ភាពភ័យខ្លាចនៃការកើនឡើងឡើងវិញនៃការផ្គត់ផ្គង់ប្រេងលើសតម្រូវការ
បានរុញច្រានឲ្យទីផ្សារប្រេងឆៅធ្លាក់ថ្លៃអស់ ១៥%
គិតចាប់តាំងពីពាក់កណ្តាលខែមេសាមក
ដែលស្ថិតនៅក្នុងតម្លៃជួញដូរត្រឹមតែ ៤៥,៥២
ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តម្លៃនេះ
គឺជាតម្លៃទាបបំផុតដែលគេមិនធ្លាប់ឃើញមានគិតចាប់តាំងពីថ្ងៃទី
២៩ វិច្ឆិកាឆ្នាំ ២០១៦ មក
ពោលគឺជាអំឡុងពេលមួយដែលតម្លៃរបស់វាត្រូវបានជួញដូរដូចតម្លៃបច្ចុប្បន្ន
នៅមុនពេលកិច្ចព្រមព្រៀងកាត់បន្ថយប្រេងកាតត្រូវបានអនុវត្ត។
នៅម្សិលមិញនេះ ទីផ្សារប្រេងឆៅបានធ្លាក់ថ្លៃអស់ ៥% បន្ថែមទៀត
ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនថាមពលជាច្រើនដូចជាក្រុមហ៊ុន
ExxonMobil (XOM) ធ្លាក់ថ្លៃផ្ទួនៗតែម្តង។
មូលហេតុចម្បងនៃការធ្លាក់ថ្លៃនេះ
គឺដោយសារតែអាមេរិកកំពុងសម្រុកបូមប្រេងដ៏ច្រើនលើសលប់
ខណៈដែលបច្ចេកវិទ្យាចុងក្រោយបានជួយឲ្យក្រុមហ៊ុននានាអាចបូមប្រេងបានច្រើន
និង រហ័សជាងមុន។
ស្របពេលដែលមហាអំណាចប្រេងមួយនេះកំពុងបង្កើនរុករកប្រេងបន្ថែមទៀតនោះ
ប្រការនេះនាំឲ្យគេព្យាករណ៍ថា
ការផលិតប្រេងរបស់អាមេរិកនឹងកើនឡើងក្នុងកំណត់ត្រាថ្មីមួយខ្ពស់បំផុតនៅឆ្នាំ
២០១៨ ខាងមុខ។ ទន្ទឹមនឹងគ្នានេះ កិច្ចព្រមព្រៀងចុងក្រោយរបស់ OPEC និង
បណ្តាមហាអំណាចផលិតប្រេងផ្សេងទៀតដូចជារុស្ស៊ី
ហាក់ធ្វើឲ្យមានការបាត់បង់ទំនុកចិត្តដោយសារតែ
សមាជិករបស់ខ្លួនដូចជា លីប៊ី និង
នីហ្សេរីយ៉ាដែលបានលើកលែងពីការកំហិតផលិតប្រេងកាតនេះ
កំពុងសម្រុកបូមប្រេងបន្ថែមទៀត៕
ប្រភព៖ cnn
No comments:
Post a Comment