​ការ​​ជួញដូរ​មាស​នៅ​តែលតោល​​ទៅ​មុខ​មិន​រួចថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, August 25, 2017

​ការ​​ជួញដូរ​មាស​នៅ​តែលតោល​​ទៅ​មុខ​មិន​រួចថ្ងៃ​នេះ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​ថេរ​នៅ​ឡើយ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​រង់ចាំ​​លទ្ធផល​នៃ​ការ​​​ផ្តល់​ពន្លឺ​ភ្លើង​ខៀវ​ណា​មួយ​ចេញ​ពី​កិច្ចប្រជុំ​ដ៏​ធំ​មួយ​របស់​ធនាគារ​កណ្តាល​នានា​នៅ​ទីក្រុង​Jackson Holde សហរដ្ឋអាមេរិក​នា​យប់​នេះ។

ការ​ជួញដូរ​មាស​តាម​ស្បត (Spot Gold) មិន​មាន​ការ​ប្រែប្រួល​​ខ្លាំង​នោះ​ទេ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៥,៦០ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៩:៣០ នាទី​ព្រឹក​នេះ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​ជិត ០,៣% កាល​ពី​យប់​មិញ។ រីឯ​ការ​ជួញដូរ​មាស​របស់​អាមេរិក (U.S. gold futures for December delivery) ក៏​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​ដែរ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩០,៦០ ដុល្លារ​ក្នុង​​មួយ​អោន។
ការ​ដែល​តម្លៃ​មាស​ងើប​ទៅ​មុខ​មិន​រួច​នេះ​ក៏ដោយ​សារ​តែ​​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ហាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​វិជ្ជមាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​​ពេល​ដែល​អ្នក​ជួញដូរ​នានា​កំពុង​ផ្តោត​អារម្មណ៍​​ទៅ​លើ​កិច្ចប្រជុំ​ Jackson Hole ដែល​នឹង​បញ្ចប់​នៅ​​យប់​នេះ​ហើយ។
ធនាគារ​កណ្តាល​កំពូលៗ​របស់​ពិភពលោក​បាន​ជួប​ប្រជុំ​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៦ សីហា​នេះ​ជា​មួយ​​​នឹង​ទំនុកចិត្ត​របស់​ខ្លួន​​ដោយ​រំពឹង​ថា ខ្លួន​នឹង​អាច​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​​​ដើម្បី​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ កិច្ចប្រជុំ​នេះ នឹង​បើក​ច្រក​ផ្លូវ​មួយ​ឲ្យ​ធនាគារ​កណ្តាល​អឺរ៉ុប (ECB) និង ធនាគារ​កណ្តាល​ជប៉ុន (BoJ) អនុវត្តិ​យុទ្ធសាស្ត្រ​​មួយ​​យក​តាម​​គំរូ​របស់​ធនាគារ​កណ្តាល​អាមេរិក (Fed) ដើម្បី​​ដោះស្រាយ​បញ្ហា​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ខ្លួន។
បន្ទាប់​ពី​មាន​ភាព​ច្របូកច្របល់​​​ទៅ​នឹង​នយោបាយ​សកលភាវូបនីយកម្ម​​នៅ​ក្នុង​ឆ្នាំ នេះ ធនាគារ​កណ្តាល​ជា​ច្រើន​នៅ​តែ​ជំទាស់​ទៅ​នឹង​​ការ​កំហិត​ព្រំដែន​បើកចំហ​មួយ​នៅ​លើ​សាកលលោក ហើយ​​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី គឺ​ជា​គន្លឹះ​​តែមួយគត់​​ដែល​អាច​ផ្តល់​ការងារ និង​វិបុលភាព​របស់​ពិភពលោក​ទាំងមូល​។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ធនាគារ​កណ្តាល​អាមេរិក​​វិញ​បាន​និយាយ​ថា ខ្លួន​បាន​ស្នើ​សុំ​យោបល់​ជា​សាធារណៈ​ស្តីពី​ផែនការ​សម្រាប់​​ធនាគារ​​កណ្តាល​មក​ពី​ទីក្រុង​ញីវយ៉ក​និង​ការិយាល័យ​ស្រាវជ្រាវ​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត​ឱ្យ​មាន​​​ការ​ព្រៀង​មូលដ្ឋាន​អត្រា​ការប្រាក់​គោល​​ចំនួន​៣​ដោយ​ផ្អែក​លើ​​កិច្ចព្រមព្រៀង​ទិញដូរ​ដែល​​អនុញ្ញាត​ដោយ​រតនាគារ​​របស់​ខ្លួន​។
ងាក​មក​មើល​ស្ថានការណ៍​នយោបាយ​អាមេរិក​វិញ កាល​ពី​ថ្ងៃ​ម្សិលមិញ​លោក​ប្រធានាធិបតី​ Donald Trump បាន​ជ្រើសរើស​​វិធី​តបត​​មួយ​ជាមួយ​សមាជិក​​​មក​ពី​​​គណបក្ស​សាធារណរដ្ឋ​​ជា​ច្រើន​ទៀត​​​របស់​លោក​ដោយ​​បាន​លើកឡើង​ថា មេដឹកនាំ​​ក្នុង​សភា​​ជាតិ​ជាច្រើន​​អាច​ចៀស​ផុត​ពី​ភាព​​រង្គោះរង្គើ​ពី​ការ​បង្កើន​​ប្រាក់​បំណុល​​របស់​ជាតិ​បាន ប្រសិន​បើ​មេដឹកនាំ​សមាជិក​សភា​ទាំង​នោះ ព្រម​​ទទួល​យក​ដំបូន្មាន​មួយ។ តាម​ការ​លើក​ឡើង​របស់​លោក Trump វា​គឺ​ជា​ច្រក​ផ្លូវ​ដែល​អាច​ឲ្យ​លោក​​អនុវត្តិ​កម្មវិធី​កំណែទម្រង់​សេដ្ឋកិច្ច​ជាតិ​របស់​លោក​បាន​ទៅ​រលូន​នៅ​​ពេល​ខាង​មុខ។ 
រីឯ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​វិញ រូបភាព​ផ្កាយរណប​នានា​បាន​ថត​ជាប់​សកម្មភាព​របស់​យោធា​កូរ៉េខាងជើង​ដែល​ថា រដ្ឋាភិបាល​ឯកោ​មួយ​នេះ​កំពុង​បន្ត​សកម្មភាព​របស់​ខ្លួន​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​​រក​​ការ​សាកល្បង ផលិត​មីស៊ីល​ទំនើប​ថ្មី​មួយ ទៀត​ដែល​មាន​​អនុភាព​ខ្លាំងក្លា​ជាង​មុន។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​​អ្នក​ជំនាញ​អាមរិក៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad