តម្លៃ​មាស​មាន​សញ្ញាណ​ល្អ​នៅ​ព្រឹក​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, April 3, 2017

តម្លៃ​មាស​មាន​សញ្ញាណ​ល្អ​នៅ​ព្រឹក​នេះ

ការ​ជួញដូរ​មាស​នៅ ថ្ងៃ​ច័ន្ទ​​ដើម​សប្តាហ៍​នេះ​ត្រូវ​​បាន​គេ​មើល​ឃើញ​ថា បាន​ស្ថិត​នៅ​​ក្នុង​សញ្ញាណ​វិជ្ជមាន ហយ​ក៏​ចាត់​ទុក​ថា​ជា​ការ​ឡើង​ថ្លៃ​ប្រចាំ​​ត្រីមាស​ដ៏​ល្អ​បំផុត​​ផងដែរ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​មាន​ការ​ជ្រោមជ្រែង​ពី​នយោបាយ​សេដ្ឋកិច្ច​អាមេរិក។ 

ការ​ជួញដូរ​មាស​តាម​ស្បត មាន​ការ​ប្រែប្រួល​តិចតួច​​ក្នុង​តម្លៃ​ជួញដូរ ១ ២៤៨,៥០ ដុល្លារ​ក្នុង​មួយ​អោន ខណៈ​ដែល​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អាមេរិក ត្រូវ​បាន​ជួញដូរ​ខ្ពស់​ជាង​បន្តិច​ស្ថិត​នៅ​ក្នុង​​តម្លៃ ១ ២៥១ ដុល្លារ​ក្នុង​មួយ​អោន។ គិត​ត្រឹម​ថ្ងៃ​សុក្រ​កន្លង​ទៅ មាស​បាន​ហក់​​ឡើង​ថ្លៃ ៨,៤% ដែល​ជា​តម្លៃ​ឡើង​ថ្លៃ​ប្រចាំ​ត្រីមាស​ល្អ​បំផុត​​​ក្នុង​ឆ្នាំ​នេះ។ 
នៅ​​លើ​ទីផ្សារ​អាមេរិក​ទិន្នន័យ​បាន​បង្ហាញ​ថា ការ​ផ្គត់ផ្គង់​មាន​កំណើន​កើន​ឡើង បូក​រួម​ទាំង​កំណើន​អតិផរណា​ស្ថិត​នៅ​ក្នុង​សញ្ញាណ​ល្អ ធ្វើ​ឲ្យ​គេ​មាន​ការ​រំពឹង​ទុក​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​ដំឡើង​អត្រា​ការប្រាក់​នៅ​ពេល​ខាងមុខ​ជា​មិន​ខាន៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad