ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​អ្វី​ខ្លះ​ក្នុង​ថ្ងៃ​នេះ? - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, March 20, 2017

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​អ្វី​ខ្លះ​ក្នុង​ថ្ងៃ​នេះ?

ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​ព្រឹក​នេះ គឺ​បាន​ឡើង​ចុះ​មិន​ស្រប​គ្នា ខណៈ​ដែល​អ្នក​វិនិយោគ​កំពុង​ទន្ទឹម​រង់ចាំ​មើល​កិច្ចប្រជុំ​របស់​ប្រមុខ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កំពូលៗ​របស់​មហាអំណាច​​ប្រទេស G-20 ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ចុង​សប្តាហ៍​នេះ។

ផ្សារភាគហ៊ុន​ដែល​ធ្លាក់​ថ្លៃ​នៅ​មុន​គេ​ក្នុង​ថ្ងៃ​នេះ​ គឺ​ផ្សារភាគហ៊ុន​អូស្ត្រាលី ASX 200  ដែល​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣៥% ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន​នានា​​ភាគ​ច្រើន​បាន​ធ្លាក់​ថ្លៃ។ នៅ​កូរ៉េខាងត្បូង ផ្សារភាគហ៊ុន Kospi បាន​ធ្លាក់​ថ្លៃ ០,៥២% ស្រប​ពេល​ទិន្នន័យ​សេដ្ឋកិច្ច​បាន​បង្ហាញ​ថា តម្លៃ​ផលិត​ប្រចាំ​ខែ​កុម្ភៈ​កន្លង​ទៅ​បាន​កើន​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៥​​ឆ្នាំ​កន្លង​ទៅ​នេះ។
ចំណែក​ផ្សារភាគហ៊ុន​ចិន​ដី​គោក​វិញ ក៏​ឡើង​ចុះ​មិន​ស្រប​គ្នា​ដែរ​នៅ​ព្រឹក​នេះ ដោយ​ក្នុង​នោះ​ផ្សារភាគហ៊ុន សៀងហៃ បាន​ឡើង​ថ្លៃ ០,១៣% ខណៈ​ដែល​ផ្សារភាគហ៊ុន Shenzhen បាន​ធ្លាក់​ថ្លៃ​តិចតួច​ប៉ុណ្ណោះ។ ចំណែក​ផ្សារភាគហ៊ុន ហុងកុង Hang Seng បាន​ឡើង​ថ្លៃ ០,២១%។
ងាក​ទៅ​មើល​ជប៉ុន​វិញ ផ្សារភាគហ៊ុន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​មិន​បាន​បើក​ឲ្យ​ជួញដូរ​ទេ​ដោយសារ​តែ​ជា​ថ្ងៃ​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ផ្សារភាគហ៊ុន​ជប៉ុន បាន​ធ្លាក់​ថ្លៃ​អស់​០,៣៥%។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ជប៉ុន  Shinzo Abe បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ថា  សហភាព​អឺរ៉ុប និង ជប៉ុន នឹង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ពេល​ខាងមុខ។
សម្រាប់​ផ្សារភាគហ៊ុន​អាមេរិក​មិន​ទាន់​បើក​ដំណើរ​ការ​ឲ្យ​ជួញដូរ​ទេ​នៅ​ថ្ងៃ​នេះ៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad