ការជួញដូរមាសនៅលើទីផ្សារអន្តរជាតិក្នុងថ្ងៃនេះ ត្រូវបានគេមើលឃើញថា មានលទ្ធផលវិជ្ជមាននៅមុនពេលដែលធនាគារកណ្តាលអាមេរិកប្រកាសលទ្ធផល នៃការដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំក្នុងរយៈពេលពីរថ្ងៃ របស់ខ្លួននៅថ្ងៃនេះ។
ការជួញដូរមាសតាមស្បត បានឡើងថ្លៃ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ១៩៩,៣៤ ដុល្លារក្នុងមួយអោន។
ចំណែកការជួញដូរមាសនៅ លើទីផ្សារអាមេរិកវិញ
មិនទាន់មានសញ្ញាណវិជ្ជមាននៅឡើយទេ ពោលគឺបានធ្លាក់ថ្លៃអស់ ០,៣%
ស្ថិតនៅក្នុងតម្លៃជួញដូរ ១ ១៩៩ ដុល្លារក្នុងមួយអោន។
អ្នកជួញដូរកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវសេចក្តីសម្រេច
របស់ធនាគារកណ្តាលអាមេរិកដែលនឹងប្រកាសលទ្ធផលគោលនយោបាយដំឡើង
អត្រាការប្រាក់របស់ខ្លួននៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ។
បើតាមការគ្រោងទុក ការប្រកាសនេះនឹងធ្វើឡើងនៅយប់នេះ។
ក្រៅពីនេះអ្នកវិនិយោគក៏ផ្តោតជាសំខាន់ផងដែរលើការបោះឆ្នោតនៅ
ប្រទេសហុឡង់ដ៍នៅថ្ងៃនេះ ដែលបានជួយឲ្យតម្លៃមាសមានសញ្ញាណល្អ៕
ប្រភព៖ cnbc
No comments:
Post a Comment