June 2017 - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, June 28, 2017

Support, Resistance and Pivot Point (28-06-2017)

មាស​ឡើង​ថ្លៃ​​វិញ​ក្នុង​ថ្ងៃ​នេះ

11:38 PM 0
ការ​ជួញដូរ​មាស​​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ឡើង​ថ្លៃ​វិញ​ក្រោយ​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ ស្រប​ពេល​ដែល​​ស្ថានភាព​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន និង​ប្រាក់ដុល្លារ​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​លោក Mario Draghi ​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​​មាន​ប្រសាសន៍​ថា  ​ស្ថាប័ន​កំពូល​មួយ​នេះ​អាច​កាត់​បន្ថយ​សកម្មភាព​របស់​ខ្លួន​​មួយ​ចំនួន​លើ​គោលនយោបាយ​ហិរញ្ញវត្ថុ​នៅ​​ក្នុង​ឆ្នាំនេះ។

ការ​ជួញដូរ​មាស​តាម​ស្បត​បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៤៩,១៧ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​បាន​ឡើង​ថ្លៃ ០,២% ដែរ ហើយ​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៤៩,៤០ ដុល្លារ​ក្នុង​មួយ​អោន។ 
ការ​ជួញដូរ​ប្រាក់​ដុល្លារ​អាមេរិក​បាន​ធ្លាក់​ចុះ​ដល់​​កម្រិត​ទាប​បំផុត​​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល ១០​ ខែ​កន្លង​ទៅ​នេះ​បើ​ធៀប​ទៅ​នឹង​លុយ​អឺរ៉ូ​កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​បន្ទាប់​ពី​លោក Draghi ​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​ បាន​ប្រកាស​បើក​​ផ្លូវ​មួយ​នូវ​​អ្វី​ដែល​លោក​យល់​ថា​ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​នៃ​ការ​​កាត់​បន្ថយ​​សកម្មភាព​ខ្លះៗ​របស់​ធនាគារ​កណ្តាល​​លើ​វិស័យ​ហិរញ្ញវត្ថុ។
នៅ​​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​​វិញ​ ក៏​​បាន​ធ្លាក់​ចុះ​​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ​​បន្ទាប់​ពី​ផ្សារភាគហ៊ុន​ Wall Street ​របស់​អាមេរិក​ត្រូវ​បាន​​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​​ថ្លៃ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ការ​ពន្យារពេល​ក្នុង​ការ​បោះឆ្នោត​​លើ​កម្មវិធី​​កំណែទម្រង់​​វិស័យ​សុខាភិបាល​របស់​អាមេរិក​។
ងាក​ទៅ​មើល​ប្រសាសន៍​​របស់​លោកស្រី Janet Yellen ​ប្រមុខ​ធនាគារ​​កណ្តាល​អាមេរិក​វិញ​បាន​​​លើក​ឡើង​ កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ថា​ លោក​ស្រី​មិន​ជឿ​ថា​​ពិភពលោក​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​​ម្តង​ទៀត​​នោះ​ឡើយ​ដរាបណា​​លោក​ស្រី​នៅ​មាន​ជីវិត​នៅ​ឡើយ។ នេះ​បាន​ធ្វើ​ឲ្យ​លោក​ស្រី​អរគុណ​​ទៅ​ដល់​ការ​​​​កំណែ​ទម្រង់​ប្រព័ន្ធ​ធនាគារ​ដែល​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​​​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​កាល​ពី​ឆ្នាំ ​២០០៧ ដល់​ឆ្នាំ ២០០៩ ។
នៅ​​ថ្ងៃ​អង្គារ​​​ម្សិលមិញ​នេះ​ដែរ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​កាត់​បន្ថយ​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​រហូត​ដល់​ ២,១% សម្រាប់​ឆ្នាំ​ ២០១៧ និង២០១៨ ​ដោយ​ទម្លាក់​ការ​​ព្យាករណ៍​​ពី​មុន​ដែរ​ថា ​គោលនយោបាយ​​ពន្ធដារ​ថ្មី​របស់​ប្រធានាធិបតី Trump និង​ផែន​ការ​ចំណាយ​​​​​សារពើពន្ធ​របស់​លោក​​នឹង​ជំរុញ​ឲ្យ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​៕
ប្រភព៖ cnbc 
Read More

ផ្សារភាគហ៊ុន​​អាស៊ី​ភាគ​ច្រើន​ត្រូវ​បាន​ជួញដូរ​ធ្លាក់​ថ្លៃ

11:35 PM 0
សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ភាគ​ច្រើន​ថ្ងៃ​នេះ​ ត្រូវ​បាន​ជួញដូរ​​ធ្លាក់​ថ្លៃ​បន្ទាប់​ពី​​ទីផ្សារ​ភាគហ៊ុន​ Wall Street ​របស់​អាមេរិក​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ​​ធ្លាក់​ថ្លៃ​កាល​ពី​យប់​មិញ​ដោយ​សារ​ការ​បោះឆ្នោត​​ទម្លាក់​ចោល​កម្មវិធី​គាំពារ​សុខភាព​ចាស់ (Obamacare) ត្រូវ​បាន​ពន្យារពេល​។

សន្ទស្សន៍​ជួញដូរ​​នៅ​លើ​ផ្សារភាគហ៊ុន​ Nikkei 225 ​របស់​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​អស់ ០,៥%  ខណៈ​ដែល​ផ្សារភាគហ៊ុន​​Kospi របស់​កូរ៉េខាងត្បូង​បាន​ធ្លាក់​ធ្លាក់​ថ្លៃ​ដូច​គ្នា​ក្នុង​ចំនួន​ ០,១២%។ សម្រាប់​​សន្ទស្សន៍​ជួញដូរ​​នៅ​លើ​​ផ្សារភាគហ៊ុន​អូស្ត្រាលី  S&P/ASX 200 បាន​​ងាក​ចេញ​វិញ​ពី​ការ​ខាតបង់​​នៅ​ពេល​ជួញដូរ​ប៉ុន្មាន​ថ្ងៃ​មុន​​ដោយ​ត្រូវ​បាន​ជួញដូរ​​ក្នុង​​តម្លៃ​ឡើង​ថ្លៃ ០,២៥%​នៅ​ព្រឹក​នេះ​។
ងាក​ទៅ​មើល​ទីផ្សារ​ភាគហ៊ុន​របស់​ចិន​វិញ ​កំពុង​មាន​និន្នាការ​​ជួញដូរ​ក្នុង​​ដំណើរ​ធ្លាក់​ថ្លៃ​ ដោយ​ក្នុង​នោះ​សន្ទស្សន៍​ជួញដូរ​​ភាគហ៊ុន​នៅ​លើ​ផ្សារភាគហ៊ុន​ហុងកុង​ Hang Seng បាន​ធ្លាក់​​ថ្លៃ ០,១៥%។ រីឯ​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​សៀងហៃ​វិញ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣៩%  ខណៈ​ដែល​ផ្សារភាគហ៊ុន Shenzhen បាន​ធ្លាក់​ថ្លៃ​​​អស់ ០,៣៧៤% ​នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ​ព្រឹក​នេះ។
លោក Mitch McConnell ប្រមុខ​សមាជិក​សភា​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​​ម្សិលមិញ​ថា ការ​បោះឆ្នោត​​លើ​កម្មវិធី​​ក្រឹត្យ​គាំពារ​សុខភាព​ Obamacareនឹង​ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​ ៤ ខែកក្កដា​ខាងមុខ​។ ​ក្រឹត្យ​គាំពារ​សុខភាព​ថ្មី​ដ៏​ចម្រូងចម្រាស​នឹង​លុបចោល​​កម្មវិធី​គាំពារ​ Obamacare ​ជំនួស​ដោយ​​រចនាសម្ព័ន្ធ​ឧបត្ថម្ភធន​​ថ្មី​។
អ្នក​ជួញដូរ​នៅ​លើ​​ទីផ្សារ​អន្តរជាតិ​ក៏​បាន​ផ្តោត​ផង​ដែរ​លើ​ប្រសាសន៍​របស់​ប្រមុខ​កណ្តាល​អឺរ៉ុប​លោក Mario Draghi ផង​ដែរ​​ដែល​ថា ធនាគារកណ្ដាល​​មាន​សមត្ថភាព​​​គ្រាន់គ្រាប់​នៅ​ក្នុង​ការ​កែសម្រួល​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​​ដើម្បី​​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​​​នានា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​​នៅ​ក្នុង​តំបន់​នេះ​កាន់​តែ​ប្រសើរ​ឡើង ។
ចំណែក​ផ្សារភាគហ៊ុន​អាមេរិក​នៅ Wall Street ​ឯណោះ​វិញ បាន​បិទ​​បញ្ចប់​​កាល​​ជួញដូរ​​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​យប់​មិញ​បន្ទាប់​ពី​​មាន​ការ​សម្រេចចិត្ត​របស់​ព្រឹទ្ធសភា​​ក្នុង​ការ​ពន្យារពេល​បោះឆ្នោត​​គាំទ្រ​លើ​ក្រឹត្យ​គាំពារ​សុខភាព​ថ្មី។ គេ​សង្កេត​ឃើញ​ថា ភាគហ៊ុន​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ​ដោយ​​ដែល​មាន​រហូត​ដល់​ជាង ២% តួយ៉ាង​ដូច​ជា​ភាគហ៊ុន​Google បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ ២,៧% ក្រោយ​ចាញ់​ក្តី​លើ​សំណុំរឿង​កម្មសិទ្ធិបញ្ញា​នៅក្នុង​អាជីវកម្ម​របស់​ខ្លួន៕
ប្រភព៖ cnbc 
Read More

ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃ ខណៈ​ដែល​ប្រាក់​ដុល្លារ​កំពុង​មាន​សម្ពាធ​​

11:31 PM 0
ការ​ជួញដូរ​ប្រាក់​​អឺរ៉ូ​នៅ​ថ្ងៃ​នេះ​មាន​សញ្ញាណ​ល្អ​ក្នុង​តម្លៃ​មួយ​មិន​ធ្លាប់​​មាន​គិត​​ត្រឹម​រយៈពេល​១០​ខែ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​​ប្រមុខ​អនាគារ​កណ្តាល​អឺរ៉ុប​បាន​ព្រមាន​​ពី​វិធានការ​នានា​របស់​ខ្លួន​​​នៅ​ពេល​ខាងមុខ ស្រប​​​ដែល​ប្រាក់ដុល្លារ​ត្រូវ​បាន​​រង​សម្ពាធ​ជា​ថ្មី​បន្ទាប់​ពី​ការ​បោះឆ្នោត​លើ​​ក្រឹត្យ​គាំពារ​សុខភាព​​ថ្មី​របស់​អាមេរិក​ត្រូវ​បាន​ពន្យារពេល។

ប្រាក់​អឺរ៉ូ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៣៣៨ ដុល្លារ​ បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ​បាន ១,៤% កាល​ពី​ម្សិលមិញ និង បាន​ឆ្មក់​ឱកាស​ឡើង​ថ្លៃ​ដល់ ១,១៣៤៩ ដុល្លារ​ ដែល​ជា​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​ឃើញ​មាន​គិត​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ ២០១៦ មក។
​ការ​ឡើង​ថ្លៃ​នេះ​បាន​កើត​​មាន​ឡើង​បន្ទាប់​ពី​លោក Mario Draghi ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​បាន​​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ព័រទុយហ្គាល់​កាល​ពី​ថ្ងៃ​អង្គារ​ថា ស្ថានភាព​បរិត្តផរណា​​ត្រូវ​បាន​ជំនួស​ដោយ​​​កំណើន​អតិផរណា​។ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​គោលជំហរ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប ត្រូវ​បាន​គេ​លើក​ឡើង​ថា គួរតែ​មាន​ភាព​ល្អិតល្អន់​ជាង​នេះ ខណៈ​​ដែល​គោលនយោបាយ​​​​គាំទ្រ​រូបិយវត្ថុ​គួរឲ្យ​កត់​សម្គាល់​មួយ​ នៅ​តែ​ត្រូវ​ការ​​ជា​ចាំបាច់ ​ហើយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​អតិផរណា​ក៏​ពឹងផ្អែក​លើ​លក្ខខណ្ឌ​ហិរញ្ញប្បទាន​សកល​ផង​ដែរ។
អ្នក​ជួញដូរ​យល់​ឃើញ​ថា ប្រាក់​​អឺរ៉ូ​នឹង​អាច​ឡើង​ថ្លៃ​បន្ថែម​ទៀត​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ នៅ​ថ្ងៃ​នេះ​​វា​កំពុង​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ជុំវិញ ១,១៤ ដុល្លារ ហើយ​អាច​បន្ត​ឡើង​ថ្លៃ​ទៀត​ប្រសិន​​កម្រិត​តម្លៃ​ Resistance របស់​វា​​អាច​ស្ទុះ​ងើប​ផុត​ពី​តម្លៃ​នេះ។ ធៀប​ទៅ​នឹង​លុយ​យ៉េន កាល​ពី​ម្សិលមិញ ប្រាក់​អឺរ៉ូ​​​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១២៧,៤៧ យ៉េន​ដែល​ជា​តម្លៃ​​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​​មាន​គិត​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ ២០១៦​មក ដែល​កាល​នោះ​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១២៧,១៨ យ៉េន.
ងាក​ទៅ​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​​បាន​រង​សម្ពាធ​​ខ្លាំង​​កាល​ពី​យប់​មិញ​​បន្ទាប់​ពី​​ប្រមុខ​​សមាជិក​ព្រឹទ្ធសភា​​ភាគច្រើន​​របស់​អាមេរិក​លោក Mitch McConnell​បាន​ពន្យារពេល​បោះឆ្នោត​លើ​​​ក្រឹត្យ​គាំពារ​សុខភាព​ថ្មី​ដោយ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ពី​សមាជិក​ព្រឹទ្ធសភា​​មក​ពី​គណបក្ស​សាធារណរដ្ឋ។
អ្នក​​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​មាន​ការ​ព្រួយបារម្ភ​ថា រដ្ឋបាល​របស់​លោក​ Trump នឹង​​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​តាម​​គោលនយោបាយ​កាត់​បន្ថយ​ពន្ធដារ​​ និង​វិធានការ​លើ​​​​កម្មវិធី​សារពើពន្ធ​​របស់​លោក​​ប្រសិន​បើ​​អវត្តមាន​នៃ​ក្រឹត្យ​គាំពារ​​សុខភាព​ថ្មី​នេះ​។
នៅ​ថ្ងៃ​នេះ​សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន ​បាន​ផ្លាស់ប្ដូរ​បន្តិចបន្តួច​​បណ្ដោះ​នៅ​​ក្នុង​សន្ទស្សន៍​តម្លៃ ៩៦,៤៤៣ បន្ទាប់​ពី​​បាន​ធ្លាក់​ថ្លៃ​ប្រហែល ១% ​កាល​ពី​ម្សិលមិញ​។ ធៀប​ទៅ​នឹង​លុយ​យ៉េន ​របស់​ជប៉ុន ប្រាក់ដុល្លារ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ត្រឹម ១១២,១៨ យ៉េន​៕
ប្រភព៖ cnbc
Read More

ទីផ្សារ​ប្រេងឆៅ​នៅ​បន្ត​ធ្លាក់​ថ្លៃ​​ជា​ថ្មី​ទៀត

11:29 PM 0
តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់​​ថ្លៃ​ជា​ថ្មី​​ទៀត​នៅ​ថ្ងៃ ពុធ​​នេះ​បន្ទាប់​ពី​​មាន​របាយការណ៍​​​បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​​​កំណើន​នៃ​ការ​ស្តុក​ប្រេង​​ឆៅ​របស់​​អាមេរិក​ នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ដែល​ថា​ ទីផ្សារ​ប្រេងឆៅ​​សាកលលោក​ដែល​អាច​ស្រោចស្រង់​តម្លៃ​ឡើង​វិញ​កាល​​ពាក់​កណ្តាល​ឆ្នាំ ២០១៦ មក​ អាច​នឹង​ត្រូវ​ប្រឈមមុខ​ធ្លាក់​ថ្លៃ​មក​វិញ​។

នៅ​ថ្ងៃ​​នេះ​តម្លៃ​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៦,៣២ ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ បាន​ធ្លាក់​ចុះ​អស់ ៣៣ សេន ​ស្មើ​នឹង ០,៧% ​ពី​តម្លៃ​បិទ​ការ​ជួញដូរ​​ចុងក្រោយ​កាល​ពី​យប់​មិញ​។ ចំណែក​​តម្លៃ​ប្រេងឆៅ​​នៅ​លើ ទីផ្សារ​ជួញដូរ​ West Texas Intermediate (WTI) អាមេរិក​បាន​ធ្លាក់​ថ្លៃ​​ខ្ពស់​ជាង​បន្តិច​អស់ ៣៨ សេន ឬ​ស្មើ​នឹង  ០,៩% ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៣,៨៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល។
ទីផ្សារ​ប្រេងឆៅ​បាន​ស្ទុះ​ងើប​ឡើង​វិញ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​ជិត ២០​% ចាប់​តាំង​ពី​មុន​​ពាក់​កណ្តាល​ខែ​ឧសភា​​ឆ្នាំ ២០១៦​មក។ ក៏ប៉ុន្តែ​របាយការណ៍​របស់​វិទ្យាស្ថាន​ប្រេងកាត​អាមេរិក​បាន​បង្ហាញ​ថា​ ការ​ស្តុក​ប្រេងឆៅ​របស់​ខ្លួន​បាន​កើន​ឡើង​​ចំនួន​​ ៨៥១ ០០០បារ៉ែល​ក្នុង​សប្តាហ៍​​ថ្ងៃ​ ​ ២៣ មិថុនា​កន្លង​​ទៅ​ក្នុង​ចំនួន​សរុប​ ៥០៩,៥ លាន​បារ៉ែល។
តម្លៃ​ប្រេងឆៅ​​នៅ​តែ​ធ្លាក់ចុះ​បើ​ទោះបី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់​​របស់​អង្គការ OPEC យ៉ាងណាក៏ដោយ​ដើម្បី​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ឲ្យ​បាន​ចំនួន ១,៨ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​រវាង​ខែ​មករា​ឆ្នាំ ២០១៧ ​ដល់​​ខែ​មីនា​ឆ្នាំ ២០១៨។
លោក​ Ian Taylor ​អនុ​ប្រធាន​​ក្រុមហ៊ុន​ប្រេង​​​Vitol ឯករាជ្យ​​​ដ៏​ធំ​បំផុត​​មួយ​របស់​ពិភពលោក​បាន​លើក​ឡើង​ថា តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​អាច​នឹង​ស្ថិត​នៅ​ក្នុង​ចន្លោះ​​តម្លៃ​ពី ៤០ ទៅ ៥៥ ដុល្លារ​​ក្នុង​មួយ​បារ៉ែល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ត្រីមាស​​ទៅ​មុខ​ទៀត​ដោយសារតែ​ផលិតកម្ម​​ប្រេងឆៅ​របស់​អាមេរិក​​​មាន​កំណើន​ស្រប​ទៅ​តាម​​តុល្យភាព​ប្រើប្រាស់​ក្នុង​ទីផ្សារ​សាកល៕
ប្រភព៖ cnbc 
Read More

Post Top Ad