តម្លៃប្រេងឆៅនៅថ្ងៃនេះ ត្រូវបានគេមើលឃើញថា
បានធ្លាក់ចុះវិញ
ខណៈដែលសកម្មភាពរុករកប្រេងឆៅនៅអាមេរិកមានការកើនឡើង។
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ថ្លៃអស់ ២០ សេន
ត្រូវបានជួញដូរក្នុងតម្លៃ ៥១,៥៦ ដុល្លារក្នុងមួយបារ៉ែល។
ចំណែកតម្លៃប្រេងឆៅនៅលើទីផ្សារអាមេរិកវិញ បានធ្លាក់ថ្លៃអស់ ២៨
សេនត្រូវបានជួញដូរក្នុងតម្លៃ ៤៨,៥០ ដុល្លារក្នុងមួយបារ៉ែល។
អ្នកជួញដូរបានលើកឡើងថា ទីផ្សារប្រេងឆៅមានសម្ពាធដោយសារតែ
អាមេរិកកំពុងសម្រុកបូមប្រេងបន្ថែមទៀត រួមទាំងមានដំណឹងថា
ការផ្គត់ផ្គង់ប្រេងរបស់អង្គការ OPEC ក៏មានការកើនឡើងដែរ
បើទោះបីជាស្ថាប័ននេះ បានកាត់បន្ថយការផលិតប្រេងក៏ដោយ។
ទិន្នន័យផ្លូវការបានបង្ហាញថា អណ្តូងប្រេងកាតចំនួន ១៤
ផ្សេងទៀតត្រូវបានជីករកកាលពីថ្ងៃទី ១៧ មិនាកន្លងទៅ
ដែលចំនួននេះបានធ្វើឲ្យអណ្តូងប្រេងកាតនៅអាមេរិកសរុបបានកើនឡើងដល់
៦៣១ កន្លែង។ ជាលទ្ធផល ទិន្នផលប្រេងអាមេរិកបានកើនឡើងពី ៨,៥
លានបារ៉ែលដល់ទៅ ៩,១ លានបារ៉ែល៕
ប្រភព៖ cnbc
No comments:
Post a Comment