ដុល្លារ​មាន​សង្ឃឹម​តិចតួច​វិញក្នុង​ថ្ងៃ​នេះ​ ក្រោយ​ដាំក្បាល​ចុះ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, May 18, 2017

ដុល្លារ​មាន​សង្ឃឹម​តិចតួច​វិញក្នុង​ថ្ងៃ​នេះ​ ក្រោយ​ដាំក្បាល​ចុះ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មិន​មាន​សញ្ញាណ​វិជ្ជមាន​​ខ្លាំង​នោះ​ឡើយ​​បើ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ផ្សេង​​ទៀត ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​អាមេរិក​ហាក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​ទំនង​លោក​ Donald Trump អាច​ពន្យារ​​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​ដោយសារ​តែ​ស្ថានការណ៍​ដ៏​តឹងតែង​នេះ។ 

ការ​តែងតាំង​អតីត​ប្រមុខ​ FBI ពី​ក្រសួង​យុត្តិធម៌​អាមេរិក​កាល ពី​ម្សិលមិញ​ដើម្បី​ទទួល​ខុសត្រូវ​លើ​ការ​ស៊ើបអង្កេត​នៅ​ក្នុង​​សំណុំ​រឿង​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​របស់​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦​កន្លង​ទៅ។ ការ​តែងតាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក James Comey អតីត​ប្រមុខ​ FBI ដែល​ទើប​នឹង​បណ្តេញ​ចេញ​ពី​តំណែង​ថ្មីៗ​បាន​​មាន​គម្រោង​​លូកដៃ​ចូល​ស៊ើបអង្កេត​​លើ​សំណុំ​រឿង​នេះ។
នៅ​ក្នុង​រយៈពេល​ជួញដូរ​៤​ថ្ងៃ​នេះ ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ វិច្ឆិកា​ឆ្នាំ ២០១៦​មក ពោល​គឺ​បាន​ធ្លាក់​ថ្លៃ​អស់ ២,២%។ សន្ទស្សន៍​តម្លៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ទូទៅ​បាន​ស្ថិត​នៅ​ទីតាំង​តម្លៃ ៩៧,៤២ ដែល​ជា​តម្លៃ​មួយ​​ប្រហាក់ប្រហែល​ទៅ​នឹង​តម្លៃ​​នៅ​មុន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។ 
កាល​ពី​ម្សិលមិញ​នេះ ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​អស់ ២,០៩% បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន ដែល​ជា​ការ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា​ឆ្នាំ​មុន​។ នៅ​​ពេល​ចាប់​ផ្តើម​ជួញដូរ​ភ្លាមៗ​នៅ​ព្រឹក​នេះ ​វា​ក៏​បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ ១១០,៥៣ យ៉េន​ដែរ មុន​នឹង​ងើប​ឡើង​វិញ​បន្តិច​​ក្នុង​តម្លៃ ១១១,០៩ យ៉េន​ក្នុង​មួយ​ដុល្លារ ឬ ស្មើ​នឹង ០,៣%។
ការ​ជួញដូរ​លុយ​យ៉េន​​បាន​​​បាញ់​ឆ្ពោះ​នៅ​រក​សញ្ញាណ​វិជ្ជមាន ​ដោយសារ​តែ​មាន​ទិន្នន័យ​បាន​បង្ហាញ​ថា ​កំណើន​ផលិត​ក្នុង​ស្រុក​សរុប​របស់​ខ្លួន (GDP) បាន​កើន​ឡើង​ដល់​ទៅ ២,២% នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ដែល​​នេះ​មាន​ចំនួន​ខ្ពស់​ជាង​ការ​ព្យាករណ៍​ដែល​ថា វា​បាន​ត្រឹមតែ ១,៧% តែ​ប៉ុណ្ណោះ។ 
ងាក​ទៅ​មើល​​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ បាន​ឡើង​ថ្លៃ​ដល់​​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៦​ខែ​មក​នោះ ពោល​គឺ​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១១៧៤ ដុល្លារ។ ចំណែក​ការ​ជួញដូរ​ប្រាក់​ស្វីសហ្វ្រង់​វិញ ក៏​ឡើង​ថ្លៃ​ដល់​កំណត់ត្រា​ខ្ពស់​ប្រចាំ​ខែ​រហូត​ដល់ ០,៩៧៧៤ ដុល្លារ​កាល​​ពី​ម្សិលមិញ៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad