ប្រទេស​ ១០ ​វិនិយោគ​​ច្រើន​ជាងគេ​លើ​វិស័យ​ថាមពល​​កើត​ឡើង​វិញ​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, March 14, 2017

ប្រទេស​ ១០ ​វិនិយោគ​​ច្រើន​ជាងគេ​លើ​វិស័យ​ថាមពល​​កើត​ឡើង​វិញ​

វិស័យ​ថាមពល​កើត​ឡើង​វិញ ដែល​​មាន​ដូច​ជា ថាមពល​ខ្យល់ ទឹក និង ពន្លឺ​ព្រះអាទិត្យ ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​វិនិយោគ​ សម្រាប់​យក​មក​ផ្គត់ផ្គង់​​សេដ្ឋកិច្ច​សាកលលោក។ នៅ​ក្នុង​រយៈពេល​៣​ទសវត្ស​ចុងក្រោយ បណ្តា​ប្រទេស​ជឿន​លឿន ​បាន​ខិតខំ​ស្វះស្វែង​ រក​បច្ចេកវិទ្យា​ថ្មីៗ​​ដើម្បី​ទំនើប​កម្ម​លើ​វិស័យ​នេះ (Renewable Energy)​ ឲ្យ​កាន់តែ​​ល្អ​ប្រសើរ​ជាង​មុន ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​​ប្រចាំ​ថ្ងៃ ​ជា​ពិសេស​​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច បរិស្ថាន និង ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល។
​​នៅ​ថ្ងៃ​នេះ យើង​សូម​លើក​យក​​ប្រទេស​ចំនួន ១០ ដែល​​គិត​ត្រឹម​ឆ្នាំ ២០១៥​កន្លង​ទៅ ​បាន​​ជះ​ប្រាក់​ច្រើន​ជាងគេ​លើ​ការ​វិនិយោគ​ទៅ​វិស័យ​ថាមពល។ ប្រទេស​ទាំង​នោះ​រួម​មាន៖
១០.ប្រទេស​ឈីលី ៣,៤ ពាន់​លាន​ដុល្លារ
៩.ប្រទេស​ម៉ិកស៊ិក ៤ ពាន់​លាន​ដុល្លារ
៨.ប្រទេស​​អាហ្វ្រិក​ខាងត្បូង ៤,៥ ពាន់​លាន​ដុល្លារ
៧.ប្រទេស​ប្រេស៊ីល ៧,១ ពាន់​លាន​ដុល្លារ
៦.ប្រទេស​អាល្លឺម៉ង់ ៨,៥ ពាន់​លាន​ដុល្លារ
៥.ប្រទេស​ឥណ្ឌា ១០,២ ពាន់​លាន​ដុល្លារ
៤.ប្រទេស​អង់គ្លេស ២២,២ ពាន់​លាន​ដុល្លារ
៣.ប្រទេស​​ជប៉ុន ៣៦,២ ពាន់​លាន​ដុល្លារ
២.ប្រទេស​​អាមេរិក ៤៤,១ ពាន់​លាន​ដុល្លារ
១.ប្រទេស​ចិន ១០២,៩ ពាន់​លាន​ដុល្លារ៕
ប្រភព៖ Businessinsider

No comments:

Post a Comment

Post Top Ad