នៅក្នុងទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន ការស្វែងយល់ឲ្យច្បាស់ពីពាក្យមូលបត្រ (Stocks) និង ភាគហ៊ុន (Shares)
ហាក់មានភាពស្រពិចស្រពិលនៅក្នុងចំណោមមហាជនភាគច្រើន។
ជាទូទៅពាក្យទាំងពីរនេះត្រូវបានប្រើប្រាស់ជំនួសគ្នាបានដែលសំដៅលើក្រដាសមួយសន្លឹកដែលប្រកាសភាពជាកម្មសិទ្ធិស្របច្បាប់នៅក្នុងក្រុមហ៊ុនណាមួយដែលឲ្យឈ្មោះថា
វិញ្ញាបនបត្រទិញភាគហ៊ុន (Stock Certificates)។
យ៉ាងណាមិញ និយាយឲ្យត្រឹមត្រូវតាមបច្ចេកទេស ពាក្យទាំងពីរនេះមានន័យខុសគ្នា។ តាមពិត ពាក្យថា ភាគហ៊ុន ឬ Shares គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃ មូលបត្រ ឬ Stocks។
នេះមានន័យថា ក្រៅពីភាគហ៊ុននៅមានប្រភេទមូលបត្រផ្សេងៗជាច្រើនទៀត
ដែលគេយកមកធ្វើការទិញលក់នៅក្នុងទីផ្សារមូលបត្រដែរ ដូចជា
មូលបត្របំណុល មូលបត្រជាវត្ថុធាតុដើម ឬជារូបិយវត្ថុ ។ល។ និង។ល។
ប៉ុន្តែដោយសារតែពីដំបូងឡើយភាគហ៊ុន (Shares)
គឺជាប្រភេទមូលបត្រដែលគេទិញលក់ច្រើនជាងគេ នៅលើទីផ្សារ
ទើបគេច្រើននិយាយពាក្យ “ផ្សារភាគហ៊ុន” ជាប់មាត់រហូតមក។ ប៉ុន្តែ បើតាមភាសាបច្ចេកទេសដែលត្រឹមត្រូវ គេត្រូវហៅទីផ្សារនេះថា “ទីផ្សារមូលបត្រ ឬ Stock Market”៕
បើមានចម្ងល់បន្ថែមសូម ចុចនៅទីនេះ ឬ ចូលទៅកាន់គេហទំព័ររបស់គណៈកម្មការមូលប័ត្រកម្ពុជា។
No comments:
Post a Comment