មាស​នៅ​តែ​មិន​ប្រែប្រួល​ខ្លាំង​ ក្រោយ​ឡើង​ថ្លៃ​ខ្ពស់​ម្សិលមិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, May 18, 2017

មាស​នៅ​តែ​មិន​ប្រែប្រួល​ខ្លាំង​ ក្រោយ​ឡើង​ថ្លៃ​ខ្ពស់​ម្សិលមិញ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​នេះ​ហាក់​​ស្ងប់ស្ងាត់​បន្តិច​វិញ បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ខ្ពស់​កាល​ពី​ម្សិលមិញ ដែល​បាន​ហក់​ឡើង​ដល់​ ២% ស្រប​ពេល​ដែល​​ស្ថានការណ៍​នយោបាយ​របស់​អាមេរិក​កំពុង​​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​អ្នក​វិនិយោគ​នៅ​មុន​​ពេល​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​ចូល​មក​ដល់​នៅ​ខែ ក្រោយ​នេះ។

ការ​ជួញដូរ​មាស​តាម​ស្បត​បាន​ត្រូវ​ជួញដូរ​ក្នុង​តម្លៃ ១ ២៥៩,៩៩ ដុល្លារ​ក្នុង​មួយ អោន​នៅ ព្រឹក​នេះ បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មួយ​គឺ ១ ២៦៣,០២ ដុល្លារ​កាល​ពី​ម្សិលមិញ ដែល​ជា​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១ ឧសភា​មក។ យ៉ាងណាមិញ ការ​ឡើង​ថ្លៃ​​ដល់​ទៅ ២% កាល​ពី​ម្សិលមិញ គឺ​ជា​ការ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​​ដែល​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​​ខែ មិថុនា​​ឆ្នាំ​មុន​មក។ ចំណែក​​ការ​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អាមេរិក​វិញ គឺ​បាន​ឡើង​ថ្លៃ ០,១% ស្ថិត​​នៅ​ក្នុង​តម្លៃ ១ ២៦០ ដុល្លារ​ក្នុង​មួយ​អោន។  
កាល​ពី​ម្សិលមិញ​ស្ថានការណ៍​​តឹងតែង​នៅ​ក្នុង​នយោបាយ​អាមេរិក​ ពោល​គឺ​ការ​តែងតាំង​លោក  Robert Mueller អតីត​ប្រមុខ​ស្ថាប័ន FBI ​ពី​ក្រសួង​យុត្តិធម៌​​ឲ្យ​ដឹង​នាំ​ស៊ើបអង្កេត​លើ​រឿង​អាស្រូវ​លួច​ចូល​ជ្រៀតជ្រែក​ទិន្នន័យ​នៅ​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ដោយ​រុស្ស៊ី​​គឺ​ជា​ប្រធានបទ​សំខាន់​បាន​ប៉ះពាល់​ដល់​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។
ស្ថានការណ៍​នេះ​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ចិត្ត​ពី​សាធារណជន​ដែល​ថា គោលនយោបាយ​កំណែទម្រង់​ពន្ធដារ​របស់​លោក Trump កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ទាល់ច្រក នាំ​ឲ្យ​មាន​ការ​រិះគន់​ថា លោក​មិន​បាន​ធ្វើ​វា​តាម​ការ​សន្យា​របស់​លោក​ដូច​នៅ​មុន​ពេល​បោះឆ្នោត។ បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​លោក Trump និង រដ្ឋបាល​លោក​ពូទីន​មើល​មុខ​គ្នា​មិន​ចំ​ដែរ ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​តំបន់​អាស៊ី​ក៏​​មិន​ទាន់​ធូរស្រាល​ផង​នោះ៕
ប្រភព៖ cnbc ​

No comments:

Post a Comment

Post Top Ad