ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃ ខណៈ​ដែល​ប្រាក់​ដុល្លារ​កំពុង​មាន​សម្ពាធ​​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, June 28, 2017

ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃ ខណៈ​ដែល​ប្រាក់​ដុល្លារ​កំពុង​មាន​សម្ពាធ​​

ការ​ជួញដូរ​ប្រាក់​​អឺរ៉ូ​នៅ​ថ្ងៃ​នេះ​មាន​សញ្ញាណ​ល្អ​ក្នុង​តម្លៃ​មួយ​មិន​ធ្លាប់​​មាន​គិត​​ត្រឹម​រយៈពេល​១០​ខែ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​​ប្រមុខ​អនាគារ​កណ្តាល​អឺរ៉ុប​បាន​ព្រមាន​​ពី​វិធានការ​នានា​របស់​ខ្លួន​​​នៅ​ពេល​ខាងមុខ ស្រប​​​ដែល​ប្រាក់ដុល្លារ​ត្រូវ​បាន​​រង​សម្ពាធ​ជា​ថ្មី​បន្ទាប់​ពី​ការ​បោះឆ្នោត​លើ​​ក្រឹត្យ​គាំពារ​សុខភាព​​ថ្មី​របស់​អាមេរិក​ត្រូវ​បាន​ពន្យារពេល។

ប្រាក់​អឺរ៉ូ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៣៣៨ ដុល្លារ​ បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ​បាន ១,៤% កាល​ពី​ម្សិលមិញ និង បាន​ឆ្មក់​ឱកាស​ឡើង​ថ្លៃ​ដល់ ១,១៣៤៩ ដុល្លារ​ ដែល​ជា​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​ឃើញ​មាន​គិត​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ ២០១៦ មក។
​ការ​ឡើង​ថ្លៃ​នេះ​បាន​កើត​​មាន​ឡើង​បន្ទាប់​ពី​លោក Mario Draghi ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​បាន​​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ព័រទុយហ្គាល់​កាល​ពី​ថ្ងៃ​អង្គារ​ថា ស្ថានភាព​បរិត្តផរណា​​ត្រូវ​បាន​ជំនួស​ដោយ​​​កំណើន​អតិផរណា​។ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​គោលជំហរ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប ត្រូវ​បាន​គេ​លើក​ឡើង​ថា គួរតែ​មាន​ភាព​ល្អិតល្អន់​ជាង​នេះ ខណៈ​​ដែល​គោលនយោបាយ​​​​គាំទ្រ​រូបិយវត្ថុ​គួរឲ្យ​កត់​សម្គាល់​មួយ​ នៅ​តែ​ត្រូវ​ការ​​ជា​ចាំបាច់ ​ហើយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​អតិផរណា​ក៏​ពឹងផ្អែក​លើ​លក្ខខណ្ឌ​ហិរញ្ញប្បទាន​សកល​ផង​ដែរ។
អ្នក​ជួញដូរ​យល់​ឃើញ​ថា ប្រាក់​​អឺរ៉ូ​នឹង​អាច​ឡើង​ថ្លៃ​បន្ថែម​ទៀត​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ នៅ​ថ្ងៃ​នេះ​​វា​កំពុង​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ជុំវិញ ១,១៤ ដុល្លារ ហើយ​អាច​បន្ត​ឡើង​ថ្លៃ​ទៀត​ប្រសិន​​កម្រិត​តម្លៃ​ Resistance របស់​វា​​អាច​ស្ទុះ​ងើប​ផុត​ពី​តម្លៃ​នេះ។ ធៀប​ទៅ​នឹង​លុយ​យ៉េន កាល​ពី​ម្សិលមិញ ប្រាក់​អឺរ៉ូ​​​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១២៧,៤៧ យ៉េន​ដែល​ជា​តម្លៃ​​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​​មាន​គិត​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ ២០១៦​មក ដែល​កាល​នោះ​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១២៧,១៨ យ៉េន.
ងាក​ទៅ​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​​បាន​រង​សម្ពាធ​​ខ្លាំង​​កាល​ពី​យប់​មិញ​​បន្ទាប់​ពី​​ប្រមុខ​​សមាជិក​ព្រឹទ្ធសភា​​ភាគច្រើន​​របស់​អាមេរិក​លោក Mitch McConnell​បាន​ពន្យារពេល​បោះឆ្នោត​លើ​​​ក្រឹត្យ​គាំពារ​សុខភាព​ថ្មី​ដោយ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ពី​សមាជិក​ព្រឹទ្ធសភា​​មក​ពី​គណបក្ស​សាធារណរដ្ឋ។
អ្នក​​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​មាន​ការ​ព្រួយបារម្ភ​ថា រដ្ឋបាល​របស់​លោក​ Trump នឹង​​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​តាម​​គោលនយោបាយ​កាត់​បន្ថយ​ពន្ធដារ​​ និង​វិធានការ​លើ​​​​កម្មវិធី​សារពើពន្ធ​​របស់​លោក​​ប្រសិន​បើ​​អវត្តមាន​នៃ​ក្រឹត្យ​គាំពារ​​សុខភាព​ថ្មី​នេះ​។
នៅ​ថ្ងៃ​នេះ​សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន ​បាន​ផ្លាស់ប្ដូរ​បន្តិចបន្តួច​​បណ្ដោះ​នៅ​​ក្នុង​សន្ទស្សន៍​តម្លៃ ៩៦,៤៤៣ បន្ទាប់​ពី​​បាន​ធ្លាក់​ថ្លៃ​ប្រហែល ១% ​កាល​ពី​ម្សិលមិញ​។ ធៀប​ទៅ​នឹង​លុយ​យ៉េន ​របស់​ជប៉ុន ប្រាក់ដុល្លារ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ត្រឹម ១១២,១៨ យ៉េន​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad