ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃពីតម្លៃជួញដូរខ្ពស់បំផុតវិញនៅលើទីផ្សារជួញដូរក្នុងតំបន់អាស៊ីព្រឹកនេះ
ខណៈដែលអ្នកជួញដូរកំពុងរង់ចាំកើបយកប្រាក់ចំណេញក្រោយបោះឆ្នោតនៅបារាំងបានផ្តល់ជ័យជំនះទៅអោយលោក
Macron'។
នៅពេលចាប់ផ្តើមជួញដូរភ្លាមៗក្នុងទីផ្សារអាស៊ី
ប្រាក់អឺរ៉ូបានសន្ទុះឡើងដល់ទៅ ១,១០២៤ ដុល្លារ
ដែលតម្លៃនេះគេមិនធ្លាប់ឃើញមាននោះឡើយគិតចាប់តាំងពីថ្ងៃទី ៩
វិច្ឆិកា។ ធៀបទៅនឹងលុយយ៉េនវិញ
ក៏បានហក់ឡើងដល់តម្លៃខ្ពស់បំផុតដែររហូតដល់ ១២៤,៥៨ យ៉េន។
យ៉ាងណាមិញ ធៀបទៅនឹងលុយដុល្លារបន្តិចក្រោយមក
វាបានធ្លាក់ថ្លៃអស់ ០,១% ត្រូវបានជួញដូរក្នុងតម្លៃ ១,០៩៨៦
ដុល្លារវិញ និង ធៀបទៅនឹងលុយយ៉េនវាបានធ្លាក់ថ្លៃអស់ ០,១% ដែរ
ត្រូវបានជួញដូរក្នុងតម្លៃ ១២៣,៩៤ យ៉េន។
ចំណែកការជួញដូរប្រាក់ដុល្លារធៀបទៅនឹងលុយយ៉េនវិញ
ក៏បានធ្លាក់ថ្លៃបន្តិចវិញដែរ ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ
១១២,៧៩ យ៉េនបន្ទាប់ពីបានឡើងថ្លៃដល់ទៅ ១១៣,១៤ យ៉េននៅ
ពេលចាប់ផ្តើមបើកការជួញដូរភ្លាមៗ។
ចំណែកសន្ទស្សន៍តារាងជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណផ្សេងៗទៀតបានងើបឡើងវិញបន្តិច
ក្នុងសន្ទស្សន៍តម្លៃ ៩៨,៦៧៣៕
ប្រភព៖ cnbc
No comments:
Post a Comment