្រេចចិត្តរបស់ព្រឹទ្ធសភាក្នុងការពន្យារពេលបោះឆ្នោតគាំទ្រលើក្រឹត្យគាំពារសុខភាពថ្មី។
គេសង្កេតឃើញថា
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក៏មានការធ្លាក់ចុះផងដែរដោយដែលមានរហូតដល់ជាង
២% តួយ៉ាងដូចជាភាគហ៊ុនGoogle បានធ្លាក់ថ្លៃដល់ទៅ ២,៧%
ក្រោយចាញ់ក្តីលើសំណុំរឿងកម្មសិទ្ធិបញ្ញានៅក្នុងអាជីវកម្មរបស់ខ្លួន៕
ប្រភព៖ cnbc
No comments:
Post a Comment