ការជួញដូរផ្សារភាគហ៊ុនអាស៊ីថ្ងៃនេះបានឡើងចុះមិន
ស្របគ្នា
ក្រោយផ្សារភាគហ៊ុនអាមេរិកបានបិទការជួញដូរក្នុងតម្លៃធ្លាក់ថ្លៃ
កាលពីម្សិលមិញ
ខណៈដែលការធ្លាក់ថ្លៃនៃប្រាក់ដុល្លារបានកំពុងជួយឲ្យតម្លៃប្រេង
ងើបឡើងវិញ។
ផ្សារភាគហ៊ុនជប៉ុន Nikkei 225 បានធ្លាក់ថ្លៃអស់ ០,៣៥%
នៅព្រឹកថ្ងៃសុក្រនេះ។ ផ្ទុយទៅវិញ នៅអូស្ត្រាលី
ផ្សារភាគហ៊ុនរបស់ខ្លួន ASX 200 បានឡើងថ្លៃ ០,៣២%
ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុនមាសឡើងថ្លៃ ដែលបានឡើងថ្លៃដល់ទៅ
១,៦១%។ ចំណែកនៅកូរ៉េខាងត្បូងវិញ ក៏ឡើងថ្លៃដែរ តែបានត្រឹមតែ ០,១%
ប៉ុណ្ណោះ ខណៈដែលលុយវ៉ុនបានធ្លាក់ថ្លៃ បើធៀបទៅនឹងលុយដុល្លារ។
នៅទឹកដីចិនឯណេះវិញ
ផ្សារភាគហ៊ុនសៀងហៃរបស់ខ្លួនបានបើកការជួញដូរក្នុងតម្លៃមួយ
ស្ទើរតែមិនប្រែប្រួល ខណៈដែលផ្សារភាគហ៊ុន Shenzhen បានឡើងថ្លៃ ០,២%។
នៅហុងកុង ផ្សារភាគហ៊ុន Hang Seng
ក៏ត្រូវបានជួញដូរក្នុងតម្លៃមួយប្រែប្រួលតិចតួចដែរ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
ស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ក៏កំពុងមានភាព
រញ្ជើបរញ្ជួយឡើងវិញដែរទាក់ទងទៅជម្លោះចិននិងជប៉ុន
ក្រោយរដ្ឋាភិបាលទីក្រុងតូក្យូបានបញ្ជូននាវាចម្បាំងធំបំផុតរបស់
ខ្លួនឆ្លងកាត់ដែនសមុទ្រចិនដើម្បីទៅធ្វើសមយុទ្ធយោធានៅដែន
សមុទ្រឥណ្ឌាជាមួយអាមេរិក។
បញ្ហានេះបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងមានកំហឹងយ៉ាង
ខ្លាំង និង
បានប្រកាសចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាពរបស់រដ្ឋាភិបាល
ជប៉ុន។
ងាកទៅមើលផ្សារភាគហ៊ុនអាមេរិកវិញ
បានបិទបញ្ចប់ការជួញដូរក្នុងតម្លៃ ធ្លាក់ថ្លៃ
ជាពិសេសភាគហ៊ុនរបស់ក្រុមហ៊ុនសុខាភិបាលធ្លាក់ថ្លៃខ្ពស់ជាងគេ
បន្ទាប់ពី ប្រធានាធិបតីអាមេរិកប្រកាសថា
នឹងកាត់បន្ថយខ្ទង់ចំណាយរបស់ជាតិនៅក្នុងវិស័យនេះដែរក្នុងចំនួន
ប្រមាណ ៥ ពាន់លានដុល្លារ។
ផ្សារភាគហ៊ុនអាមេរិក Dow Jones industrial average
បានធ្លាក់ថ្លៃអស់ ០,០៧% ផ្សារភាគហ៊ុន S&P 500 បានធ្លាក់ថ្លៃអស់
០,១៦% និង ផ្សារភាគហ៊ុន Nasdaq
បានបិទបញ្ចប់ក្នុងតម្លៃជួញដូរប្រែប្រួលតិចតួចបំផុត។
ងាកមកមើលទីផ្សារប្រេងឆៅវិញ
នៅថ្ងៃសុក្រនេះវាបានបង្ហាញសញ្ញាណល្អបន្តទៀត ពោលគឺបានឡើងថ្លៃ
០,១៧% ស្ថិតនៅក្នុងតម្លៃជួញដូរ ៥១,៨៣ ដុល្លារក្នុងមួយបារ៉ែល។
ចំណែកតម្លៃប្រេងឆៅនៅលើទីផ្សារអាមេរិកបានឡើងថ្លៃ ០,២៩%
ស្ថិតនៅក្នុងតម្លៃជួញដូរ ៤៨,៨៨ ដុល្លារ។
កាលពីម្សិលមិញវាត្រូវបានជួញដូរក្នុងតម្លៃធ្លាក់ថ្លៃដោយសារតែ
មានព័ត៌មានថា
ការស្តុកប្រេងឆៅរបស់អាមេរិកបានកើនឡើងក្នុងចំនួនមួយមិនធ្លាប់
មាន។
នៅខណៈនេះអ្នកវិនិយោគកំពុងតាមដានលើដំណើរទស្សនកិច្ចរបស់
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Khalid al-Falih
នៅចិនលើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម ជាពិសេសលើវិស័យប្រេងកាត៕
ប្រភព៖ cnbc
No comments:
Post a Comment