មាស​ឡើង​ថ្លៃ​​វិញ​ក្នុង​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, June 28, 2017

មាស​ឡើង​ថ្លៃ​​វិញ​ក្នុង​ថ្ងៃ​នេះ

ការ​ជួញដូរ​មាស​​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ឡើង​ថ្លៃ​វិញ​ក្រោយ​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ ស្រប​ពេល​ដែល​​ស្ថានភាព​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន និង​ប្រាក់ដុល្លារ​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​លោក Mario Draghi ​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​​មាន​ប្រសាសន៍​ថា  ​ស្ថាប័ន​កំពូល​មួយ​នេះ​អាច​កាត់​បន្ថយ​សកម្មភាព​របស់​ខ្លួន​​មួយ​ចំនួន​លើ​គោលនយោបាយ​ហិរញ្ញវត្ថុ​នៅ​​ក្នុង​ឆ្នាំនេះ។

ការ​ជួញដូរ​មាស​តាម​ស្បត​បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៤៩,១៧ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​បាន​ឡើង​ថ្លៃ ០,២% ដែរ ហើយ​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៤៩,៤០ ដុល្លារ​ក្នុង​មួយ​អោន។ 
ការ​ជួញដូរ​ប្រាក់​ដុល្លារ​អាមេរិក​បាន​ធ្លាក់​ចុះ​ដល់​​កម្រិត​ទាប​បំផុត​​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល ១០​ ខែ​កន្លង​ទៅ​នេះ​បើ​ធៀប​ទៅ​នឹង​លុយ​អឺរ៉ូ​កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​បន្ទាប់​ពី​លោក Draghi ​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​ បាន​ប្រកាស​បើក​​ផ្លូវ​មួយ​នូវ​​អ្វី​ដែល​លោក​យល់​ថា​ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​នៃ​ការ​​កាត់​បន្ថយ​​សកម្មភាព​ខ្លះៗ​របស់​ធនាគារ​កណ្តាល​​លើ​វិស័យ​ហិរញ្ញវត្ថុ។
នៅ​​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​​វិញ​ ក៏​​បាន​ធ្លាក់​ចុះ​​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ​​បន្ទាប់​ពី​ផ្សារភាគហ៊ុន​ Wall Street ​របស់​អាមេរិក​ត្រូវ​បាន​​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​​ថ្លៃ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ការ​ពន្យារពេល​ក្នុង​ការ​បោះឆ្នោត​​លើ​កម្មវិធី​​កំណែទម្រង់​​វិស័យ​សុខាភិបាល​របស់​អាមេរិក​។
ងាក​ទៅ​មើល​ប្រសាសន៍​​របស់​លោកស្រី Janet Yellen ​ប្រមុខ​ធនាគារ​​កណ្តាល​អាមេរិក​វិញ​បាន​​​លើក​ឡើង​ កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ថា​ លោក​ស្រី​មិន​ជឿ​ថា​​ពិភពលោក​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​​ម្តង​ទៀត​​នោះ​ឡើយ​ដរាបណា​​លោក​ស្រី​នៅ​មាន​ជីវិត​នៅ​ឡើយ។ នេះ​បាន​ធ្វើ​ឲ្យ​លោក​ស្រី​អរគុណ​​ទៅ​ដល់​ការ​​​​កំណែ​ទម្រង់​ប្រព័ន្ធ​ធនាគារ​ដែល​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​​​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​កាល​ពី​ឆ្នាំ ​២០០៧ ដល់​ឆ្នាំ ២០០៩ ។
នៅ​​ថ្ងៃ​អង្គារ​​​ម្សិលមិញ​នេះ​ដែរ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​កាត់​បន្ថយ​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​រហូត​ដល់​ ២,១% សម្រាប់​ឆ្នាំ​ ២០១៧ និង២០១៨ ​ដោយ​ទម្លាក់​ការ​​ព្យាករណ៍​​ពី​មុន​ដែរ​ថា ​គោលនយោបាយ​​ពន្ធដារ​ថ្មី​របស់​ប្រធានាធិបតី Trump និង​ផែន​ការ​ចំណាយ​​​​​សារពើពន្ធ​របស់​លោក​​នឹង​ជំរុញ​ឲ្យ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad