ការជួញដូរប្រាក់ដុល្លារនៅថ្ងៃនេះបានធ្លាក់ថ្លៃវិញ
បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានប្រកាសលទ្ធផលដំឡើងអត្រាការប្រាក់
មួយនូវអ្វីដែលអ្នកវិនិយោគយល់ឃើញថា
ស្ថិតនៅក្នុងចំនួនមួយតិចជាងការរំពឹងទុករបស់ពួកគេ។
ប្រាក់អឺរ៉ូក៏ឡើងថ្លៃដែរនៅពេលលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅ
ហុឡង់ដ៍បានបង្ហាញថា
លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្នទទួលបានសម្លេងគាំច្រើនដឹកមុខគេ។
សន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗចំនួន
៦ គឺបានធ្លាក់មកក្រោមតម្លៃជួញដូរកាលម្សិលមិញ
ពោលគឺវាធ្លាក់ថ្លៃអស់ជាង ១% ស្ថិតនៅក្នុងទីតាំងតម្លៃ ១០០,៤៩០។
តម្លៃនេះគេមិនធ្លាប់ឃើញឡើយគិតចាប់តាំងពីថ្ងៃទី ១៧ កុម្ភៈមក។
តម្លៃប្រាក់ដុល្លារបានធ្លាក់ថ្លៃនៅពេលដែលអ្នកវិនិយោគមានការ ខកចិត្តទៅនឹងលទ្ធផលដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល។ តាមការព្យាករណ៍ ពួកគេយល់ឃើញថា ការដំឡើងអត្រាការប្រាក់អាចធ្វើឡើង៤ដងក្នុងឆ្នាំនេះ ផ្ទុយពីធនាគារកណ្តាលដែរថា នឹងធ្វើឡើងតែ៣ដងប៉ុណ្ណោះក្នុងឆ្នាំនេះ។
ប្រៀបធៀបទៅនឹងលុយយ៉េនវិញ ប្រាក់ដុល្លារដែលធ្លាប់ត្រូវបានជួញដូរក្នុងតម្លៃ ១១៥,១៩៥ យ៉េនកាលពីដើមសប្តាហ៍នេះ បានធ្លាក់មកត្រឹម ១១៣,៤២០ ដុល្លារវិញនៅក្នុងថ្ងៃនេះ ខណៈដែលប្រាក់អឺរ៉ូបានឡើងថ្លៃជាប់គ្នាក្នុងរយៈពេល ៥សប្តាហ៍ ស្ថិតនៅក្នុងតម្លៃ ១,០៧៤០ ដុល្លារ និង បានឡើងថ្លៃ ១,២% កាលពីយប់មិញ។
ចំណែកលុយផោនវិញ បានធ្លាក់ថ្លៃដែរ ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ ១,២២៧៨ ដុល្លារបន្ទាប់ពីបានឡើងថ្លៃ ១,១% កាលពីយប់មិញ។ ការធ្លាក់ថ្លៃនៃលុយផោននេះក៏ដោយសារតែមានការបារម្ភទៅនឹងការ ផ្តាច់ខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបដែលកំពុងបង្កភាព ស្មុគស្មាញដល់សេដ្ឋកិច្ចក្នុងតំបន់៕
ប្រភព៖ cnbc

No comments:
Post a Comment