ការជួញដូរប្រាក់ដុល្លារត្រូវបានគេមើលឃើញថា
មិនមានស្ថានភាពល្អនោះឡើយនៅថ្ងៃនេះ
ដោយបន្តស្ថិតនៅក្នុងស្ថានភាពដុនដាបដដែលបន្ទាប់ពីការប្រកាសដំឡើងអត្រាការប្រាក់ដ៏ខកចិត្តមួយចេញពី
ធនាគារកណ្តាលអាមេរិកកាលពីសប្តាហ៍មុន។
ស្របពេលដែលទីផ្សារជួញដូរនៅលើទឹកដីជប៉ុនត្រូវបានបិទ
ការជួញដូរក្នុងពិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃច័ន្ទនេះ
បានញាំងឲ្យប្រាក់ដុល្លារស្ថិតនៅក្នុងស្ថានភាពធ្លាក់ថ្លៃពី
១១៥,៥១ យ៉េនក្នុងមួយដុល្លារកាលពីដើមខែមិនា មកត្រឹមតម្លៃ ១១២,៦៨
យ៉េនវិញនៅក្នុងថ្ងៃនេះ។
ចំណែកសន្ទស្សន៍ប្រាក់ដុល្លារធៀបទៅនឹងតម្លៃរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត
គឺស្ថិតនៅក្នុងតម្លៃ ១០០,៣០០ ពោលគឺបន្តធ្លាក់ពីតម្លៃ ១០០,១៤០
កាលពីថ្ងៃសុក្រកន្លងទៅ
នៅក្រោយធនាគារកណ្តាលប្រកាសដំឡើងអត្រាការប្រាក់។
ងាកមកមើលលុយអឺរ៉ូវិញ
ប្រាក់ដុល្លារក៏ស្ថិតនៅក្នុងស្ថានភាពមិនល្អដែរ។
ប្រាក់អឺរ៉ូកំពុងបង្ហាញសញ្ញាណវិជ្ជមានជាថ្មីទៀតក្នុងថ្ងៃនេះដោយត្រូវបានជួញដូរក្នុងតម្លៃ
១,០៧៤១ ដុល្លារបន្ទាប់ពីបានឡើងថ្លៃដល់ ១,០៧៨២
ដុល្លារកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នៅថ្ងៃនេះ
វាកំពុងបន្តដំណើរឆ្ពោះទៅកៀកនឹងតម្លៃឡើងថ្លៃខ្ពស់បំផុតមួយក្នុងចំនួន
១,០៧៨២ ដុល្លារកាលពីខែមករាកន្លងទៅ៕
ប្រភព៖ cnbc
No comments:
Post a Comment