មាស​ធ្លាក់​ថ្លៃ​ ខណៈ​ដែល​ផ្សារភាគហ៊ុន​អាមេរិក​ឡើង​ថ្លៃ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, May 2, 2017

មាស​ធ្លាក់​ថ្លៃ​ ខណៈ​ដែល​ផ្សារភាគហ៊ុន​អាមេរិក​ឡើង​ថ្លៃ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​អង្គារ​នេះ​​បាន​ធ្លាក់​ថ្លៃ​​ជិត ១% ទៀត ក្រោម​សម្ពាធ​នៃ​ការ​ឡើង​ថ្លៃ​នៃ ផ្សារភាគហ៊ុន​អាមេរិក និង ក្រោយ​សភា​អាមេរិក​បើក​ឲ្យ​​ឲ្យ​មាន​ការ​ចរចា​របស់​បក្ស​ទាំងពីរ​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​លើ​ការ​ចំណាយ​ថវិកា​ជាតិ​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ។

នៅ​ក្នុង​ផ្សារភាគហ៊ុន​អាមេរិក ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Apple បាន​​ឡើង​​ថ្លៃ​ខ្ពស់​ជាងគេ​ក្នុង​កំណត់ត្រា​មួយ​មិន​​ធ្លាប់​មាន ស្រប​ពេល​ដែល​ផ្សារភាគហ៊ុន​ពិភពលោក​សំខាន់ៗ​ផ្សេង​ទៀត​សុទ្ធតែ​មាន​សញ្ញាណ​ល្អ​ដូចគ្នា។ 
នៅ​​ព្រឹក​នេះ តម្លៃ មាស​បាន​ធ្លាក់​ថ្លៃ​អស់​០,៨% ស្ថិត​នៅ​ក្នុង​តម្លៃ ១ ២៥៧,៥៨ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​កាល​ពី​ម្សិលមិញ​មក​ដល់​តម្លៃ ១ ២៥៣,៦៦ ដុល្លារ​ក្នុង​មួយ​អោន ដែល​ជា​តម្លៃ​​ទាប​បំផុត​មួយ​មិន​ធ្លាប់​ឃើញ​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​​ទី ១១ ខែ​មេសា​មក។ ចំណែក​​តម្លៃ​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អាមេរិក​វិញ បាន​​ធ្លាក់​ថ្លៃ​អស់ ១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២៥៥,៥០ ដុល្លារ​ក្នុង​មួយ​អោន។ 
កាល​ពី​ម្សិលមិញ ផ្សារភាគហ៊ុន​សាកលលោក​ជា​ច្រើន​នៅ​អាស៊ី និង អឺរ៉ុប​​បាន​បិទ​ការ​ជួញដូរ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចូលរួម​ទិវា​ពលកម្ម​​អន្តរជាតិ។ ​នៅ​ជប៉ុន ផ្សារភាគហ៊ុន​របស់​ខ្លួន​នឹង​បិទ​ជួញដូរ​ក្នុង​រយៈពេល​៣​ថ្ងៃ​ចាប់​ពី ថ្ងៃ ពុធ​ស្អែក​ទៅ​ក្នុង​​ពិធី​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ 
ងាក​ទៅ​មើល​ស្ថានភាព​នយោបាយ​អាមេរិក សភាជាតិ​របស់​ខ្លួន​​បាន​ដាក់​ចេញ​នូវ​កិច្ចព្រមព្រៀង​មួយ​រវាង​បក្ស​ធំៗ​ទាំងពីរ​ដើម្បី​បន្ត​​​គាំទ្រ​លើ​​​​កញ្ចប់​​​​​ថវិកា​ជាតិ​​រហូត​ដល់​​ចុង​ខែ​កញ្ញា ដើម្បី​ជៀសវាង​ភាព​​ជាប់​គាំង​ណា​មួយ​ដែល​កើត​មាន​ឡើង​លើ​ការ​ប្រើប្រាស់​ថវិកា​ជាតិ។ 
អ្នក​ជួញដូរ​និយាយ​ថា ទីផ្សារ​ជួញដូរ​មាស​ត្រូវ​រង់ចាំ មើល​លទ្ធផល​កិច្ចប្រជុំ​ចំនួន​ពី​រថ្ងៃ​​ និង សេចក្តី ថ្លែងការណ៍​របស់​ធនាគារ​កណ្តាល​អាមេរិក​ដែល​នឹង​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ៕ ​
​​​​
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad