March 2017 - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, March 20, 2017

Technical Analysis Mon, Mar 20, 2017

3:43 PM 0
Dear Customers,
Daily Technical Analysis Mon, Mar 20, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
EUR/USD Intraday: continuation of the rebound.
Pivot: 1.0730
Most Likely Scenario: long positions above 1.0730 with targets at 1.0780 & 1.0810 in extension.
Alternative scenario: below 1.0730 look for further downside with 1.0705 & 1.0680 as targets.
Comment: the RSI calls for a new upleg.
GBP/USD Intraday: even though a continuation of the consolidation cannot be ruled out, its extent should be limited.
Pivot: 1.2340
Most Likely Scenario: long positions above 1.2340 with targets at 1.2430 & 1.2475 in extension.
Alternative scenario: below 1.2340 look for further downside with 1.2295 & 1.2250 as targets.
Comment: even though a continuation of the consolidation cannot be ruled out, its extent should be limited.
USD/JPY Intraday: a break below 112.40 would trigger a drop towards 112.05.
Pivot: 113.00
Most Likely Scenario: short positions below 113.00 with targets at 112.40 & 112.05 in extension.
Alternative scenario: above 113.00 look for further upside with 113.50 & 114.00 as targets.
Comment: a break below 112.40 would trigger a drop towards 112.05.
AUD/USD Intraday: the RSI shows upside momentum.
Pivot: 0.7680
Most Likely Scenario: long positions above 0.7680 with targets at 0.7755 & 0.7780 in extension.
Alternative scenario: below 0.7680 look for further downside with 0.7660 & 0.7630 as targets.
Comment: the RSI shows upside momentum.
Gold spot Intraday: the RSI broke above a declining trend line.
Pivot: 1229.00
Most Likely Scenario: long positions above 1229.00 with targets at 1241.00 & 1246.50 in extension.
Alternative scenario: below 1229.00 look for further downside with 1224.00 & 1218.00 as targets.
Comment: the RSI broke above a declining trend line.




Read More

តើ​​អ្វី​ទៅ​​ជា​មូលបត្រ (Stocks) និង ភាគហ៊ុន (Shares)? មានន័យ​ដូចគ្នា​ ឬ​យ៉ាងណា?

10:32 AM 0
នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន ការ​​​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ពាក្យ​​មូលបត្រ (Stocks) និង ភាគហ៊ុន (Shares) ហាក់​មាន​​ភាព​ស្រពិចស្រពិល​​​នៅ​ក្នុង​ចំណោម​មហាជន​ភាគច្រើន។ ជា​ទូទៅ​ពាក្យ​ទាំងពីរ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​គ្នា​បាន​ដែល​សំដៅ​លើ​ក្រដាស​មួយ​សន្លឹក​ដែល​ប្រកាស​ភាព​ជា​កម្មសិទ្ធិ​​ស្របច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​ណា​មួយ​ដែល​ឲ្យ​ឈ្មោះ​ថា​​ វិញ្ញាបនបត្រ​​ទិញ​ភាគហ៊ុន (Stock Certificates)

យ៉ាងណាមិញ និយាយ​ឲ្យ​ត្រឹមត្រូវ​​តាម​បច្ចេកទេស​ ពាក្យ​​ទាំង​ពីរ​នេះ​មាន​ន័យ​ខុសគ្នា។ តាមពិត ​ពាក្យ​ថា​ ភាគហ៊ុន ឬ Shares ​គ្រាន់តែ​ជា​ផ្នែក​មួយ​​ប៉ុណ្ណោះ​នៃ ​​​មូលបត្រ ឬ Stocks។ នេះមានន័យ​ថា​ ក្រៅ​ពី​ភាគហ៊ុននៅ​មាន​ប្រភេទ​មូលបត្រ​​ផ្សេង​ៗជាច្រើន​​ទៀត ដែល​គេ​យក​មក​ធ្វើ​ការទិញលក់​​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​ដែរ ដូចជា ​មូលបត្រ​បំណុល មូលបត្រ​ជា​វត្ថុធាតុដើម ឬ​ជា​រូបិយវត្ថុ ។ល។ និង​។ល។
ប៉ុន្តែ​ដោយសារតែ​ពី​ដំបូង​ឡើយ​ភាគហ៊ុន (Shares) គឺ​ជា​ប្រភេទ​មូលបត្រ​ដែល​​គេ​ទិញ​លក់​ច្រើន​ជាងគេ ​នៅ​​លើ​ទីផ្សារ​ ទើប​​គេ​ច្រើន​និយាយ​ពាក្យ​​ “ផ្សារភាគហ៊ុន” ជាប់​មាត់​រហូតមក។ ប៉ុន្តែ​​ បើ​តាម​ភាសា​បច្ចេកទេស​ដែល​​ត្រឹមត្រូវ គេ​ត្រូវ​ហៅ​ទីផ្សារ​នេះ​​ថា “ទីផ្សារ​មូលបត្រ ឬ Stock Market”
បើ​មាន​ចម្ងល់​បន្ថែម​សូម ចុច​នៅ​ទី​នេះ ឬ ចូល​ទៅ​កាន់​គេហទំព័រ​របស់​គណៈកម្មការ​មូលប័ត្រ​កម្ពុជា។
Read More

ប្រេង​​ឆៅ​ធ្លាក់​ថ្លៃ ខណៈ​​​ការ​បូម​ប្រេង​នៅ​អាមេរិក​កើន​ឡើង​ខ្ពស់

10:26 AM 0
តម្លៃ​ប្រេងឆៅ​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះ​វិញ ខណៈ​ដែល​​សកម្មភាព​រុករក​ប្រេងឆៅ​​នៅ​អាមេរិក​មាន​ការ​កើន​ឡើង។

តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​​អន្តរជាតិ​ បាន​ធ្លាក់​ថ្លៃ​អស់ ២០ សេន ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥១,៥៦ ដុល្លារ​ក្នុង​មួយ​​បារ៉ែល។ ចំណែក​តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អាមេរិក​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ២៨ សេន​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៨,៥០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។
អ្នក​ជួញដូរ​បាន​លើក​ឡើង​ថា ទីផ្សារ​ប្រេងឆៅ​មាន​សម្ពាធ​ដោយសារ​តែ​​ អាមេរិក​កំពុង​សម្រុក​​បូម​ប្រេង​បន្ថែម​ទៀត រួម​ទាំង​មាន​ដំណឹង​ថា ការ​ផ្គត់ផ្គង់​ប្រេង​របស់​អង្គការ OPEC ក៏​មាន​ការ​កើន​ឡើង​ដែរ បើ​ទោះបី​ជា​​ស្ថាប័ន​នេះ បាន​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ក៏ដោយ។ ​
ទិន្នន័យ​ផ្លូវ​ការ​បាន​បង្ហាញ​ថា អណ្តូង​ប្រេងកាត​ចំនួន ១៤ ផ្សេង​ទៀត​ត្រូវ​បាន​​​ជីក​រក​កាល​ពី​ថ្ងៃ​ទី ១៧ មិនា​កន្លង​ទៅ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​អណ្តូង​ប្រេងកាត​នៅ​អាមេរិក​សរុប​បាន​កើន​ឡើង​ដល់ ៦៣១ កន្លែង។ ជា​លទ្ធផល ​ទិន្នផល​ប្រេង​អាមេរិក​បាន​កើន​ឡើង​​ពី ៨,៥ លាន​បារ៉ែល​ដល់​ទៅ ៩,១ លាន​បារ៉ែល​៕
ប្រភព៖ cnbc 
Read More

Support, Resistance and Pivot Point (20-03-2017)

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​អ្វី​ខ្លះ​ក្នុង​ថ្ងៃ​នេះ?

9:59 AM 0
ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​ព្រឹក​នេះ គឺ​បាន​ឡើង​ចុះ​មិន​ស្រប​គ្នា ខណៈ​ដែល​អ្នក​វិនិយោគ​កំពុង​ទន្ទឹម​រង់ចាំ​មើល​កិច្ចប្រជុំ​របស់​ប្រមុខ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កំពូលៗ​របស់​មហាអំណាច​​ប្រទេស G-20 ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ចុង​សប្តាហ៍​នេះ។

ផ្សារភាគហ៊ុន​ដែល​ធ្លាក់​ថ្លៃ​នៅ​មុន​គេ​ក្នុង​ថ្ងៃ​នេះ​ គឺ​ផ្សារភាគហ៊ុន​អូស្ត្រាលី ASX 200  ដែល​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣៥% ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន​នានា​​ភាគ​ច្រើន​បាន​ធ្លាក់​ថ្លៃ។ នៅ​កូរ៉េខាងត្បូង ផ្សារភាគហ៊ុន Kospi បាន​ធ្លាក់​ថ្លៃ ០,៥២% ស្រប​ពេល​ទិន្នន័យ​សេដ្ឋកិច្ច​បាន​បង្ហាញ​ថា តម្លៃ​ផលិត​ប្រចាំ​ខែ​កុម្ភៈ​កន្លង​ទៅ​បាន​កើន​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៥​​ឆ្នាំ​កន្លង​ទៅ​នេះ។
ចំណែក​ផ្សារភាគហ៊ុន​ចិន​ដី​គោក​វិញ ក៏​ឡើង​ចុះ​មិន​ស្រប​គ្នា​ដែរ​នៅ​ព្រឹក​នេះ ដោយ​ក្នុង​នោះ​ផ្សារភាគហ៊ុន សៀងហៃ បាន​ឡើង​ថ្លៃ ០,១៣% ខណៈ​ដែល​ផ្សារភាគហ៊ុន Shenzhen បាន​ធ្លាក់​ថ្លៃ​តិចតួច​ប៉ុណ្ណោះ។ ចំណែក​ផ្សារភាគហ៊ុន ហុងកុង Hang Seng បាន​ឡើង​ថ្លៃ ០,២១%។
ងាក​ទៅ​មើល​ជប៉ុន​វិញ ផ្សារភាគហ៊ុន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​មិន​បាន​បើក​ឲ្យ​ជួញដូរ​ទេ​ដោយសារ​តែ​ជា​ថ្ងៃ​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ផ្សារភាគហ៊ុន​ជប៉ុន បាន​ធ្លាក់​ថ្លៃ​អស់​០,៣៥%។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ជប៉ុន  Shinzo Abe បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ថា  សហភាព​អឺរ៉ុប និង ជប៉ុន នឹង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ពេល​ខាងមុខ។
សម្រាប់​ផ្សារភាគហ៊ុន​អាមេរិក​មិន​ទាន់​បើក​ដំណើរ​ការ​ឲ្យ​ជួញដូរ​ទេ​នៅ​ថ្ងៃ​នេះ៕
ប្រភព៖ cnbc 
Read More

ការ​ជួញដូរ​ប្រាក់​ដុល្លារ​​នៅ​តែ​ងើប​មិន​រួច​ក្នុង​ថ្ងៃ នេះ

9:19 AM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ស្ថានភាព​ល្អ​នោះ​ឡើយ​នៅ​ថ្ងៃ​នេះ ដោយ​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដុនដាប​ដដែល​បន្ទាប់​ពី​ការ​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​ដ៏​ខកចិត្ត​មួយ​​ចេញ​ពី ធនាគារ​កណ្តាល​អាមេរិក​កាល​ពី​សប្តាហ៍​មុន។

ស្រប​ពេល​ដែល​ទីផ្សារ​ជួញដូរ​នៅ​លើ​ទឹកដី​ជប៉ុន​ត្រូវ​បាន​​បិទ ការ​ជួញដូរ​​ក្នុង​ពិធី​បុណ្យ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ញាំង​ឲ្យ​ប្រាក់​ដុល្លារ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្លាក់​ថ្លៃ​ពី ១១៥,៥១ យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​​ពី​ដើម​ខែ​មិនា មក​ត្រឹម​តម្លៃ ១១២,៦៨ យ៉េន​វិញ​នៅ​ក្នុង​ថ្ងៃ​នេះ។
ចំណែក​សន្ទស្សន៍​ប្រាក់​ដុល្លារ​ធៀប​​ទៅ​នឹង​តម្លៃ​រូបិយប័ណ្ណ​​សំខាន់ៗ​ផ្សេង​ទៀត  គឺ​ស្ថិត​នៅ​ក្នុង​តម្លៃ ១០០,៣០០ ពោល​គឺ​បន្ត​ធ្លាក់​ពី​តម្លៃ ១០០,១៤០  កាល​ពី​ថ្ងៃ​​សុក្រ​កន្លង​ទៅ នៅ​​​ក្រោយ​ធនាគារ​កណ្តាល​ប្រកាស​ដំឡើង​អត្រា​ការប្រាក់។
ងាក​មក​​មើល​លុយ​អឺរ៉ូ​វិញ ប្រាក់​ដុល្លារ​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ល្អ​ដែរ។ ប្រាក់​អឺរ៉ូ​កំពុង​បង្ហាញ​សញ្ញាណ​វិជ្ជមាន​ជា​ថ្មី​ទៀត​​ក្នុង​ថ្ងៃ​នេះដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,០៧៤១ ដុល្លារ​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ដល់ ១,០៧៨២ ដុល្លារ​កាល​ពី​​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ នៅ​ថ្ងៃ​នេះ វា​កំពុង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កៀក​នឹង​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មួយ​ក្នុង​ចំនួន ១,០៧៨២ ដុល្លារ​កាល​ពី​ខែ​មករា​កន្លង​ទៅ៕
ប្រភព៖ cnbc 
Read More

Friday, March 17, 2017

Technical Analysis Fri, Mar 17, 2017

2:42 PM 0
Dear Customers,
Daily Technical Analysis Fri, Mar 17, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
EUR/USD Intraday: further advance.
Pivot: 1.0740
Most Likely Scenario: long positions above 1.0740 with targets at 1.0790 & 1.0825 in extension.
Alternative scenario: below 1.0740 look for further downside with 1.0705 & 1.0680 as targets.
Comment: the RSI is bullish and calls for further upside.
GBP/USD Intraday: technically the RSI is above its neutrality area at 50.
Pivot: 1.2310
Most Likely Scenario: long positions above 1.2310 with targets at 1.2400 & 1.2430 in extension.
Alternative scenario: below 1.2310 look for further downside with 1.2260 & 1.2235 as targets.
Comment: technically the RSI is above its neutrality area at 50.
USD/JPY Intraday: as long as the resistance at 113.70 is not surpassed, the risk of the break below 112.90 remains high.
Pivot: 113.70
Most Likely Scenario: short positions below 113.70 with targets at 112.90 & 112.55 in extension.
Alternative scenario: above 113.70 look for further upside with 114.00 & 114.45 as targets.
Comment: as long as the resistance at 113.70 is not surpassed, the risk of the break below 112.90 remains high.
AUD/USD Intraday: a support base at 0.7655 has formed and has allowed for a temporary stabilisation.
Pivot: 0.7655
Most Likely Scenario: long positions above 0.7655 with targets at 0.7695 & 0.7720 in extension.
Alternative scenario: below 0.7655 look for further downside with 0.7630 & 0.7605 as targets.
Comment: a support base at 0.7655 has formed and has allowed for a temporary stabilisation.
Gold spot Intraday: a support base at 1223.20 has formed and has allowed for a temporary stabilisation.
Pivot: 1223.20
Most Likely Scenario: long positions above 1223.20 with targets at 1233.70 & 1237.00 in extension.
Alternative scenario: below 1223.20 look for further downside with 1217.50 & 1211.00 as targets.
Comment: a support base at 1223.20 has formed and has allowed for a temporary stabilisation.




Read More

ផ្សារភាគហ៊ុន​អាស៊ី​ឡើង​ចុះ​មិន​ស្រប​គ្នា ខណៈ​ដុល្លារ​ធ្លាក់​ថ្លៃ​ជួយ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ

11:41 AM 0
ការ​ជួញដូរ​​ផ្សារភាគហ៊ុន​អាស៊ី​ថ្ងៃ​នេះ​បាន​ឡើង​ចុះ​មិន​ ស្រប​គ្នា ក្រោយ​ផ្សារភាគហ៊ុន​អាមេរិក​បាន​បិទ​ការ​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​ កាល​ពី​ម្សិលមិញ ខណៈ​ដែល​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​បាន​កំពុង​ជួយ​ឲ្យ​តម្លៃ​ប្រេង​ ងើប​ឡើង​វិញ។ 

ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 បាន​ធ្លាក់​ថ្លៃ​អស់ ០,៣៥% នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ ផ្ទុយ​ទៅ​វិញ នៅ​អូស្ត្រាលី ផ្សារភាគហ៊ុន​របស់​ខ្លួន ASX 200 បាន​ឡើង​ថ្លៃ ០,៣២% ​ក្រោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មាស​ឡើង​ថ្លៃ ដែល​បាន​ឡើង​ថ្លៃ​ដល់​ទៅ​ ១,៦១%។ ចំណែក​នៅ​កូរ៉េខាងត្បូង​វិញ ក៏​ឡើង​ថ្លៃ​ដែរ តែ​បាន​ត្រឹមតែ ០,១% ប៉ុណ្ណោះ ខណៈ​ដែល​លុយ​វ៉ុន​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​ទៅ​នឹង​លុយ​ដុល្លារ។ 
នៅ​ទឹកដី​ចិន​ឯណេះ​វិញ ផ្សារភាគហ៊ុន​សៀងហៃ​របស់​ខ្លួន​​បាន​បើក​ការ​ជួញដូរ​ក្នុង​តម្លៃ​មួយ​ ស្ទើរតែ​មិន​ប្រែប្រួល ខណៈ​ដែល​ផ្សារភាគហ៊ុន Shenzhen បាន​ឡើង​ថ្លៃ ០,២%។ នៅ​ហុងកុង ផ្សារភាគហ៊ុន Hang Seng ក៏​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​មួយ​ប្រែប្រួល​តិចតួច​ដែរ។ 
នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ស្ថានភាព​​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​ក៏​កំពុង​មាន​ភាព​ រញ្ជើបរញ្ជួយ​ឡើង​វិញ​ដែរ​ទាក់ទង​ទៅ​​ជម្លោះ​ចិន​និង​ជប៉ុន​ ក្រោយ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​បាន​បញ្ជូន​នាវា​ចម្បាំង​ធំ​បំផុត​របស់​ ខ្លួន​​ឆ្លងកាត់​​ដែន​សមុទ្រ​​​ចិន​ដើម្បី​ទៅ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ដែន​ សមុទ្រ​ឥណ្ឌា​ជា​មួយ​អាមេរិក។  បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មាន​កំហឹង​យ៉ាង​ ខ្លាំង និង បាន​ប្រកាស​ចាត់​វិធានការ​ឆ្លើយតប​ទៅ​នឹង​​សកម្មភាព​របស់​រដ្ឋាភិបាល​​ ជប៉ុន។ 
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​អាមេរិក​វិញ បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ ​ធ្លាក់​ថ្លៃ ជា​ពិសេស​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សុខាភិបាល​ធ្លាក់​ថ្លៃ​ខ្ពស់​ជាងគេ​ បន្ទាប់​ពី ប្រធានាធិបតី​អាមេរិក​ប្រកាស​​​ថា នឹង​កាត់​បន្ថយ​​ខ្ទង់​ចំណាយ​របស់​ជាតិ​នៅ​ក្នុង​វិស័យ​នេះ​ដែរ​ក្នុង​ចំនួន ​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​។ 
ផ្សារភាគហ៊ុន​អាមេរិក  Dow Jones industrial average បាន​ធ្លាក់​ថ្លៃ​អស់ ០,០៧% ផ្សារភាគហ៊ុន S&P 500  បាន​ធ្លាក់​ថ្លៃ​អស់ ០,១៦% និង ផ្សារភាគហ៊ុន  Nasdaq បាន​​បិទ​បញ្ចប់​ក្នុង​តម្លៃ​ជួញដូរ​ប្រែប្រួល​តិចតួច​បំផុត។ 
ងាក​មក​មើល​ទីផ្សារ​ប្រេងឆៅ​វិញ នៅ​ថ្ងៃ​សុក្រ​នេះ​វា​បាន​បង្ហាញ​សញ្ញាណ​ល្អ​បន្ត​ទៀត ពោល​គឺ​បាន​ឡើង​ថ្លៃ ០,១៧% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ៥១,៨៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ចំណែក​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អាមេរិក​បាន​ឡើង​ថ្លៃ ០,២៩%  ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ៤៨,៨៨ ដុល្លារ។
កាល​ពី​ម្សិលមិញ​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​ដោយសារ​តែ ​មាន​ព័ត៌មាន​ថា ការ​ស្តុក​ប្រេងឆៅ​របស់​អាមេរិក​បាន​កើន​ឡើង​ក្នុង​ចំនួន​មួយ​មិន​ធ្លាប់​ មាន។ នៅ​ខណៈ​នេះ​អ្នក​វិនិយោគ​កំពុង​តាមដាន​​លើ​ដំណើរ​ទស្សនកិច្ច​របស់​ ព្រះអង្គម្ចាស់​​អារ៉ាប៊ីសាអ៊ូឌីត  Khalid al-Falih នៅ​ចិន​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម ជា​ពិសេស​លើ​វិស័យ​ប្រេងកាត៕
ប្រភព៖ cnbc 
Read More

មាស​ឆ្មក់​​ឱកាស​ឡើង​ថ្លៃ​ក្នុង​សប្តាហ៍​​ ខណៈ​ដែល​ប្រាក់​ដុល្លារ​បន្ត​ធ្លាក់​ថ្លៃ

11:38 AM 0
ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​សុក្រ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​ឡើង​ថ្លៃ​ទៀត ស្រប​ពេល​ដែល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ដ៏​ខកចិត្ត ​មួយ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​វិនិយោគ។

ថ្វីត្បិត​តែ​ការ​ជួញដូរ​មាស​តាម​ស្បតក្នុង​ថ្ងៃ​នេះ​​បាន​ធ្លាក់​ចុះ​ អស់ ០,១% ​មក​វិញ​បន្តិច​មែន ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២២៤,៩០ ដុល្លារ​​ក្នុង​មួយ​អោន​ ក៏​ហាងឆេង​ជួញដូរ​របស់​វា​ប្រចាំ​សប្តាហ៍​នេះ បាន​ឡើង​ថ្លៃ​ដែរ​ ពោល​គឺ​បាន​ឡើង​ថ្លៃ​​ក្នុង​សប្តាហ៍​ដំបូង​បន្ទាប់​ពី​ស្ងប់ស្ងាត់​ក្នុង​ រយៈពេល​៣​សប្តាហ៍​កន្លង​ទៅ។ ចំណែក​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អាមេរិក បាន​ធ្លាក់​ថ្លៃ​អស់ ០,២% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២២៤,៦០ ដុល្លារ​ក្នុង​មួយ​អោន។ 
ក្រុមហ៊ុន​មាស​លំដាប់​ពិភពលោក  SPDR Gold Trust បាន​បង្ហាញ​ថា តម្រូវ​ការ​មាស​បាន​ធ្លាក់​ចុះ​អស់ ០,២៨% ​ពី​ចំនួន ៨៣៩,៤៣ តោន​មក​ត្រឹម ៨៣៧,០៦ តោន​កាល​ពី​ម្សិលមិញ ស្រប​ពេល​ដែល​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​ក្នុង​ ចន្លោះ​ពី ០,៧៥% ទៅ ១%។ ចំនួន​នេះ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​ជួញដូរ ។
ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ប្រធានាធិបតី​អាមេរិក​​លោក​ Donald Trump ទើប​ដាក់​ចេញ​គោលនយោបាយ​កាត់​បន្ថយ​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ផងដែរ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​រក្សា​តុល្យការ​កំណើន​សេដ្ឋកិច្ច ដែល​​រួម​មាន​ការ​កាត់​បន្ថយ​លើ​ជំនួយ​​ផ្នែក​ការទូត និង កម្មវិធី​ផ្តល់​ជំនួយ​អន្តរជាតិ​​ជា​ច្រើន​ទៀត៕
ប្រភព៖ cnbc
Read More

ថ្ងៃ​សុក្រ​​ចុង​សប្តាហ៍​នេះ​ប្រាក់​ដុល្លារ​​បន្ត​ធ្លាក់​ថ្លៃ​ទៀត!

11:35 AM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ លើ​ទីផ្សារ​អាស៊ី​នៅ​ព្រឹក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ និង ជា​ការ​ធ្លាក់​ថ្លៃ​ជា​លើក​ដំបូង​ប្រចាំ​សប្តាហ៍​មិន​ធ្លាប់​មាន​ក្នុង​ រយៈពេល​៥​សប្តាហ៍​កន្លង​ទៅ​បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ផ្សេងៗ​ទៀត។ ការ​ធ្លាក់​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក​​ បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​​ក្នុង​តម្លៃ​មួយ​ទាប​ជាង​ការ​រំពឹង​ទុក​ របស់​អ្នក​ជួញដូរ។

សន្ទស្សន៍​​តម្លៃ​ជួញដូរ​ប្រាក់​ដុល្លារ​ប្រៀបធៀប​ទៅ​នឹង​​តម្លៃ​ រូបិយប័ណ្ណ​ទូទៅ​បាន​ស្ថិត​​​ធ្លាក់​ថ្លៃ ០,១% ស្ថិត​នៅ​ទីតាំង​តម្លៃ ១០០,២៥។ ចំនួន​នេះ​មិន​ធ្លាប់​មាន​នោះ​ឡើយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​មក ហើយ​សម្រាប់​សប្តាហ៍​នេះ វា​បាន​ធ្លាក់​ថ្លៃ​​អស់ ១%។
បើ​ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​ដែរ​ដោយ​ត្រូវ​បាន​ជួញដូរ​មក​កាន់​តម្លៃ ១១៣,៣៥ យ៉េន និង បាន​ធ្លាក់​ថ្លៃ អស់ ១,៣%​សម្រាប់​សប្តាហ៍​នេះ នៅមុន​ពេល​ថ្ងៃ​ឈប់​សម្រាក​របស់​ជប៉ុន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។ កាល​ពី​ម្សិលមិញ​ធនាគារ​កណ្តាល​ជប៉ុន បាន​សម្រេច​កំណត់​រក្សា​​អត្រា​ការ​ប្រាក់​ឲ្យ​នៅ​ដដែល​ក្នុង​កម្រិត​ ០។ ​
នៅ​អាមេរិក​វិញ របាយការណ៍​ចុងក្រោយ​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វិជ្ជមាន​ល្អ​ក្នុង​ នោះ ការ​សាងសង់​លំនៅឋាន​បាន​កើន​ឡើង ៣,០% កាល​ពី​ខែ​មុន និង អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្វើ​បាន​ធ្លាក់​ចុះ​កាល​ពី​សប្តាហ៍​មុន។ 
ផ្ទុយ​ពី​ប្រាក់​ដុល្លារ នៅ​ពេល​កំពុង​ជួញដូរ​នៅ​លើ​ទីផ្សារ​អាស៊ី​នេះ ប្រាក់​អឺរ៉ូ​បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,០៧៧០ ដុល្លារ ជួយ​ឲ្យ​វា​បាន​ឡើង​ថ្លៃ ០,៩% សម្រាប់​សប្តាហ៍​នេះ។ ការ​បន្ត​ឡើង​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​នៅ​ ហុឡង់ដ៍​បាន​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​បាន​ជាប់​ឆ្នោត​សាជាថ្មី។
ចំណែក​លុយ​ផោន​របស់​អង់គ្លេស​វិញ​បាន​ធ្លាក់​ថ្លៃ​ទៀត​អស់​ចំនួន​ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ ជួញដូរ ១,២៣៤៩ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ​២​សប្តាហ៍​ជាប់ៗ​គ្នា​ក្នុង​តម្លៃ ១,២៣៧៣ កាល​ពី​យប់​មិញ ក្រោយ​ពេល​ដែល​ធនាគារ​កណ្តាល​របស់​ខ្លួន​បាន​សម្រេច​រក្សា​អត្រា​ការប្រាក់​ ឲ្យ​នៅ​ដដែល៕
ប្រភព៖ cnbc 
Read More

Thursday, March 16, 2017

Support, Resistance and Pivot Point (16-03-2017)

ដុល្លារ​ធ្លាក់​ថ្លៃ​វិញ ក្រោយ​អ្នក​វិនិយោគ​ខកចិត្ត​ទៅ​នឹង​លទ្ធផល​ដំឡើង​អត្រា​ការប្រាក់​

10:07 AM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​នេះ​បាន​ធ្លាក់​ថ្លៃ​វិញ បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក​បាន​ប្រកាស​លទ្ធផល​ដំឡើង​អត្រា​ការប្រាក់ ​មួយ​នូវ​អ្វី​ដែល​អ្នក​វិនិយោគ​​យល់​ឃើញ​ថា ស្ថិត​នៅ​ក្នុង​ចំនួន​មួយ​តិច​​ជាង​ការ​រំពឹង​ទុក​របស់​ពួកគេ។ ប្រាក់​អឺរ៉ូ​ក៏​ឡើង​ថ្លៃ​ដែរ​នៅ​ពេល​លទ្ធផល​បោះឆ្នោត​​បណ្ដោះអាសន្ន​នៅ​ ហុឡង់ដ៍​បាន​​បង្ហាញ​ថា លោក​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​​ទទួល​បាន​សម្លេង​គាំ​​ច្រើន​​ដឹក​មុខ​គេ។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​​សំខាន់ៗ​ចំនួន​ ៦ គឺ​បាន​ធ្លាក់​មក​ក្រោម​តម្លៃ​ជួញដូរ​កាល​ម្សិលមិញ ពោល​គឺ​វា​ធ្លាក់​ថ្លៃ​អស់​ជាង ១% ស្ថិតនៅ​ក្នុង​ទីតាំង​តម្លៃ ១០០,៤៩០។ តម្លៃ​នេះ​គេ​មិន​ធ្លាប់​ឃើញ​​ឡើយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ កុម្ភៈ​មក។ ​​​
​តម្លៃ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​នៅ​ពេល​ដែល​អ្នក​វិនិយោគ​មាន​ការ ​ខកចិត្ត​ទៅ​នឹង​លទ្ធផល​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល។ តាម​ការ​ព្យាករណ៍ ពួកគេ​យល់​ឃើញ​ថា ការ​ដំឡើង​អត្រា​ការប្រាក់​អាច​ធ្វើ​ឡើង​៤​ដង​ក្នុង​ឆ្នាំ​នេះ ផ្ទុយ​ពី​ធនាគារ​កណ្តាល​ដែរ​ថា នឹង​ធ្វើ​ឡើង​តែ​៣​ដង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ។
ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​ដែល​ធ្លាប់​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១៥,១៩៥ យ៉េន​កាល​ពី​ដើម​សប្តាហ៍​នេះ បាន​ធ្លាក់​ម​ក​ត្រឹម ១១៣,៤២០ ដុល្លារ​វិញ​នៅ​ក្នុង​ថ្ងៃ​នេះ​ ខណៈ​ដែល​ប្រាក់​អឺរ៉ូ​បាន​ឡើង​ថ្លៃ​ជាប់​គ្នា​ក្នុង​រយៈពេល ៥​សប្តាហ៍ ស្ថិត​នៅ​ក្នុង​តម្លៃ ១,០៧៤០ ដុល្លារ និង បាន​ឡើង​ថ្លៃ ១,២% កាល​ពី​យប់មិញ។
ចំណែក​លុយ​ផោន​វិញ បាន​​ធ្លាក់​ថ្លៃ​​ដែរ ពោល​គឺ​ត្រូវ​បាន​ជួញដូរ​ក្នុង​​តម្លៃ ១,២២៧៨ ដុល្លារ​​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ ១,១% កាល​ពី​យប់​មិញ។ ការ​ធ្លាក់​ថ្លៃ​នៃ​​លុយ​ផោន​នេះ​ក៏​ដោយសារ​តែ​មាន​ការ​បារម្ភ​ទៅ​នឹង​ការ​ ផ្តាច់​ខ្លួន​របស់​​​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​កំពុង​បង្ក​ភាព​ ស្មុគស្មាញ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់៕
ប្រភព៖ cnbc 
Read More

ទីបំផុត​ធនាគារ​កណ្តាល​​អាមេរិក​សម្រេច​ដំឡើង​អត្រា​ការប្រាក់

9:56 AM 0
នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​​ក្រោយ​បិទ​បញ្ចប់​ការ​ប្រជុំ​កាល​ ពី​យប់​មិញ ធនាគារ​កណ្តាល​អាមេរិក​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ដូច​ការ​រំពឹង​ទុក ​របស់​​សាធារណជន។

គណៈកម្មការ​ FOMC បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​គោល​​ចំនួន​ ២៥ ចំណុច ដែល​ស្ថិត​នៅ​ចន្លោះ​​ពី ០,៧៥% ទៅ ១% ធ្វើ​ឲ្យ​​​​គេ​ចាត់​ទុក​ថា គឺ​ជា​ការ​ដំឡើង​អត្រា​ការប្រាក់​​លើក​ទី​៣​គិត​ចាប់​តាំង​ពី​មាន​វិបត្តិ​ សេដ្ឋកិច្ច​មក។ ការ​ដំឡើង​អត្រា​ការប្រាក់​នេះ នឹង​​ជំរុញ​ឲ្យ​មាន​ការ​ប្រិតប្រៀង​​ក្នុង​ការ​បង្កើន​​កម្ចី​អត្រា​ ការប្រាក់​សម្រាប់​រយៈ​ពេល​ខ្លី។
គណៈកម្មការ​ FOMC  របស់​ស្ថាប័ន​នេះ​ក៏​បាន​ព្យាករណ៍​ផង​ដែរ​​ក្នុង​ការ​ដំឡើង​អត្រា​ ការប្រាក់​ចំនួន​ពីរ​ដង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ។ មាន​តែ​សមាជិក​ម្នាក់​ប៉ុណ្ណោះ​នៃ​គណៈកម្មការ​នេះ​ដែល​បាន​បោះឆ្នោត​ប្រឆាំង ​ទៅ​នឹង​ការ​ដំឡើង​​អត្រា​ការប្រាក់​​នេះ៕
ប្រភព៖ cnbc
Read More

មាស​ឡើង​ថ្លៃ​​ក្រោយ​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​ទាប​ជាង​ការ​រំពឹង​ទុក​

9:49 AM 0
ការ​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ថ្ងៃ​នេះ​បាន​ ឡើង​ថ្លៃ​វិញ បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​បន្តិចៗ​ ម្តង​សម្រាប់​ឆ្នាំ ២០១៧​នេះ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ការ​ខកចិត្ត​ដែល​ពួកគេ​ ធ្លាប់​គិត​ថា ការ​ដំឡើង​អត្រា​ការប្រាក់​គួរ​តែ​ត្រូវ​​បាន​​ធ្វើ​ឡើង​ក្នុង​ចំនួន​មួយ​ ខ្ពស់​ជាង​ ០,៧៥% ទៅ ១%។

ការ​ជួញដូរ​មាស​តាម​ស្បត បាន​ឡើង​ថ្លៃ ១,១៨% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២១២,៥០ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អាមេរិក​វិញ​បាន​ឡើង​ថ្លៃ ជិត ២ ដុល្លារ  ពោល​គឺ​បាន​ឡើង​ថ្លៃ ១,៩០ ដុល្លារ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ទាប​ជាង ១ ២០០,៧០ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ដំឡើង​អត្រា​ការប្រាក់​គោល​​របស់​ធនាគារ​កណ្តាល​នៅ​ពេល​នេះ​បាន​កើត​ ​មាន​ឡើង​នៅ​​ចំ​ពេល​មាន​ទំនុកចិត្ត​មួយ​​លើ​សេដ្ឋកិច្ច​អាមេរិក​ក្នុង​ ត្រីមាស​ដំបូង​ឆ្នាំ ២០១៧​នេះ​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​​ទទួល​បាន​នូវ​កំណើន​ សេដ្ឋកិច្ច​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ។
គេ​សង្កេត​ឃើញ​ថា នៅ​មុន​ពេល​ការ​ប្រកាស​របស់​ធនាគារ​កណ្តាល​អាមេរិក ការ​ជួញដូរ​មាស​បាន​ឡើង​ថ្លៃ ០,៤៤% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២០៣,៦០ ដុល្លារ​ក្នុង​មួយ​អោន។ យ៉ាងណាមិញ ថ្វីត្បិត​តែ​លទ្ធផល​ធនាគារ​កណ្តាល​បាន​ប្រកាស​រួច​ហើយ​ក្តី ប៉ុន្តែ​​អ្នក​វិនិយោគ​ក៏​ត្រូវ​មើល​ផងដែរ​លើ​ស្ថានភាព​បោះឆ្នោត​​នៅ​ ហុឡង់ដ៍​ដែល​បាន​ជួយ​ឲ្យ​តម្លៃ​មាស​ងើប​ឡើង​វិញ​ផងដែរ៕
ប្រភព៖ cnbc
Read More

Wednesday, March 15, 2017

Technical Analysis Wed, Mar 15, 2017

4:44 PM 0
Dear Customers,
Daily Technical Analysis Wed, Mar 15, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
EUR/USD Intraday: capped by a negative trend line.
Pivot: 1.0645
Most Likely Scenario: short positions below 1.0645 with targets at 1.0595 & 1.0570 in extension.
Alternative scenario: above 1.0645 look for further upside with 1.0665 & 1.0690 as targets.
Comment: a break below 1.0595 would trigger a drop towards 1.0570.
GBP/USD Intraday: the RSI shows upside momentum.
Pivot: 1.2165
Most Likely Scenario: long positions above 1.2165 with targets at 1.2300 & 1.2330 in extension.
Alternative scenario: below 1.2165 look for further downside with 1.2135 & 1.2105 as targets.
Comment: the RSI shows upside momentum.
USD/JPY Intraday: The pair is shaping a bearish flag.
Pivot: 114.90
Most Likely Scenario: short @ 114.75 with targets @ 114.45 & 114.25 in extension.
Alternative scenario: above 114.90 look for further upside with 115.20 & 115.50 as targets.
Comment: The pair is shaping a bearish flag.
AUD/USD Intraday: the RSI shows upside momentum.
Pivot: 0.7545
Most Likely Scenario: long positions above 0.7545 with targets at 0.7590 & 0.7610 in extension.
Alternative scenario: below 0.7545 look for further downside with 0.7530 & 0.7510 as targets.
Comment: the RSI shows upside momentum.
Gold spot Intraday: the RSI advocates for further advance.
Pivot: 1197.00
Most Likely Scenario: long positions above 1197.00 with targets at 1207.70 & 1211.00 in extension.
Alternative scenario: below 1197.00 look for further downside with 1194.60 & 1192.00 as targets.
Comment: the RSI advocates for further advance.




Read More

ផ្សារភាគហ៊ុន​អាស៊ី​ស្ថិត​នៅ​ក្នុង​​​សញ្ញា​ភ្លើង​ក្រហម​ថ្ងៃ​នេះ

12:17 PM 0

ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​នៅ​ថ្ងៃ​នេះ​ត្រូវ​បាន​ គេ​មើល​ឃើញ​ថា បាន​ស្ថិត​នៅ​ក្នុង​សញ្ញាណ​អវិជ្ជមាន តាម​ពី​ក្រោយ​ផ្សារភាគហ៊ុន​អាមេរិក ខណៈ​ដែល​អ្នក​វិនិយោគ​កំពុង​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​ស្តី​ពី​ការ​​ដំឡើង​ អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក។
ការ​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ជប៉ុន Nikkei 225 បាន​ធ្លាក់​ថ្លៃ​អស់​០,៣% នៅ​ស្រប​ពេល​ដែ​ល​លុយ​យ៉េន​បាន​ឡើង​ថ្លៃ​វិញ បើ​ប្រៀបធៀប​ទៅ​នឹង​លុយ​ដុល្លារ​អាមេរិក។ ជា​ទូទៅ​ការ​ជួញដូរ​ផ្សារភាគហ៊ុន​របស់​ជប៉ុន​នឹង​ធ្លាក់​ថ្លៃ ប្រសិន​បើ​​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ឡើង​ថ្លៃ​។ 
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​អូស្ត្រាលី ASX 200 វិញ​ក៏​ធ្លាក់​ថ្លៃ​ដែរ​ក្នុង​តម្លៃ ០,២៩% ​ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មាស​របស់​ខ្លួន​បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ ១,៤៦%។ នៅ​កូរ៉េខាងត្បូង​ ការ​ជួញដូរ​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ ដោយ​បាន​ងើប​ចេញ​ពី​សម្ពាធ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​ប៉ុន្មាន​ថ្ងៃ នេះ​ដោយសារ​តែ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​​មាន​ភាព​រង្គោះរង្គើ ​នៅ​ក្នុង​រយៈពេល​ចុងក្រោយ។
ចំណែក​ផ្សារភាគហ៊ុន​អាមេរិក​វិញ បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​កាល​ពី​យប់​មិញ ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​។ ផ្សារភាគហ៊ុន  Dow Jones industrial average  បាន​ធ្លាក់​ថ្លៃ​អស់ ០,២១% ផ្សារភាគហ៊ុន  S&P 500  បាន​ធ្លាក់​ថ្លៃ​អស់ ០,៣៤% និង ផ្សារភាគហ៊ុន Nasdaq  បាន​ធ្លាក់​ថ្លៃ​ទាប​ជាង​បន្តិច​ក្នុង​ចំនួន ០,៣២%។ 
នៅ​សប្តាហ៍​នេះ អ្វី​ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​អ្នក​វិនិយោគ​យកចិត្ត​ទុកដាក់​ ជាងគេ​នោះ គឺ​​ការ​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​អាមេរិក​ និង​ការ​​ព្រឹត្តិការណ៍​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ហុឡង់ដ៍​ក្នុង​ថ្ងៃ​នេះ​ ដែល​​ជះឥទ្ធិពល​ដ៏​ធំ​ធេង​ដល់​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​​អន្តរជាតិ៕
ប្រភព៖ cnbc 
Read More

ដុល្លារ​បិទ​បញ្ចប់​ការ​ឡើង​ថ្លៃ នៅ​មុន​សេចក្តី​ប្រកាស​របស់​ធនាគារ​កណ្តាល​ថ្ងៃ​នេះ

12:13 PM 0

ការ​ឡើង​ថ្លៃ​​ប្រាក់​ដុល្លារ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ​នៅ​លើ​ទីផ្សារ ​អាស៊ី ខណៈ​ដែល​អ្នក​វិនិយោគ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​លើ​សេចក្តី​ប្រកាស​របស់​ ធនាគារ​កណ្តាល​អាមេរិក​នូវ​លទ្ធផល​​កិច្ចប្រជុំ​​ចំនួន​​ពីរ​ថ្ងៃ​របស់​ ខ្លួន​នៅ​​​ថ្ងៃ​នេះ​ស្តី​ពី​​ការ​ដំឡើង​អត្រា​ការប្រាក់​សម្រាប់​ឆ្នាំ ២០១៧។
​​​យោង​តាម​សន្ទស្សន៍​ជួញដូរ​ជាក់ស្តែង និង ​លទ្ធផល​​ស្ទាបស្ទង់​វាយតម្លៃ​បាន​បង្ហាញ​ថា ឱកាស​ដែល​ធនាគារ​កណ្តាល​អាមេរិក​អាច​នឹង​ដំឡើង​អត្រា​ការប្រាក់​​ជា​លើក​ ដំបូង​សម្រាប់​ឆ្នាំ ២០១៧ នេះ គឺ​មាន​រហូត​ដល់ ៩០%។ 
តម្លៃ​ជួញដូរ​ប្រាក់​ដុល្លារ​ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន បាន​ធ្លាក់​ថ្លៃ​អស់ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១៤,៦៧ យ៉េន ក្រោយ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដល់ ១១៥,៥៧ យ៉េន​កាល​ពី​សប្តាហ៍​មុន ដែល​ជា​តម្លៃ​ឡើងថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំងពី​ថ្ងៃ​ទី ១៩ មករា​មក។ 
ក្តី​សង្ឃឹម​ថា ការ​ដំឡើង​អត្រា​ការប្រាក់​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ ទិន្នន័យ​អតិផរណា​របស់​ខ្លួន​ និង តម្លៃ​​ផលិត​កម្ម​អាមេរិក​មាន​ការ​កើន​ឡើង​ហួស​ការ​រំពឹង​ទុក ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កំណើន​ដ៏​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​​ក្នុង​រយៈពេល​៥​ឆ្នាំ​ ចុងក្រោយ​នេះ។ 
ងាក​មក​មើល​លុយ​​​ផោន​របស់​អង់គ្លេស​វិញ បាន​​ប្រឈមមុខ​ទៅ​នឹង​ការ​ធ្លាក់​ថ្លៃ​ជាប់ៗ​​គ្នា​ក្នុង​រយៈពេល​៨​សប្តាហ៍ ដោយ​បាន​ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១,២១១០ ដុល្លារ​ ស្រប​ពេល​ដែល​​នីតិវិធី​ផ្តាច់​ខ្លួន​របស់​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ូប ​កំពុង​បង្ក​ភាព​​ស្មុគស្មាញ​ដល់​រូបិយប័ណ្ណ​មួយ​នេះ។ 
ងាក​មក​​មើល​លុយ​អឺរ៉ូ​វិញ មាន​សញ្ញាណ​ល្អ​នៅ​ថ្ងៃ​នេះ ដោយ​បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១,០៦១៣ ដុល្លារ ប៉ុន្តែ​នៅ​តែ​ស្ថិត​នៅ​ក្នុង​តម្លៃ​មួយ​ទាប​ជាង​តម្លៃ​ឡើង​ថ្លៃ​ដល់​ទៅ ១,០៧១៤ ដុល្លារ​កាល​ពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ។ 
បញ្ហា​បោះឆ្នោត​នៅ​ហុឡង់ដ៍​នៅ​ថ្ងៃ​នេះ កំពុង​ធ្វើ​ស្ថានភាព​ទីផ្សារ​នៅ​តំបន់​អឺរ៉ុប​មាន​ភាព​រកាំរកូស​បន្តិច ដែល​បាន​ដាក់​សម្ពាធ​ដល់​ធនាគារ​កណ្តាល​របស់​អឺរ៉ុប​ឲ្យ​បន្ធូរបន្ថយ​លើ​ គោលនយោបាយ​ដំឡើង​អត្រា​ការប្រាក់​របស់​ខ្លួន៕
ប្រភព៖ cnbc ​​
Read More

មាស​​ហាក់​មាន​សញ្ញាណ​ នៅ​មុន​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​លទ្ធផល​​អត្រា​ការប្រាក់​ថ្ងៃ​នេះ

9:09 AM 0

ការ​​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លទ្ធផល​វិជ្ជមាន​នៅ​មុន​ពេល​ដែល​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​លទ្ធផល​​ នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​នៅ​ក្នុង​កិច្ចប្រជុំ​​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ។
ការ​ជួញដូរ​មាស​តាម​ស្បត បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ១៩៩,៣៤ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​​ការ​ជួញដូរ​មាស​នៅ លើ​ទីផ្សារ​អាមេរិក​​វិញ មិន​ទាន់​មាន​សញ្ញាណ​វិជ្ជមាន​នៅ​ឡើយ​ទេ ពោល​គឺ​បាន​ធ្លាក់​ថ្លៃ​អស់ ​០,៣% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ១៩៩ ដុល្លា​រ​ក្នុង​មួយ​អោន។ 
អ្នក​ជួញដូរ​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​​អន្ទះសា​នូវ​​សេចក្តី​សម្រេច​ របស់​ធនាគារ​កណ្តាល​​អាមេរិក​​ដែល​នឹង​ប្រកាស​លទ្ធផល​​​​គោលនយោបាយ​​ដំឡើង​​ អត្រា​ការប្រាក់​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ។ បើ​តាម​ការ​គ្រោង​ទុក ការ​ប្រកាស​នេះ​នឹង​ធ្វើ​ឡើង​នៅ​យប់​នេះ​​។ ក្រៅ​ពី​នេះ​អ្នក​វិនិយោគ​ក៏​ផ្តោត​ជា​សំខាន់​ផង​ដែរ​លើ​ការ​បោះឆ្នោត​នៅ​ ប្រទេស​ហុឡង់ដ៍​នៅ​ថ្ងៃ​នេះ ដែល​បាន​ជួយ​ឲ្យ​តម្លៃ​មាស​មាន​សញ្ញាណ​ល្អ៕
ប្រភព៖ cnbc 
Read More

Tuesday, March 14, 2017

Technical Analysis for Gold Tue, Mar 14, 2017

4:11 PM 0
Gold spot Intraday: the RSI is bearish and calls for further decline.
Pivot: 1206.50
Most Likely Scenario: short positions below 1206.50 with targets at 1199.00 & 1195.00 in extension.
Alternative scenario: above 1206.50 look for further upside with 1211.00 & 1214.50 as targets.
Comment: the RSI is bearish and calls for further decline.


Read More

ប្រទេស​ ១០ ​វិនិយោគ​​ច្រើន​ជាងគេ​លើ​វិស័យ​ថាមពល​​កើត​ឡើង​វិញ​

3:35 PM 0
វិស័យ​ថាមពល​កើត​ឡើង​វិញ ដែល​​មាន​ដូច​ជា ថាមពល​ខ្យល់ ទឹក និង ពន្លឺ​ព្រះអាទិត្យ ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​វិនិយោគ​ សម្រាប់​យក​មក​ផ្គត់ផ្គង់​​សេដ្ឋកិច្ច​សាកលលោក។ នៅ​ក្នុង​រយៈពេល​៣​ទសវត្ស​ចុងក្រោយ បណ្តា​ប្រទេស​ជឿន​លឿន ​បាន​ខិតខំ​ស្វះស្វែង​ រក​បច្ចេកវិទ្យា​ថ្មីៗ​​ដើម្បី​ទំនើប​កម្ម​លើ​វិស័យ​នេះ (Renewable Energy)​ ឲ្យ​កាន់តែ​​ល្អ​ប្រសើរ​ជាង​មុន ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​​ប្រចាំ​ថ្ងៃ ​ជា​ពិសេស​​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច បរិស្ថាន និង ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល។
​​នៅ​ថ្ងៃ​នេះ យើង​សូម​លើក​យក​​ប្រទេស​ចំនួន ១០ ដែល​​គិត​ត្រឹម​ឆ្នាំ ២០១៥​កន្លង​ទៅ ​បាន​​ជះ​ប្រាក់​ច្រើន​ជាងគេ​លើ​ការ​វិនិយោគ​ទៅ​វិស័យ​ថាមពល។ ប្រទេស​ទាំង​នោះ​រួម​មាន៖
១០.ប្រទេស​ឈីលី ៣,៤ ពាន់​លាន​ដុល្លារ
៩.ប្រទេស​ម៉ិកស៊ិក ៤ ពាន់​លាន​ដុល្លារ
៨.ប្រទេស​​អាហ្វ្រិក​ខាងត្បូង ៤,៥ ពាន់​លាន​ដុល្លារ
៧.ប្រទេស​ប្រេស៊ីល ៧,១ ពាន់​លាន​ដុល្លារ
៦.ប្រទេស​អាល្លឺម៉ង់ ៨,៥ ពាន់​លាន​ដុល្លារ
៥.ប្រទេស​ឥណ្ឌា ១០,២ ពាន់​លាន​ដុល្លារ
៤.ប្រទេស​អង់គ្លេស ២២,២ ពាន់​លាន​ដុល្លារ
៣.ប្រទេស​​ជប៉ុន ៣៦,២ ពាន់​លាន​ដុល្លារ
២.ប្រទេស​​អាមេរិក ៤៤,១ ពាន់​លាន​ដុល្លារ
១.ប្រទេស​ចិន ១០២,៩ ពាន់​លាន​ដុល្លារ៕
ប្រភព៖ Businessinsider
Read More

ប្រាក់​ដុល្លារ​​បន្ត​ឡើង​ថ្លៃ ខណៈ​ដែល​​តម្លៃ​មាស​​កំពុង​ដាំ​ក្បាល​ចុះ

3:31 PM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​កំពុង​បង្ហាញ​សញ្ញាណ​​​កាន់តែ​ល្អ ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន និង​បាន​ឡើង​ថ្លៃ​​មួយ​សប្តាហ៍​ពេញ ខណៈ​ដែល​មាស​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​មុន​ពេល​របាយការណ៍​ការងារ​អាមេរិក ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​​សុក្រ​ចុង​សប្តាហ៍​នេះ និង​មាន​ការ​រំពឹង​ទុក​ជា​មុន​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​ពី​ធនាគារ​ កណ្តាល​។
ការ​ព្យាករណ៍​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​ដំឡើង​អត្រា​ការប្រាក់​នៅ​​ពាក់​កណ្តាល​ខែ​នេះ​ បាន​កើន​ឡើង​ដល់ ៩០% ហើយ​បន្ទាប់​ពី​ក្រុមហ៊ុន​រក​ការងារ​ធ្វើ​ ADP បញ្ចេញ​របាយការណ៍​ថា អត្រា​មាន​ការងារ​ធ្វើ​មាន​កំណើន​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ពោល​គឺ​មាន​ចំនួន​ប្រមាណ ២៩៨ ០០០ កន្លែង​សម្រាប់​ខែ​កុម្ភៈ​កន្លង​ទៅ។
សន្ទស្សន៍​តម្លៃ​ប្រាក់​ដុល្លារ​ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន​ គឺ​ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១១៥,២៤ យ៉េន​ដែល​ជា​កំណើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ ទី ២៧ មករា​មក។ កំណើន​នេះ​បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​សរុប​បាន​ជាង ១% សម្រាប់​សប្តាហ៍​នេះ។
ចំណែក​ការ​ជួញដូរ​លុយ​អឺរ៉ូ​វិញ បាន​ឡើង​ថ្លៃ​ដែរ​ក្នុង​តម្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,០៥៩០ ដុល្លារ​។ ទោះបី​ជា​បែប​នេះ​ក្តី សម្រាប់​សប្តាហ៍​នេះ​វា​នៅ​តែ​ធ្លាក់​ថ្លៃ​សរុប​អស់​ ០,៣% ​បន្ទាប់​ពី​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​គឺ​លោក  Mario Draghi  បាន​បិទ​ប្រជុំ​របស់​ស្ថាប័ន​នេះ​នៅ​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​មួយ​ កាល​ពី​ម្សិលមិញ​ដើម្បី​ទុក​ពេល​ឲ្យ​តំបន់​​អឺរ៉ុប​មាន​សុខភាព​សេដ្ឋកិច្ច​ ល្អ​ប្រសើរ​វិញ។
ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន លុយ​អឺរ៉ូ​បាន​ឡើង​ថ្លៃ ០,៤% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១២២,០៣ យ៉េន ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​គិត​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក និង បាន​ឡើង​ថ្លៃ​សរុប ០,៨% សម្រាប់​សប្តាហ៍​នេះ។ លទ្ធផល​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ដាក់​សម្ពាធ​ដល់​លុយ​ផោន ​របស់​អង់គ្លេស​ដែល​បាន​ធ្លាក់​មក​ក្នុង​តម្លៃ ១,២១៣៤ ដុល្លារ ដែល​ជា​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ មករា​មក។ សម្រាប់​សប្តាហ៍​នេះ វា​ធ្លាក់​ថ្លៃ​សរុប​អស់​ជាង ១%។
សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់​ៗ​ ផ្សេង​ទៀត បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១០១,៩៤ និង​បាន​ឡើង​ថ្លៃ​សរុប ០,៤% សម្រាប់​សប្តាហ៍​នេះ៕
ប្រភព៖ cnbc 
Read More

Post Top Ad