ការជួញដូរមាសកំពុងបន្តឡើងថ្លៃទៀតក្នុងថ្ងៃអង្គារនេះ
ខណៈដែលអ្នកជួញដូរកំពុងស្វែងរកទីតាំងសុវត្ថិភាពសម្រាប់ជួញដូរស្របពេលស្ថានភាពភូមិសាស្ត្រនយោបាយកំពុងបន្តតានតឹងឡើងជាថ្មីទៀត។
ការជួញដូរមាសតាមស្បតបានឡើងថ្លៃ ០,៣% ស្ថិតនៅក្នុងតម្លៃ
ជួញដូរ ១ ២៥៥,៩៦ ដុល្លារក្នុងមួយអោន។
នៅអាមេរិកទីផ្សារមាសបានឡើងថ្លៃលើសបន្តិចក្នុងចំនួន ០,៤%
ស្ថិតនៅក្នុងតម្លៃជួញដូរ ១ ២៥៨,៤០ ដុល្លារក្នុងមួយអោន។
មាសឆ្មក់ឱកាសឡើងថ្លៃវិញ
ស្របពេលមានកត្តាជាច្រើនកំពុងកើតមានឡើងនៅជុំវិញពិភពលោកដែលមានដូចជា
ព្រឹត្តិការណ៍ជំនួបកំពូលរវាងប្រធានាធិបតីចិន និង
ប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមានអាមេរិក និង
ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅរុស្ស៊ីជាដើម។
ក្រុមហ៊ុនជួញដូរមាស SPDR Gold Trust បានឲ្យដឹងថា
ទំហំជួញដូរមាសបានកើនឡើង០,៥៣% ពោលគឺបានកើនឡើងពី ៨៣២,៣២ តោនដល់
៨៣៦,៧៧ តោនកាលពីថ្ងៃច័ន្ទម្សិលមិញ៕
ប្រភព៖ cnbc
No comments:
Post a Comment