ប្រាក់​អឺរ៉ូ​កំពុង​ហក់​ឡើង ក្រោយ​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស ១៩ នាក់​នៅ​អង់គ្លេស - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, May 23, 2017

ប្រាក់​អឺរ៉ូ​កំពុង​ហក់​ឡើង ក្រោយ​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស ១៩ នាក់​នៅ​អង់គ្លេស

ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​មួយ​កាល​​ពី​យប់​មិញ កំពុង​​ជំរុញ​ឲ្យ​តម្លៃ​ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃ​ ខណៈ​ដែល​ប្រាក់​ដុល្លារ​កំពុង​មាន​សញ្ញាណ​មិន​ល្អ​ដោយសារ​តែ​វិបត្តិ​នយោបាយ​នៅ​អាមេរិក​ក៏​មិន​ទាន់​ធូរស្រាល​នោះ។


ធៀប​ទៅ​នឹង​លុយ​ដុល្លារ ប្រាក់​​អឺរ៉ូ​ត្រូវ​បាន​​​ជួញដូរ​ក្នុង​តម្លៃ​ជាង ១,១២៥០ ​ដុល្លារ​បន្ទាប់​ពី​បាន​ហក់​ដល់​ ១,១២៦៤ ដុល្លារ​កាល​ពី​យប់​មិញ ដែល​ជា​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ៩ វិច្ឆិកា​ឆ្នាំ ២០១៦​មក។ ការ​ឡើង​ថ្លៃ​នេះ​បាន​​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង ​គោលនយោបាយ​ធនាគារ​កណ្តាល​អឺរ៉ុប​ (ECB) ដែល​​គេ​​រំពឹង​ទុក​ថា នឹង​​ដាក់​​គោលនយោបាយ​រូបិយប័ណ្ណ​ថ្មី​ជួយ​ឲ្យ​តម្លៃ​ប្រាក់​អឺរ៉ូ​មាន​ស្ថិរភាព​ល្អ​ឡើង​វិញ។
ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​នៅ​លើ​ទីផ្សារ​អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ហក់​ឡើង​ដល់​តម្លៃ​មួយ​ខ្ពស់​បំផុត ​ក្រោយ​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់​បែក​​នៅ​​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ដ៏​ធំ​​មួយ​​នា​ទីក្រុង Manchesterចក្រភព​អង់គ្លេស​​កាល​ពី​យប់​មិញ​បាន​បណ្តាល​ឲ្យ​មនុស្ស ១៩ នាក់​ស្លាប់ និង ៥០​នាក់​ផ្សេង​ទៀត​រងរបួស។ ការ​ឡើង​ថ្លៃ​នេះ​ក៏​កើត​មាន​ព្រម​គ្នា​ផង​ដែរ​បន្ទាប់​ពី​លោក​ស្រី អធិការបតី​អាល្លឺម៉ង់​គឺ​លោកស្រី  Angela Merkel បាន​លើក​ឡើង​ថា  តម្លៃ​ប្រាក់​អឺរ៉ូ​គឺ​នៅ​ទាប​នៅ​ឡើយ។
ងាក​ទៅ​មើល​ការ​ជួញដូរ​លុយ​ផោន​របស់​អង់គ្លេស​​ធៀប​ទៅ​នឹង​លុយ​យ៉េន​ជប៉ុន​​វិញ​ បាន​ធ្លាក់​ថ្លៃ​អស់ ០,៤៥ % ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១៤៤,០៧ យ៉េន។ ក៏ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជួញដូរ​សំខាន់ៗ​ផ្សេង​ទៀត​គេ​សង្កេត​ឃើញ​ថា វា​មាន​សញ្ញាណ​ល្អ​នៅ​ឡើយ។ ធៀប​ទៅ​នឹង​លុយ​ដុល្លារ​វិញ វា​មាន​ការ​ប្រែប្រួល​តិចតួច​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,២៩៩៤ ដុល្លារ។
ចំណែក​​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​លុយ​យ៉េន​ជប៉ុន​វិញ​បាន​ធ្លាក់​ថ្លៃ​អស់ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១១,០៥៥ យ៉េន​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់ ១១០,៨៦០ យ៉េន​។ អឺរ៉ូ​ក៏​ធ្លាក់​ថ្លៃ​បន្តិច​ដែរ អស់ ០,២% បើធៀប​ទៅ​នឹង​លុយ​យ៉េន​ ស្ថិ​តនៅ​ក្នុង​តម្លៃ​ជួញដូរ ១២៤,៨៣០ យ៉េន​ក្នុង​មួយ​អឺរ៉ូ។ លុយ​ដុល្លារ​អូស្ត្រាលី​ធ្លាក់​ថ្លៃ​អស់ ០,២% ស្ថិ​តនៅ​ក្នុង​តម្លៃ​ជួញដូរ ០,៧៤៧០ ដុល្លារ ខណៈ​ដែល​លុយ​ដុល្លារ​នូវែលហ្សេឡង់​​ឆ្លៀត​ឡើង​ថ្លៃ​បាន ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧០០៤ ដុល្លារ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad