ដុល្លារ​ហាក់​​ងើប​បន្តិច​វិញ​ ក្រោយ​ធ្លាក់​ថ្លៃ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, April 5, 2017

ដុល្លារ​ហាក់​​ងើប​បន្តិច​វិញ​ ក្រោយ​ធ្លាក់​ថ្លៃ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា

តម្លៃ​ប្រាក់​ដុល្លារ​​នៅ​ថ្ងៃ​នេះ​ហាក់​ងើប​ឡើង​បន្តិច​វិញ​មិន​​ដូច​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​នោះ​ឡើយ បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ។ ក៏ប៉ុន្តែ​វា​នៅ​ស្ថិត​នៅ​ក្នុង​សម្ពាធ​មួយ​​នៅ​ឡើយ បន្ទាប់​ពី កូរ៉េខាងជើង​បាន​ផ្គើន​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត​ចូល​ទៅ​កាន់​ដែន​​សមុទ្រ​របស់​ខ្លួន។

ព្រឹត្តិការណ៍​នេះ​បាន​កើត​មាន​ឡើង​​នៅ​មុន​ពេល​ជំនួប​ផ្លូវការ​​រវាង​លោក Donald Trump ប្រធានាធិបតី​អាមេរិក និង លោក Xi Jinping ប្រធានាធិបតី​ចិន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង ថ្ងៃ​សុក្រ​​សប្តាហ៍​នេះ។ 
ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​លុយ​យ៉េន​ គឺ​បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១១០,៨៥ យ៉េន​ក្នុង​មួយ​ដុល្លារ ពោល​គឺ​បាន​ងើប​ឡើង​ពី​តម្លៃ ១១០,២៧ ដុល្លារ​កាល​ពី​យប់​មិញ។ យ៉ាងណាមិញ សន្ទស្សន៍​តម្លៃ​ទិញ​ដូរ​នៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន ៦ គឺ​ស្ថិត​នៅ​ទីតាំង​តម្លៃ​ធ្លាក់​ចុះ​មក​ត្រឹម ១០០,៥០។ 
ចំណែក​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១,០៦៨១ ដុល្លារ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​​ដល់​តម្លៃ​ទាប​បំផុត​ ១,០៦៣៦ ដុល្លារ​កាល​ពី​ម្សិលមិញ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣​​សប្តាហ៍​កន្លង​ទៅ។  
សម្រាប់​ដុល្លារ​អូស្ត្រាលី​វិញ ក៏​បាន​ឡើង​ថ្លៃ​ដែរ​ក្នុង​ចំនួន ០,១% ដូចគ្នា ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ០,៧៥៦៩ ដុល្លារ ឃ្លាត​ពី​តម្លៃ​ទាប​បំផុត ០,៧៥៤៥ ដុល្លារ​កាល​ពី​ម្សិលមិញ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad