ផ្សារភាគហ៊ុន​អាស៊ី មាន​វាសនា​មិន​ល្អ​៣​ថ្ងៃ​មក​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, May 5, 2017

ផ្សារភាគហ៊ុន​អាស៊ី មាន​វាសនា​មិន​ល្អ​៣​ថ្ងៃ​មក​នេះ

ការ​ជួញដូរ​​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​ក្នុង​រយៈពេល​៣​ថ្ងៃ​​កន្លង​មក មិន​មាន​សញ្ញាណ​ល្អ​នោះ​ឡើយ​ ខណៈ​ដែល​តម្លៃ​ប្រេង​ក៏​កំពុង​រង​សម្ពាធ​ធ្លាក់​ថ្លៃ​មក​វិញ និង ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​​ទាំង​នោះ​កំពុង​ដាំ​ក្បាល​ចុះ​ដែរ​នៅ​មុន​ការ​បោះឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​។ ​​

ផ្សារភាគហ៊ុន MSCI ក្រៅ​ទឹកដី​ជប៉ុន ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៤% នៅ​ព្រឹក​ថ្ងៃ​សុក្រ​​នេះ ហើយ​កំពុង​ត្រូវ​បាន​ជួញដូរ​​នៅ​ក្នុង​តម្លៃ​ទាប​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន​គិត​ចាប់​តាំងពី​ថ្ងៃ​ទី ២៥ មេសា​មក​នេះ។  ចំណែក​ផ្សារភាគហ៊ុន​ហុងកុង Hang Seng វិញ ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ល្អ​ដែរ ដោយ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៨% នៅ​​ពេល​ចាប់​ផ្តើម​បើក​ការ​ជួញដូរ។ 
ងាក​ទៅ​មើល​​ផ្សារភាគហ៊ុន​អូស្ត្រាលី​ ASX 200 ​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,៥% ដែល​ក្នុង​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដេក និង រ៉ែ​ធ្លាក់​ថ្លៃ​ខ្ពស់​ជាងគេ​រហូត​ដល់​​ចន្លោះ​ពី ​១,៥០% ដល់​ទៅ ៣,៥០% ឯណោះ។ សម្រាប់​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង Kospi និង ផ្សារភាគហ៊ុន​ជប៉ុន Nikei 225 មិន​​បាន​បើក​​ឲ្យ​ជួញដូរ​នោះ​ឡើយ​ដោយសារ​តែ​ជា​ថ្ងៃ​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ។
នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ការ​ជួញដូរ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែក​ចិន DCIOcv1 បាន​ធ្លាក់​ថ្លៃ​ជិត ៧% នៅ​ពេល​បើក​ឲ្យ​ជួញដូរ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​អស់​៨% កាល​ពី​ម្សិលមិញ ដោយសារ​តែ​មាន​ការ​បារម្ភ​ទៅ​នឹង​តម្រូវការ​​លើ​ការ​ផ្គត់ផ្គង់​នៅ​លើ​សាកលលោក​ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ។ ក្រៅ​ពី​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​លោហធាតុ ដែក និង ប្រេង​ជា​ដើម​សុទ្ធតែ​បាន​ធ្លាក់​ថ្លៃ​ទាំងអស់។
នៅ​ក្នុង​ស្ថានភាព​នេះ អ្នក​ជួញដូរ​កំពុង​តាមដាន​លើ​ចំណាត់ការ​ថ្មីៗ​របស់​លោក Donald Trump ទាក់ទង​ទៅ​នឹង​ផែនការ​សេដ្ឋកិច្ច​អាមេរិក​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ក្រៅ​ពី​នេះ ការ​បោះឆ្នោត​នៅ​បារាំង​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ ក៏​ជា​អ្វី​ដែល​អ្នក​ជួញដូរ​យកចិត្ត​ទុកដាក់​បំផុត​ដើម្បី​ផ្ទៀងផ្ទាត់​លើ​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​ ក្រោយ​ធនាគារ​កណ្តាល​អាមេរិក​បាន​ផ្តល់​សញ្ញាណ​មួយ​ដែល​ថា ការ​ដំឡើង អត្រា​ការប្រាក់​អាច​នឹង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​ខាងមុខ៕
 
ប្រភព៖ Reuters

No comments:

Post a Comment

Post Top Ad