ការជួញដូរមាសមកដល់ថ្ងៃអង្គារនេះត្រូវបានគេមើលឃើញថា
បានហក់ឡើងបន្តិចវិញ
ស្របពេលដែលអ្នកជួញដូរកំពុងផ្តោតលើភាពជ្រួលច្របល់នៃការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុង
Manchester ចក្រភពអង់គ្លេសកាលពីយប់មិញ។
តម្លៃមាសត្រូវបានជួយជ្រោមជ្រែងដោយសារតែស្ថានភាពជួញដូរប្រាក់ដុល្លារមិនសូវល្អ
ធៀបទៅនឹងប្រាក់អឺរ៉ូនៅស្របពេលដែលស្ថានការណ៍នយោបាយអាមេរិកក៏កំពុងកើនកម្តៅនៅឡើយទាក់ទិនទៅនឹងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
ការជួញដូរមាសនៅលើទីផ្សារអាស៊ីបានឡើងថ្លៃ ០,១%
ស្ថិតនៅក្នុងតម្លៃជួញដូរ ១ ២៦១,៦២ ដុល្លារក្នុងមួយអោន។
ចំណែកតម្លៃមាសសម្រាប់ទីផ្សារអាមេរិកវិញ
ស្ថិតនៅក្នុងតម្លៃជួញដូរទាបជាងបន្តិចពោលគឺ ១ ២៦១
ដុល្លារក្នុងមួយអោន។
ងាកទៅមើលការលម្អិតព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅទីក្រុង
Manchester របស់អង់គ្លេសកាលពីយប់មិញបានឲ្យដឹងថា មានមនុស្ស ១៩
នាក់បានស្លាប់ និង ៥០ នាក់ផ្សេងទៀតបានរងរបួស។
បើយោងតាមការស៊ើបអង្កេតបឋមរបស់ប៉ូលិសបានឲ្យដឹងថា
ការបំផ្ទុះគ្រាប់បែកនេះគឺពិតជាធ្វើឡើងដោយក្រុមភេរវកម្ម៕
ប្រភព៖ cnbc
No comments:
Post a Comment