ការជួញដូរប្រាក់អឺរ៉ូនៅព្រឹកនេះមិនមានសញ្ញាណល្អដូចកាលពីម្សិលមិញនោះឡើយ
ប៉ុន្តែវានៅតែស្ថិតនៅក្នុងទីតាំងតម្លៃដ៏ល្អមួយ
ខណៈដែលអ្នកជួញដូរកំពុងតាមដានទៅនឹងស្ថានភាពនយោបាយនៅក្នុងតំបន់អឺរ៉ុប
និង
សញ្ញាណនានាដែលបង្ហាញពីភាពវិជ្ជមាននៃសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។
ការជួញដូរប្រាក់អឺរ៉ូធៀបទៅនឹងប្រាក់ដុល្លារបានធ្លាក់ថ្លៃពីតម្លៃ
១,១០២៤ ដុល្លារកាលពីម្សិលមិញ មកត្រឹមតម្លៃ ១,០៩២១
ដុល្លារនៅក្នុងថ្ងៃនេះ។ ទោះបីជាបែបនេះក្តីតម្លៃខាងលើ
គឺជាតម្លៃខ្ពស់បំផុតមួយដែលមិនធ្លាប់មាននៅក្នុងរយៈពេល
៦ខែកន្លងទៅ។
ការឡើងថ្លៃនៃប្រាក់អឺរ៉ូបានកើតមានឡើងបន្ទាប់ពីជ័យជំនៈបោះឆ្នោតនៅបារាំងបានធ្លាក់ទៅលើលោក
Emmanuel Macron។
ធៀបទៅនឹងលុយយ៉េន ប្រាក់អឺរ៉ូត្រូវបានជួញដូរក្នុងតម្លៃ ១២៣,៧៤
យ៉េនក្នុងមួយអឺរ៉ូ បន្ទាប់ពីវាបានឡើងថ្លៃដល់ ទៅ ១២៤,៥៨
យ៉េនក្នុងមួយអឺរ៉ូកាលពីម្សិលមិញ។
ស្របពេលដែលស្ថានការណ៍បោះឆ្នោតនៅបារាំងត្រូវបានបញ្ចប់
អ្នកវិនិយោគបានបង្វែរមកចាប់អារម្មណ៍ទៅនឹងថា
តើនៅពេលណាដែលធនាគារកណ្តាលអឺរ៉ុបនឹងចាត់វិធានការណ៍ថ្មីលើគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួននៅក្នុងតំបន់នេះ។
ចំណែកការជួញដូរប្រាក់ដុល្លារធៀបទៅនឹងលុយយ៉េនវិញ
ក៏មានការឡើងថ្លៃដែរ ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ ១១៣,២៧
យ៉េនក្នុងមួយដុល្លារ
ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់គិតចាប់តាំងពីពាក់កណ្តាលខែមិនាកន្លងទៅ។
ការឡើងថ្លៃនៃប្រាក់ដុល្លារនេះគឺដោយសារតែមានទិន្នន័យបង្ហាញពី
សុទិដ្ឋិនិយមនៃសេដ្ឋកិច្ចអាមេរិកដើមឆ្នាំ ២០១៧នេះ។
ងាកទៅមើលការជួញដូរប្រាក់ដុល្លារអូស្រ្តាលីវិញ
បានធ្លាក់ថ្លៃដល់ ០,៧៣៦៤ ដុល្លារ
ដែលជាតម្លៃមួយទាបបំផុតមិនធ្លាប់ក្នុងរយៈពេល៤ខែកន្លងទៅនេះ
បន្ទាប់ពីទិន្នន័យលក់រាយនៅក្នុងស្រុកបានធ្លាក់ចុះអស់ ០,១%
នៅពាក់កណ្តាលខែមិនា ផ្ទុយពីការព្យាករណ៍ថា វានឹងកើនឡើង ០,៣%។
ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអូស្ត្រាលី
ក៏ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននានារបស់ខ្លួនធ្លាក់ចុះដែរ៕
ប្រភព៖ cnbc
No comments:
Post a Comment