មាស​ងើប​ឡើង​វិញ ក្រោយ​​ធ្លាក់​ថ្លៃ​ជាប់ៗ​គ្នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, May 8, 2017

មាស​ងើប​ឡើង​វិញ ក្រោយ​​ធ្លាក់​ថ្លៃ​ជាប់ៗ​គ្នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ មាន​សញ្ញាណ​ល្អ​ឡើង​វិញ ក្រោយ​ធ្លាក់​ថ្លៃ​​​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ។ ការ​ជួញដូរ​មាស​តាម​ស្បត (Spot Gold Trading) បាន​ឡើង​ថ្លៃ ០,២% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២២៩,៩០ ដុល្លារ​ក្នុង​មួយ​អោន ក្រោយ​ធ្លាក់​ថ្លៃ​ដល់ ១ ២២៤,៨៦ ដុល្លារ​ក្នុង​មួយ​អោន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

នៅ​ទីផ្សារ​អាមេរិក​វិញ តម្លៃ​​ជួញដូរ​ថ្ងៃ​នេះ​គឺ ១ ២៣០,៥០ ដុល្លារ​ក្នុង​​មួយ​អោន​ ពោល​គឺ​បាន​ឡើង​ថ្លៃ ០,៣%។ កាល​ពី​សប្តាហ៍​មុន ហាងឆេង​មាស​បាន​ធ្លាក់​ចុះ​ក្នុង​ភាគរយ​​មួយ​ខ្ពស់​បំផុត​ប្រចាំ​សប្តាហ៍ ពោល​គឺ​ប្រមាណ ៣% ដែល​ចំនួន​នេះ​​គេ​មិន​ធ្លាប់​ឃើញ​មាន​នោះ ឡើយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១១ វិច្ឆិកា​ឆ្នាំ ២០១៦​មក។ 
ងាក​ទៅ​មើល​តម្រូវ​ការ​មាស​នៅ​ឥណ្ឌា​​គិត​ត្រឹម​​ពាក់​កណ្តាល ២០១៧ នេះ ​មាន​ការ​កើន​ឡើង​ខ្ពស់​ ហើយ​​ក្រុមហ៊ុន​ជួញដូរ​មាស​កំពុង​​តាមដាន​បន្ត​ទៅទៀត​​លើ​គោលនយោបាយ​ពន្ធ​នាំចូល​លើ​ទំនិញ​មាស​របស់​រដ្ឋាភិបាល​​ប្រទេស​នេះ​​សម្រាប់​ពាក់​កណ្តាល​ឆ្នាំ​ទៅ​មុខ​ទៀត។ ​
ចំណែក​ចិន​ដែល​ជា​មហាអំណាច​នាំ​ចូល​មាស​​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក​នោះ បាន​បង្ហាញ​ថា ការ​នាំចូល​មាស​របស់​ខ្លួន​ប្រចាំ​ខែ​មេសា​កន្លង​ទៅ​មិន​មាន​ការ​ប្រែប្រួល​​ខ្លាំង​នោះ​ឡើយ ពោល​គឺ​មាន​ចំនួន ៥៩,២៤ លាន​អោន នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​កណ្តាល​របស់​ខ្លួន។  តម្រូវ​ការ​មាស​នៅ​លើ​ទីផ្សារ​អាស៊ី​កាល​ពី​សប្តាហ៍​បាន​កើន​ឡើង​ ក៏ប៉ុន្តែ​អ្នក​ជួញដូរ​បាន​ឈប់​ទិញ​មាស​ទុក ហើយ​ពួកគេ​បាន​រង់ចាំ​ឲ្យ​ទីផ្សារ​មាស​ធ្លាក់​ថ្លៃ​ទាប​ជាង​នេះ​​ទៀត៕
ប្រភព៖ cnbc  

No comments:

Post a Comment

Post Top Ad