ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃនេះត្រូវបាន
គេមើលឃើញថា បានស្ថិតនៅក្នុងសញ្ញាណអវិជ្ជមាន
តាមពីក្រោយផ្សារភាគហ៊ុនអាមេរិក
ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំលទ្ធផលកិច្ចប្រជុំស្តីពីការដំឡើង
អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
ការជួញដូរនៅលើផ្សារភាគហ៊ុនជប៉ុន Nikkei 225
បានធ្លាក់ថ្លៃអស់០,៣% នៅស្របពេលដែលលុយយ៉េនបានឡើងថ្លៃវិញ
បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក។
ជាទូទៅការជួញដូរផ្សារភាគហ៊ុនរបស់ជប៉ុននឹងធ្លាក់ថ្លៃ
ប្រសិនបើតម្លៃរូបិយប័ណ្ណរបស់ខ្លួនឡើងថ្លៃ។
ងាកទៅមើលផ្សារភាគហ៊ុនអូស្ត្រាលី ASX 200
វិញក៏ធ្លាក់ថ្លៃដែរក្នុងតម្លៃ ០,២៩%
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនមាសរបស់ខ្លួនបានធ្លាក់ថ្លៃដល់ទៅ
១,៤៦%។ នៅកូរ៉េខាងត្បូង ការជួញដូរមិនមានការប្រែប្រួលខ្លាំងនោះឡើយ
ដោយបានងើបចេញពីសម្ពាធធ្លាក់ថ្លៃដ៏ច្រើនប៉ុន្មានថ្ងៃ
នេះដោយសារតែស្ថានការណ៍នយោបាយនៅក្នុងប្រទេសនេះមានភាពរង្គោះរង្គើ
នៅក្នុងរយៈពេលចុងក្រោយ។
ចំណែកផ្សារភាគហ៊ុនអាមេរិកវិញ
បានបិទបញ្ចប់ការជួញដូរក្នុងតម្លៃធ្លាក់ថ្លៃកាលពីយប់មិញ
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ថ្លៃខ្លាំង។ ផ្សារភាគហ៊ុន
Dow Jones industrial average បានធ្លាក់ថ្លៃអស់ ០,២១% ផ្សារភាគហ៊ុន
S&P 500 បានធ្លាក់ថ្លៃអស់ ០,៣៤% និង ផ្សារភាគហ៊ុន
Nasdaq បានធ្លាក់ថ្លៃទាបជាងបន្តិចក្នុងចំនួន ០,៣២%។
នៅសប្តាហ៍នេះ
អ្វីដែលជាព្រឹត្តិការណ៍សំខាន់សម្រាប់អ្នកវិនិយោគយកចិត្តទុកដាក់
ជាងគេនោះ គឺការរង់ចាំលទ្ធផលកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក
និងការព្រឹត្តិការណ៍បោះឆ្នោតនៅក្នុងប្រទេសហុឡង់ដ៍ក្នុងថ្ងៃនេះ
ដែលជះឥទ្ធិពលដ៏ធំធេងដល់ការជួញដូរនៅលើទីផ្សារអន្តរជាតិ៕
ប្រភព៖ cnbc
No comments:
Post a Comment