ការជួញដូរទីផ្សារភាគហ៊ុននៅក្នុងតំបន់អាស៊ីនៅព្រឹកនេះ
ត្រូវបានគេមើលឃើញថា បានធ្លាក់ថ្លៃភាគច្រើន
បន្ទាប់ពីបានឡើងថ្លៃក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ
ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំលទ្ធផលសេចក្តីសម្រេចរបស់ធនាគារកណ្តាលអឺរ៉ុបនៅល្ងាចនេះ
និង កម្មវិធីកំណែទម្រង់ពន្ធដារថ្មីរបស់លោក Donald Trump។
ផ្សារភាគហ៊ុនជប៉ុនបានធ្លាក់ថ្លៃជាលើកដំបូងក្នុងរយៈពេល៦ថ្ងៃ
ស្របពេលដែលផ្សារភាគហ៊ុនចិន សៀងហៃក៏មិនមានសញ្ញាណល្អដូចគ្នា
ដោយសារតែសេដ្ឋកិច្ចរបស់ខ្លួនកំពុងជួបបញ្ហា។
ផ្សារភាគហ៊ុន MSCI Asia Pacific បានធ្លាក់ថ្លៃអស់ ០,១% ពីតម្លៃ
ខ្ពស់បំផុតរបស់វាដែលមិនធ្លាប់មានគិតចាប់តាំងពីខែមិថុនាឆ្នាំ
២០១៥ នៅម៉ោង ៩ ព្រឹកនេះ។ ចំណែកផ្សារភាគហ៊ុនជប៉ុន Topix
បានធ្លាក់ថ្លៃអស់ ០,១% ដែរ ខណៈដែលផ្សារភាគហ៊ុនអូស្ត្រាលី
S&P/ASX 200 មិនមានការប្រែប្រួលនោះឡើយ។
នៅលើទឹកដីចិន ផ្សារភាគហ៊ុនសៀងហៃ បានធ្លាក់ចុះអស់ ១%
ខណៈដែលផ្សារភាគហ៊ុនហុងកុងបានធ្លាក់ថ្លៃអស់ ០,២%។
ចំណែកនៅកូរ៉េខាងត្បូងវិញ ផ្សារភាគហ៊ុន Kospi
ក៏បានធ្លាក់ថ្លៃអស់០,២% ដែរ ផ្ទុយពីភាគហ៊ុនរបស់ក្រុមហ៊ុន Samsung
ដែលបានឡើងថ្លៃដល់ទៅ ១,៧% នៅពេលដែលមានការព្យាករណ៍ថា
ប្រាក់ចំណូលរបស់ខ្លួនអាចនឹងកើនឡើងនៅពេលខាងមុខ។
ងាកទៅមើលស្ថានភាពជួញដូរនៅលើផ្សារភាគហ៊ុនអាមេរិកវិញ
បានបិទបញ្ចប់ទៅក្នុងតម្លៃឡើងថ្លៃ ពោលគឺផ្សារភាគហ៊ុន S&P 500
បានឡើងថ្លៃ ០,១%។ នៅតំបន់អឺរ៉ុប ផ្សារភាគហ៊ុន Stoxx Europe 600
បានឡើងថ្លៃដែរក្នុងតម្លៃខ្ពស់ជាង ពោលគឺ ០,៥% ក្នុងថ្ងៃទី ៦
ដែលគេមិនធ្លាប់ឃើញតាំងពី ខែសីហា ឆ្នាំ ២០១៥ មក៕
ប្រភព៖ cnbc
No comments:
Post a Comment