ឡើង​ថ្លៃ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ​វិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, April 25, 2017

ឡើង​ថ្លៃ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ​វិញ

ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​គិត​មក​ដល់​ថ្ងៃ​អង្គារ​​នេះ​កំពុង​បង្ហាញ​សញ្ញាណ​អវិជ្ជមាន ក្រោយ​ឡើង​​ថ្លៃ​​ខ្ពស់​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​លទ្ធផល​ឆ្នោត​នៅ​បារាំង​បង្ហាញ​ជា​ផ្លូវ​ការ ខណៈ​ដែល​លុយ​ដុល្លារ​កាណាដា​​បាន​ធ្លាក់​ថ្លៃ​ដែរ។

សន្ទស្សន៍​​តម្លៃ​ជួញដូរ​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១,០៨៦០ ដុល្លារ​ ក្រោយ​ហក់​ឡើង​ដល់​ទៅ ១,០៩៤០ ដុល្លារ​កាល​ពី​ម្សិលមិញ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​​តាំង​ពី​ថ្ងៃ ទី ១០ ខែ​វិច្ឆិកា​មក។ 
លទ្ធផល​ឆ្នោត​នៅ​ជុំ​ទី​១​បាន​បង្ហាញ​ថា លោក  Macron ទទួល​បាន​សម្លេង​ឆ្នោត​នាំ​មុខ​​លោក​ស្រី  Marine Le Pen ដែល​ប្រកាន់​គោលនយោបាយ​ចង់​​ផ្តាច់​​បារាំង​ចេញ​ពី​សហភាព​អឺរ៉ុប​​ដូច​ទៅ​នឹង​អង់គ្លេស​ដែរ​ប្រសិន​បើ​លោក​ស្រី​ឈ្នះ​ឆ្នោត។ ក្នុង​ខណៈ​ដែល​ជុំ​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ ឧសភា​ខាងមុខ ប្រាក់​អឺរ៉ូ​​បាន​រង​សម្ពាធ​នៅ​ពេល​ដែល​ប្រជាប្រិយភាព​របស់​លោក​ស្រី​មាន​ការ​កើន​ឡើង ដែល​ជា​ក្តី បារម្ភ​មួយ​សម្រាប់​អ្នក​វិនិយោគ។
ងាក​ទៅ​មើល​ប្រាក់​ដុល្លារ​កាណាដា​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,៤% នៅ​ពេល​ចាប់​ផ្តើម​បើក​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​អាស៊ី បន្ទាប់​ពី​រដ្ឋលេខាធិការ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ Wilbur Ross បាន​លើក​ឡើង​ថា ស្ថាប័ន​របស់​​លោក​នឹង​​ដាក់​ពន្ធ​​ថ្មី​​ប្រឆាំង​​ទៅ​នឹង​ការ​ឧបត្ថម្ភ​ធន​ថ្មី​ជា​មធ្យម​ចំនួន ២០%។
ដូច្នេះ​ធៀប​ទៅ​នឹង​លុយ​ដុល្លារ លុយ​ដុល្លារ​កាណាដា​ត្រូវ​បាន​ជួញដូរ​ក្នុង​​តម្លៃ ១,៣៥៥៩ ដុល្លារ ដែល​ជា​តម្លៃ​មួយ​ទាប​បំផុត​មិន​ធ្លាប់​ឃើញ​មាន​ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​។ ចំណែក​ការ​ជួញដូរ​លុយ​ដុល្លារ​ធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ គឺ​បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១០៩,៨៩ យ៉េន​ក្នុង​មួយ​ដុល្លារ។ ក៏ប៉ុន្តែ​តម្លៃ នេះ​ នៅ​ទាប​ជាង​តម្លៃ​​ឡើង​ថ្លៃ​កាល​ពី​ម្សិលមិញ ដែល​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១០,៦៤ យ៉េន។ 
អ្នក​វិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា លុយ​យ៉េន​អាច​ឡើង​ថ្លៃ​ម្តង​ទៀត ប្រសិន​បើ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​ឡើង​​ជា​ថ្មី។ ការ​ប្រកាស​របស់​លោក Donald Trump កាល​ពី​ម្សិលមិញ​ដែល​ស្នើ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ដល់​កូរ៉េខាងជើង គឺ​ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​ការ​ជួញដូរ​លុយ​យ៉េន​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad