មាស​ឆ្មក់​​ឱកាស​ឡើង​ថ្លៃ​ក្នុង​សប្តាហ៍​​ ខណៈ​ដែល​ប្រាក់​ដុល្លារ​បន្ត​ធ្លាក់​ថ្លៃ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, March 17, 2017

មាស​ឆ្មក់​​ឱកាស​ឡើង​ថ្លៃ​ក្នុង​សប្តាហ៍​​ ខណៈ​ដែល​ប្រាក់​ដុល្លារ​បន្ត​ធ្លាក់​ថ្លៃ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​សុក្រ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​ឡើង​ថ្លៃ​ទៀត ស្រប​ពេល​ដែល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ បន្ទាប់​ពី​ធនាគារ​កណ្តាល​អាមេរិក​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ដ៏​ខកចិត្ត ​មួយ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​វិនិយោគ។

ថ្វីត្បិត​តែ​ការ​ជួញដូរ​មាស​តាម​ស្បតក្នុង​ថ្ងៃ​នេះ​​បាន​ធ្លាក់​ចុះ​ អស់ ០,១% ​មក​វិញ​បន្តិច​មែន ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២២៤,៩០ ដុល្លារ​​ក្នុង​មួយ​អោន​ ក៏​ហាងឆេង​ជួញដូរ​របស់​វា​ប្រចាំ​សប្តាហ៍​នេះ បាន​ឡើង​ថ្លៃ​ដែរ​ ពោល​គឺ​បាន​ឡើង​ថ្លៃ​​ក្នុង​សប្តាហ៍​ដំបូង​បន្ទាប់​ពី​ស្ងប់ស្ងាត់​ក្នុង​ រយៈពេល​៣​សប្តាហ៍​កន្លង​ទៅ។ ចំណែក​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អាមេរិក បាន​ធ្លាក់​ថ្លៃ​អស់ ០,២% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២២៤,៦០ ដុល្លារ​ក្នុង​មួយ​អោន។ 
ក្រុមហ៊ុន​មាស​លំដាប់​ពិភពលោក  SPDR Gold Trust បាន​បង្ហាញ​ថា តម្រូវ​ការ​មាស​បាន​ធ្លាក់​ចុះ​អស់ ០,២៨% ​ពី​ចំនួន ៨៣៩,៤៣ តោន​មក​ត្រឹម ៨៣៧,០៦ តោន​កាល​ពី​ម្សិលមិញ ស្រប​ពេល​ដែល​ធនាគារ​កណ្តាល​អាមេរិក​ប្រកាស​ដំឡើង​អត្រា​ការប្រាក់​ក្នុង​ ចន្លោះ​ពី ០,៧៥% ទៅ ១%។ ចំនួន​នេះ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​ជួញដូរ ។
ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ប្រធានាធិបតី​អាមេរិក​​លោក​ Donald Trump ទើប​ដាក់​ចេញ​គោលនយោបាយ​កាត់​បន្ថយ​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ផងដែរ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​រក្សា​តុល្យការ​កំណើន​សេដ្ឋកិច្ច ដែល​​រួម​មាន​ការ​កាត់​បន្ថយ​លើ​ជំនួយ​​ផ្នែក​ការទូត និង កម្មវិធី​ផ្តល់​ជំនួយ​អន្តរជាតិ​​ជា​ច្រើន​ទៀត៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad