ការឡើងថ្លៃប្រាក់ដុល្លារបានបិទបញ្ចប់នៅថ្ងៃនេះនៅលើទីផ្សារ
អាស៊ី
ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំយ៉ាងអន្ទះសាលើសេចក្តីប្រកាសរបស់
ធនាគារកណ្តាលអាមេរិកនូវលទ្ធផលកិច្ចប្រជុំចំនួនពីរថ្ងៃរបស់
ខ្លួននៅថ្ងៃនេះស្តីពីការដំឡើងអត្រាការប្រាក់សម្រាប់ឆ្នាំ
២០១៧។
យោងតាមសន្ទស្សន៍ជួញដូរជាក់ស្តែង និង
លទ្ធផលស្ទាបស្ទង់វាយតម្លៃបានបង្ហាញថា
ឱកាសដែលធនាគារកណ្តាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់ជាលើក
ដំបូងសម្រាប់ឆ្នាំ ២០១៧ នេះ គឺមានរហូតដល់ ៩០%។
តម្លៃជួញដូរប្រាក់ដុល្លារប្រៀបធៀបទៅនឹងលុយយ៉េន
បានធ្លាក់ថ្លៃអស់ ០,១% ត្រូវបានជួញដូរក្នុងតម្លៃ ១១៤,៦៧ យ៉េន
ក្រោយឡើងថ្លៃខ្ពស់បំផុតដល់ ១១៥,៥៧ យ៉េនកាលពីសប្តាហ៍មុន
ដែលជាតម្លៃឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី
១៩ មករាមក។
ក្តីសង្ឃឹមថា ការដំឡើងអត្រាការប្រាក់អាចកើតមានឡើងដោយសារតែ
ទិន្នន័យអតិផរណារបស់ខ្លួន និង
តម្លៃផលិតកម្មអាមេរិកមានការកើនឡើងហួសការរំពឹងទុក
ដែលត្រូវបានចាត់ទុកថា
ជាកំណើនដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំ
ចុងក្រោយនេះ។
ងាកមកមើលលុយផោនរបស់អង់គ្លេសវិញ
បានប្រឈមមុខទៅនឹងការធ្លាក់ថ្លៃជាប់ៗគ្នាក្នុងរយៈពេល៨សប្តាហ៍
ដោយបានស្ថិតនៅក្នុងតម្លៃជួញដូរ ១,២១១០ ដុល្លារ
ស្របពេលដែលនីតិវិធីផ្តាច់ខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ូប
កំពុងបង្កភាពស្មុគស្មាញដល់រូបិយប័ណ្ណមួយនេះ។
ងាកមកមើលលុយអឺរ៉ូវិញ មានសញ្ញាណល្អនៅថ្ងៃនេះ ដោយបានឡើងថ្លៃ
០,១% ស្ថិតនៅក្នុងតម្លៃជួញដូរ ១,០៦១៣ ដុល្លារ
ប៉ុន្តែនៅតែស្ថិតនៅក្នុងតម្លៃមួយទាបជាងតម្លៃឡើងថ្លៃដល់ទៅ
១,០៧១៤ ដុល្លារកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។
បញ្ហាបោះឆ្នោតនៅហុឡង់ដ៍នៅថ្ងៃនេះ
កំពុងធ្វើស្ថានភាពទីផ្សារនៅតំបន់អឺរ៉ុបមានភាពរកាំរកូសបន្តិច
ដែលបានដាក់សម្ពាធដល់ធនាគារកណ្តាលរបស់អឺរ៉ុបឲ្យបន្ធូរបន្ថយលើ
គោលនយោបាយដំឡើងអត្រាការប្រាក់របស់ខ្លួន៕
ប្រភព៖ cnbc
No comments:
Post a Comment