ទីបំផុត​ធនាគារ​កណ្តាល​​អាមេរិក​សម្រេច​ដំឡើង​អត្រា​ការប្រាក់ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, March 16, 2017

ទីបំផុត​ធនាគារ​កណ្តាល​​អាមេរិក​សម្រេច​ដំឡើង​អត្រា​ការប្រាក់

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​​ក្រោយ​បិទ​បញ្ចប់​ការ​ប្រជុំ​កាល​ ពី​យប់​មិញ ធនាគារ​កណ្តាល​អាមេរិក​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ដូច​ការ​រំពឹង​ទុក ​របស់​​សាធារណជន។

គណៈកម្មការ​ FOMC បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​គោល​​ចំនួន​ ២៥ ចំណុច ដែល​ស្ថិត​នៅ​ចន្លោះ​​ពី ០,៧៥% ទៅ ១% ធ្វើ​ឲ្យ​​​​គេ​ចាត់​ទុក​ថា គឺ​ជា​ការ​ដំឡើង​អត្រា​ការប្រាក់​​លើក​ទី​៣​គិត​ចាប់​តាំង​ពី​មាន​វិបត្តិ​ សេដ្ឋកិច្ច​មក។ ការ​ដំឡើង​អត្រា​ការប្រាក់​នេះ នឹង​​ជំរុញ​ឲ្យ​មាន​ការ​ប្រិតប្រៀង​​ក្នុង​ការ​បង្កើន​​កម្ចី​អត្រា​ ការប្រាក់​សម្រាប់​រយៈ​ពេល​ខ្លី។
គណៈកម្មការ​ FOMC  របស់​ស្ថាប័ន​នេះ​ក៏​បាន​ព្យាករណ៍​ផង​ដែរ​​ក្នុង​ការ​ដំឡើង​អត្រា​ ការប្រាក់​ចំនួន​ពីរ​ដង​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ។ មាន​តែ​សមាជិក​ម្នាក់​ប៉ុណ្ណោះ​នៃ​គណៈកម្មការ​នេះ​ដែល​បាន​បោះឆ្នោត​ប្រឆាំង ​ទៅ​នឹង​ការ​ដំឡើង​​អត្រា​ការប្រាក់​​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad