ថ្ងៃ​សុក្រ​​ចុង​សប្តាហ៍​នេះ​ប្រាក់​ដុល្លារ​​បន្ត​ធ្លាក់​ថ្លៃ​ទៀត! - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, March 17, 2017

ថ្ងៃ​សុក្រ​​ចុង​សប្តាហ៍​នេះ​ប្រាក់​ដុល្លារ​​បន្ត​ធ្លាក់​ថ្លៃ​ទៀត!

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ លើ​ទីផ្សារ​អាស៊ី​នៅ​ព្រឹក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ និង ជា​ការ​ធ្លាក់​ថ្លៃ​ជា​លើក​ដំបូង​ប្រចាំ​សប្តាហ៍​មិន​ធ្លាប់​មាន​ក្នុង​ រយៈពេល​៥​សប្តាហ៍​កន្លង​ទៅ​បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ផ្សេងៗ​ទៀត។ ការ​ធ្លាក់​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក​​ បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​​ក្នុង​តម្លៃ​មួយ​ទាប​ជាង​ការ​រំពឹង​ទុក​ របស់​អ្នក​ជួញដូរ។

សន្ទស្សន៍​​តម្លៃ​ជួញដូរ​ប្រាក់​ដុល្លារ​ប្រៀបធៀប​ទៅ​នឹង​​តម្លៃ​ រូបិយប័ណ្ណ​ទូទៅ​បាន​ស្ថិត​​​ធ្លាក់​ថ្លៃ ០,១% ស្ថិត​នៅ​ទីតាំង​តម្លៃ ១០០,២៥។ ចំនួន​នេះ​មិន​ធ្លាប់​មាន​នោះ​ឡើយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ​មក ហើយ​សម្រាប់​សប្តាហ៍​នេះ វា​បាន​ធ្លាក់​ថ្លៃ​​អស់ ១%។
បើ​ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​ដែរ​ដោយ​ត្រូវ​បាន​ជួញដូរ​មក​កាន់​តម្លៃ ១១៣,៣៥ យ៉េន និង បាន​ធ្លាក់​ថ្លៃ អស់ ១,៣%​សម្រាប់​សប្តាហ៍​នេះ នៅមុន​ពេល​ថ្ងៃ​ឈប់​សម្រាក​របស់​ជប៉ុន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។ កាល​ពី​ម្សិលមិញ​ធនាគារ​កណ្តាល​ជប៉ុន បាន​សម្រេច​កំណត់​រក្សា​​អត្រា​ការ​ប្រាក់​ឲ្យ​នៅ​ដដែល​ក្នុង​កម្រិត​ ០។ ​
នៅ​អាមេរិក​វិញ របាយការណ៍​ចុងក្រោយ​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វិជ្ជមាន​ល្អ​ក្នុង​ នោះ ការ​សាងសង់​លំនៅឋាន​បាន​កើន​ឡើង ៣,០% កាល​ពី​ខែ​មុន និង អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្វើ​បាន​ធ្លាក់​ចុះ​កាល​ពី​សប្តាហ៍​មុន។ 
ផ្ទុយ​ពី​ប្រាក់​ដុល្លារ នៅ​ពេល​កំពុង​ជួញដូរ​នៅ​លើ​ទីផ្សារ​អាស៊ី​នេះ ប្រាក់​អឺរ៉ូ​បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,០៧៧០ ដុល្លារ ជួយ​ឲ្យ​វា​បាន​ឡើង​ថ្លៃ ០,៩% សម្រាប់​សប្តាហ៍​នេះ។ ការ​បន្ត​ឡើង​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​នៅ​ ហុឡង់ដ៍​បាន​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​បាន​ជាប់​ឆ្នោត​សាជាថ្មី។
ចំណែក​លុយ​ផោន​របស់​អង់គ្លេស​វិញ​បាន​ធ្លាក់​ថ្លៃ​ទៀត​អស់​ចំនួន​ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ ជួញដូរ ១,២៣៤៩ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ​២​សប្តាហ៍​ជាប់ៗ​គ្នា​ក្នុង​តម្លៃ ១,២៣៧៣ កាល​ពី​យប់​មិញ ក្រោយ​ពេល​ដែល​ធនាគារ​កណ្តាល​របស់​ខ្លួន​បាន​សម្រេច​រក្សា​អត្រា​ការប្រាក់​ ឲ្យ​នៅ​ដដែល៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad