ប្រាក់​ដុល្លារ​​បន្ត​ឡើង​ថ្លៃ ខណៈ​ដែល​​តម្លៃ​មាស​​កំពុង​ដាំ​ក្បាល​ចុះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, March 14, 2017

ប្រាក់​ដុល្លារ​​បន្ត​ឡើង​ថ្លៃ ខណៈ​ដែល​​តម្លៃ​មាស​​កំពុង​ដាំ​ក្បាល​ចុះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​កំពុង​បង្ហាញ​សញ្ញាណ​​​កាន់តែ​ល្អ ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន និង​បាន​ឡើង​ថ្លៃ​​មួយ​សប្តាហ៍​ពេញ ខណៈ​ដែល​មាស​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​មុន​ពេល​របាយការណ៍​ការងារ​អាមេរិក ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​​សុក្រ​ចុង​សប្តាហ៍​នេះ និង​មាន​ការ​រំពឹង​ទុក​ជា​មុន​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​ពី​ធនាគារ​ កណ្តាល​។
ការ​ព្យាករណ៍​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​ដំឡើង​អត្រា​ការប្រាក់​នៅ​​ពាក់​កណ្តាល​ខែ​នេះ​ បាន​កើន​ឡើង​ដល់ ៩០% ហើយ​បន្ទាប់​ពី​ក្រុមហ៊ុន​រក​ការងារ​ធ្វើ​ ADP បញ្ចេញ​របាយការណ៍​ថា អត្រា​មាន​ការងារ​ធ្វើ​មាន​កំណើន​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក ពោល​គឺ​មាន​ចំនួន​ប្រមាណ ២៩៨ ០០០ កន្លែង​សម្រាប់​ខែ​កុម្ភៈ​កន្លង​ទៅ។
សន្ទស្សន៍​តម្លៃ​ប្រាក់​ដុល្លារ​ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន​ គឺ​ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១១៥,២៤ យ៉េន​ដែល​ជា​កំណើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ ទី ២៧ មករា​មក។ កំណើន​នេះ​បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​សរុប​បាន​ជាង ១% សម្រាប់​សប្តាហ៍​នេះ។
ចំណែក​ការ​ជួញដូរ​លុយ​អឺរ៉ូ​វិញ បាន​ឡើង​ថ្លៃ​ដែរ​ក្នុង​តម្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,០៥៩០ ដុល្លារ​។ ទោះបី​ជា​បែប​នេះ​ក្តី សម្រាប់​សប្តាហ៍​នេះ​វា​នៅ​តែ​ធ្លាក់​ថ្លៃ​សរុប​អស់​ ០,៣% ​បន្ទាប់​ពី​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​គឺ​លោក  Mario Draghi  បាន​បិទ​ប្រជុំ​របស់​ស្ថាប័ន​នេះ​នៅ​ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​មួយ​ កាល​ពី​ម្សិលមិញ​ដើម្បី​ទុក​ពេល​ឲ្យ​តំបន់​​អឺរ៉ុប​មាន​សុខភាព​សេដ្ឋកិច្ច​ ល្អ​ប្រសើរ​វិញ។
ប្រៀបធៀប​ទៅ​នឹង​លុយ​យ៉េន លុយ​អឺរ៉ូ​បាន​ឡើង​ថ្លៃ ០,៤% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១២២,០៣ យ៉េន ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​គិត​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក និង បាន​ឡើង​ថ្លៃ​សរុប ០,៨% សម្រាប់​សប្តាហ៍​នេះ។ លទ្ធផល​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ដាក់​សម្ពាធ​ដល់​លុយ​ផោន ​របស់​អង់គ្លេស​ដែល​បាន​ធ្លាក់​មក​ក្នុង​តម្លៃ ១,២១៣៤ ដុល្លារ ដែល​ជា​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ មករា​មក។ សម្រាប់​សប្តាហ៍​នេះ វា​ធ្លាក់​ថ្លៃ​សរុប​អស់​ជាង ១%។
សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់​ៗ​ ផ្សេង​ទៀត បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១០១,៩៤ និង​បាន​ឡើង​ថ្លៃ​សរុប ០,៤% សម្រាប់​សប្តាហ៍​នេះ៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad