ការជួញដូរនៅលើផ្សារភាគហ៊ុននៅថ្ងៃពុធនេះមានសញ្ញាណល្អឡើងវិញបន្ទាប់ពីទីផ្សារភាគហ៊ុនអាមេរិកបិទបញ្ចប់ការជួញដូរឡើងថ្លៃកាលពីយប់មិញ
ខណៈដែលការព្រួយបារម្ភរបស់អ្នកជួញដូរទៅនឹងភាពតានតឹងនៅឧបទ្វីបកូរ៉េហាក់មានភាពស្ងប់ស្ងាត់វិញ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225 របស់ជប៉ុនឡើងថ្លៃ ០,៥៧%
ខណៈដែលផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi
បានឡើងថ្លៃបន្តិចបន្តួចត្រឹមចំនួន ០,០០៩%
ស្របពេលដែលភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនបានឡើងថ្លៃវិញបន្ទាប់ពីមានសម្ពាធខ្លាំងនៅពេលទទួលបានព័ត៌មានថា
កូរ៉េខាងជើងបានបាញ់មីស៊ីលជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញ។
ភាគហ៊ុនក្រុមហ៊ុនធំៗរបស់ខ្លួនមានដូចជា ភាគហ៊ុនក្រុមហ៊ុន Samsung
Electronics បានឡើងថ្លៃ ០,១៧% និង ភាគហ៊ុនរបស់ក្រុមហ៊ុន SK Hynix
បានឡើងថ្លៃ ១,១៨%។
ចំណែកសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនអូស្ត្រាលី S & P / ASX 200
វិញហាក់ស្ថិតនៅក្នុងតម្លៃ ជួញដូរថេរ
ជាមួយនឹងការធ្លាក់ថ្លៃខ្លាំងរបស់ភាគហ៊ុនក្រុមហ៊ុនគមនាគមន៍បានធ្លាក់ថ្លៃដល់ទៅ
៤,៨១%។ រីឯសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនចិន ពោលគឺផ្សារភាគហ៊ុនហុងកុង
Hang Seng បានឡើងថ្លៃ ០,៧៣% ផ្សារភាគហ៊ុន សៀងហៃឡើងថ្លៃបាន ០,២២%
ខណៈដែលផ្សារភាគហ៊ុន Shenzhen បានឡើងថ្លៃ ០,២២%។
គេសង្កេតឃើញថា
ផ្សារភាគហ៊ុននៅក្នុងតំបន់អាស៊ីបានបិទការជួញដូរធ្លាក់ថ្លៃកាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីកូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលជាថ្មីម្តងទៀតដោយបានហោះរំលងភាគខាងជើងទឹកដីជប៉ុន
ទៅធ្លាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក។ យ៉ាងណាមិញ
សន្ទស្សន៍ជួញដូរនៅក្នុងផ្សារភាគហ៊ុនសំខាន់ៗភាគច្រើនបានបិទការជួញដូរក្នុងតម្លៃមួយខ្ពស់ជាងតម្លៃធ្លាក់ថ្លៃពេលជួញដូរនៅពេលព្រឹក។
ផ្សារភាគហ៊ុនអាមេរិក Wall Street
អាមេរិកបានចាប់ផ្តើមជួញដូរមិនល្អដែរ
ក៏ប៉ុន្តែស្ថានភាពជួញដូរចុងក្រោយកាលពីយប់មិញបានបិទបញ្ចប់ទៅក្នុងតម្លៃឡើងថ្លៃដែលក្នុងនោះ
សន្ទស្សន៍ផ្សារភាគហ៊ុន Dow Jones បានឡើងថ្លៃ ០,២៦% ឬ ឡើងបាន
៥៦,៩៧ចំណុច ហើយបានបិទក្នុងទីតាំងតម្លៃ ២១ ៨៦៥,៣៧។
លោក David de Garis
ប្រធានធនាគារជាតិអូស្ត្រាលីបាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធនេះថា
ហានិភ័យនៃការធ្លាក់ទឹកចិត្តរបស់អ្នកជួញដូរដែលគ្របដណ្ដប់នៅលើទីផ្សារនានាបន្ទាប់ពីការបាញ់មីស៊ីលមួយទៀតរបស់កូរ៉េខាងជើងមិនបានអូសបន្លាយដល់២៤ម៉ោងនោះឡើយ។
ឆ្លើយតបទៅនឹងសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង លោកប្រធានាធិបតី
Donald Trump បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញថា
ជម្រើសទាំងអស់គឺត្រូវស្ថិតនៅលើតុ។
ជាមួយគ្នានេះអ្នកឃ្លាំមើលនៅលើទីផ្សារមួយចំនួនបានយកសេចក្តីថ្លែងការណ៍នេះថា
ជាការវិវត្តមួយប្រកបដោយសុវត្ថិភាពបើប្រៀបធៀបទៅនឹងការឆ្លើយឆ្លងដាក់គ្នារបស់លោក
Trump និង
មេដឹកនាំកូរ៉េខាងជើងកាលពីដើមខែនេះជុំវិញភាពតានតឹងនៅឧបទ្វីបកូរ៉េ៕
ប្រភព៖ cnbc
No comments:
Post a Comment