ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីថ្ងៃនេះត្រូវបានគេមើលឃើញថា
មានការឡើងចុះមិនស្របគ្នា បន្ទាប់ពីផ្សារភាគហ៊ុន Wall Street
របស់អាមេរិកបានធ្លាក់ថ្លៃជុំវិញភាពមិនច្បាស់លាស់ទៅនឹងស្ថានភាពនយោបាយអាមេរិក
និង លទ្ធផលកិច្ចប្រជុំរបស់បណ្តាធនាគារកណ្តាលនានានៅទីក្រុង
Jackson Hole នៅយប់នេះ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225 របស់ជប៉ុនបានឡើងថ្លៃ
០,៣៥% ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន និង
ក្រុមហ៊ុនធនាគារបានឡើងថ្លៃដែរ។ ផ្ទុយទៅវិញ
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi បានធ្លាក់ថ្លៃអស់
០,០៣% ខណៈដែលសន្ទស្សន៍ជួញដូរផ្សាភាគហ៊ុន S & P / ASX 200
របស់អូស្ត្រាលីបានធ្លាក់ថ្លៃខ្ពស់ជាងបន្តិចក្នុងចំនួន ០,២៧%
ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនមកពីវិស័យជាច្រើន
ភាគច្រើនបានធ្លាក់ថ្លៃ។
ងាកមកមើលការជួញដូរនៅផ្សារភាគហ៊ុនចិនវិញ
សុទ្ធតែស្ថិតនៅក្នុងទិសដៅជួញដូរវិជ្ជមានទាំងអស់។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនហុងកុង Hang Seng បានឡើងថ្លៃ ០,២០%
ទាបជាងសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនសៀងហៃ ដែលបានឡើងថ្លៃចំនួន
០,៧៧%។ រីឯសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Shenzhen
បានឡើងថ្លៃទាបជាងបន្តិចត្រឹមចំនួន ០,៥០៧%
ខណៈដែលផ្សារភាគហ៊ុនឥណ្ឌាផ្អាកការជួញដូរថ្ងៃនេះ
ដោយសារតែមានកម្មវិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំ។
នៅថ្ងៃសុក្រនេះ
អ្នកជួញដូរនៅជុំវិញពិភពលោកកំពុងរង់ចាំសុន្ទរកថារបស់ប្រធានធនាគារកណ្តាលអាមេរិកគឺលោកស្រី
Janet Yellen និងប្រធានធនាគារកណ្តាលអឺរ៉ុបលោក Mario Draghi
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាធនាគារកណ្តាលនានានៅឯទីក្រុង
Jackson Hole សហរដ្ឋអាមេរិក ។
បើទោះបីជាមានការចាប់អារម្មណ៍លើសុន្ទរកថារបស់ប្រមុខធនាគារកណ្តាលកំពូលទាំងពីររូបនេះក៏ដោយ
ក៏ក្រុមអ្នកជំនាញនិយាយថា
ការផ្លាស់ប្ដូរគោលនយោបាយសំខាន់ៗគឺទំនងមិនសូវទទួលបានផ្លែផ្កាច្រើននោះទេ។
នេះគឺដោយសារភាពមិនច្បាស់លាស់នៅក្នុងទីផ្សារសកលលោកទាំងនយោបាយ
និងសេដ្ឋកិច្ច ព្រមទាំងការលក់ភាគហ៊ុនថ្មីៗនៅអាមេរិក។
យ៉ាងណាក៏ដោយបើទោះបីជាកិច្ចប្រជុំនេះមិនទាន់ចេញជាលទ្ធផលក៏ដោយ
យ៉ាងហោចណាស់វាកំពុងជួយស្តាប្រជាប្រិយភាពប្រាក់ដុល្លារបន្តិចដែរនៅសប្តាហ៍នេះដោយបានឡើងថ្លៃសរុប
០,៣% បើធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន។
ចំណែកព័ត៌មានសេដ្ឋកិច្ចជប៉ុនវិញបានបង្ហាញថា
ទិន្នន័យទីផ្សារទំនិញប្រើប្រាស់របស់ខ្លួន (CPI) បានមានកំណើន
០,៥% ធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។ នេះចាត់ទុកថា
ទីផ្សារទំនិញប្រើប្រាស់របស់ខ្លួន
គឺមានកំណើនជាប់ៗគ្នាក្នុងរយៈពេល៧ខែ៕
ប្រភព៖ cnbc
No comments:
Post a Comment