មាស​ឡើង​ថ្លៃ​​ក្រោយ​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​ទាប​ជាង​ការ​រំពឹង​ទុក​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, March 16, 2017

មាស​ឡើង​ថ្លៃ​​ក្រោយ​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​ទាប​ជាង​ការ​រំពឹង​ទុក​

ការ​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ថ្ងៃ​នេះ​បាន​ ឡើង​ថ្លៃ​វិញ បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​បន្តិចៗ​ ម្តង​សម្រាប់​ឆ្នាំ ២០១៧​នេះ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ការ​ខកចិត្ត​ដែល​ពួកគេ​ ធ្លាប់​គិត​ថា ការ​ដំឡើង​អត្រា​ការប្រាក់​គួរ​តែ​ត្រូវ​​បាន​​ធ្វើ​ឡើង​ក្នុង​ចំនួន​មួយ​ ខ្ពស់​ជាង​ ០,៧៥% ទៅ ១%។

ការ​ជួញដូរ​មាស​តាម​ស្បត បាន​ឡើង​ថ្លៃ ១,១៨% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២១២,៥០ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អាមេរិក​វិញ​បាន​ឡើង​ថ្លៃ ជិត ២ ដុល្លារ  ពោល​គឺ​បាន​ឡើង​ថ្លៃ ១,៩០ ដុល្លារ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ទាប​ជាង ១ ២០០,៧០ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ដំឡើង​អត្រា​ការប្រាក់​គោល​​របស់​ធនាគារ​កណ្តាល​នៅ​ពេល​នេះ​បាន​កើត​ ​មាន​ឡើង​នៅ​​ចំ​ពេល​មាន​ទំនុកចិត្ត​មួយ​​លើ​សេដ្ឋកិច្ច​អាមេរិក​ក្នុង​ ត្រីមាស​ដំបូង​ឆ្នាំ ២០១៧​នេះ​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​​ទទួល​បាន​នូវ​កំណើន​ សេដ្ឋកិច្ច​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ។
គេ​សង្កេត​ឃើញ​ថា នៅ​មុន​ពេល​ការ​ប្រកាស​របស់​ធនាគារ​កណ្តាល​អាមេរិក ការ​ជួញដូរ​មាស​បាន​ឡើង​ថ្លៃ ០,៤៤% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២០៣,៦០ ដុល្លារ​ក្នុង​មួយ​អោន។ យ៉ាងណាមិញ ថ្វីត្បិត​តែ​លទ្ធផល​ធនាគារ​កណ្តាល​បាន​ប្រកាស​រួច​ហើយ​ក្តី ប៉ុន្តែ​​អ្នក​វិនិយោគ​ក៏​ត្រូវ​មើល​ផងដែរ​លើ​ស្ថានភាព​បោះឆ្នោត​​នៅ​ ហុឡង់ដ៍​ដែល​បាន​ជួយ​ឲ្យ​តម្លៃ​មាស​ងើប​ឡើង​វិញ​ផងដែរ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad