ការជួញដូរមាសនៅថ្ងៃអង្គារនេះនៅលើទីផ្សារអាស៊ីត្រូវបានគេមើលឃើញថា
បានឡើងថ្លៃបន្តិចវិញ។
ក៏ប៉ុន្តែតម្លៃនេះតែស្ថិតនៅក្នុងតម្លៃជួញដូរមួយទាបដដែលបើប្រៀបធៀបទៅនឹងការជួញដូរនៅសប្តាហ៍មុន។
ការជួញដូរមាសតាមស្បត បានឡើងថ្លៃ ០,១% ប៉ុណ្ណោះ
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២២៧,០៨ ដុល្លារក្នុងមួយអោន
បន្ទាប់ពីបានធ្លាក់ថ្លៃដល់តម្លៃ ១ ២២៤,៨៦
ដុល្លារក្នុងមួយអោនកាលពីម្សិលមិញ
ដែលជាតម្លៃទាបបំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេល
៧សប្តាហ៍ចុងក្រោយនេះ។ ចំណែកការជួញដូរមាសនៅលើទីផ្សារអាមេរិកវិញ
ហាក់មិនមានការប្រែប្រួលខ្លាំងនោះឡើយ
ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ ១ ២២៧,១០ ដុល្លារក្នុងមួយអោន។
បើយោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រុមហ៊ុនជួញដូរមាសលំដាប់ពិភពលោក
SPDR Gold Trust បានឲ្យដឹងថា
តម្រូវការជួញដូរមាសបានធ្លាក់ថ្លៃអស់ ០,១៤%
កាលពីថ្ងៃច័ន្ទម្សិលមិញ ធ្លាក់មកនៅត្រឹម ៨៥១,៨៩ តោន។
រីឯទិន្នន័យនាំចូលមាសរបស់ឥណ្ឌាបានកើនឡើងទ្វេដងនៅក្នុងខែមេសាកន្លងទៅ
ដែលមានចំនួន ៧៥ ស្របពេលដែលរដូវកាលពិធីអាពាហ៍ពិពាហ៍ និង
ពិធីបុណ្យរបស់ប្រទេសនេះបានចូលមកដល់៕
ប្រភព៖ cnbc
No comments:
Post a Comment