ការជួញដូរប្រាក់ដុល្លារនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះត្រូវបានគេមើលឃើញថា
បានធ្លាក់ថ្លៃវិញប្រៀបធៀបទៅនឹងលុយយ៉េនរបស់ជប៉ុនពីតម្លៃជួញដូរខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១២សប្តាហ៍កន្លងទៅកាលពីសប្តាហ៍មុន
ដោយសារតែភាពតានតឹងផ្នែកនយោបាយដែលថា
កូរ៉េខាងជើងទំនងត្រៀមខ្លួនបាញ់មីស៊ីលជាថ្មីទៀតនៅពេលខាងមុខ។
ដុល្លារធ្លាក់ថ្លៃនៅថ្ងៃនេះ
ការជួញដូរប្រាក់ដុល្លារនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះត្រូវបានគេមើលឃើញថា
បានធ្លាក់ថ្លៃវិញប្រៀបធៀបទៅនឹងលុយយ៉េនរបស់ជប៉ុនពីតម្លៃជួញដូរខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១២សប្តាហ៍កន្លងទៅកាលពីសប្តាហ៍មុន
ដោយសារតែភាពតានតឹងផ្នែកនយោបាយដែលថា
កូរ៉េខាងជើងទំនងត្រៀមខ្លួនបាញ់មីស៊ីលជាថ្មីទៀតនៅពេលខាងមុខ។
យោងតាមអ្នកនាំពាក្យរុស្ស៊ីម្នាក់ដែលបានវិលត្រឡប់ពីដំណើរទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាងត្រូវបានដកស្រង់សម្ដីដោយភ្នាក់ងារសារព័ត៌មាន
RIA របស់រុស្ស៊ីកាលពីថ្ងៃសុក្របាននិយាយថា
កូរ៉េខាងជើងកំពុងរៀបចំសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដែលខ្លួនជឿថា
អាចហោះទៅដល់ឆ្នេរសមុទ្រភាគខាងលិចនៃទឹកដីអាមេរិក។
ការផ្ដោតការយកចិត្តទុកដាក់ជាថ្មីទៅលើភាពតានតឹងនៃភូមិសាស្ត្រនយោបាយនៅក្នុងឧបទ្វីបកូរ៉េបានជួយគាំទ្រដល់ប្រាក់យ៉េន
និងបានជួយទាញប្រាក់ដុល្លារធ្លាក់ថ្លៃ។ នៅព្រឹកនេះ
ប្រាក់ដុល្លារត្រូវបានជួញដូរក្នុងតម្លៃ ១១២,៥៨
យ៉េនក្នុងមួយដុល្លារ បន្ទាប់ពីត្រូវបានជួញដូរក្នុងតម្លៃ ១១៣,៤៤
យ៉េនក្នុងមួយដុល្លារ
ដែលជាតម្លៃជួញដូរខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី
១៤ កក្កដាមក។
ចំណែកសន្ទស្សន៍ប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានាវិញ
បានធ្លាក់ថ្លៃអស់ ០,១% ស្ថិតនៅទីតាំងតម្លៃ ៩៣,៧៣៣។
កាលពីថ្ងៃសុក្រវាបានឡើងថ្លៃដល់ទីតាំងតម្លៃ ៩៤,២៦៧
ដែលជាទីតាំងតម្លៃឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២ខែកន្លងទៅ។
ទិន្នន័យប្រាក់ឈ្នួលពីរបាយការណ៍ទីផ្សារការងារនៅខែកញ្ញារបស់អាមេរិកត្រូវបានគេមើលឃើញថា
ជាសញ្ញាមួយបង្ហាញពីកំណើនអតិផរណា
និងធ្វើឱ្យប្រាក់ដុល្លារហក់ឡើងកាលពីថ្ងៃ
សុក្រខណៈដែលមានការរំពឹងទុកលើការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកជាថ្មីម្តងទៀតនៅក្នុងខែធ្នូខាងមុខ។
ក្រឡេកមើលប្រាក់ឈ្នួលជាមធ្យមបានកើនឡើង ០,៥%
នៅក្នុងខែកញ្ញាកន្លងទៅបន្ទាប់ពីមានកំណើន ០,២% កាលពី ខែសីហា។
ការកើនឡើងនេះបានកើតមានឡើងនៅខណៈពេលដែលទីផ្សារការងាររបស់ខ្លួនបានធ្លាក់ចុះអស់
៣៣ ០០០ កន្លែងកាលពីខែមុនបន្ទាប់ពីព្យុះ Hurvey និង Irma
បានបោកបក់ចូលប្រទេសនេះ។
សម្រាប់លុយផោនរបស់អង់គ្លេសវិញបានឡើងថ្លៃ ០,២%
ត្រូវបានជួញដូរក្នុងតម្លៃ ១,៣០៨៤ ដុល្លារ។
កាលពីសប្តាហ៍មុនវាបានធ្លាក់ថ្លៃអស់ ២,៥%
ធៀបទៅនឹងលុយដុល្លារកាលពីសប្តាហ៍មុន
ដែលជាការធ្លាក់ថ្លៃប្រចាំសប្តាហ៍ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំនេះ។
ការធ្លាក់ថ្លៃនេះគឺដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេសនេះស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ។
រីឯប្រាក់អឺរ៉ូវិញបានឡើងថ្លៃ ០,១% ត្រូវបានជួញដូរក្នុងតម្លៃ
១,១៧៤៣ ដុល្លារ ពោលគឺបានឡើងថ្លៃខ្ពស់ជាងតម្លៃជួញដូរ ១,១៦៦៩
ដែលជាតម្លៃជួញដូរទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី ១៧
សីហាមក៕
ប្រភព៖ cnbc
No comments:
Post a Comment