ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​មាន​សម្ពាធ! - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, August 28, 2017

ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​មាន​សម្ពាធ!

ការ​ជួញដូរ​នៅ​លើ​​ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​​កំពុង​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជួញដូរ​ទិសដៅ​អវិជ្ជមាន​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ​បន្ទាប់​ពី​ប្រាក់​អឺរ៉ូ​​កំពុង​ជួញដូរ​​ឡើង​ថ្លៃ​ក្រោយ​កិច្ចប្រជុំ​របស់​បណ្តា​ប្រមុខ​ធនាគារ​កណ្តាល​នានា​​នៅ Jackson Hole មិន​បាន​លទ្ធផល​ផ្លែផ្កា​ច្រើន​ជា​ក្តី​សង្ឃឹម​ដល់​អ្នក​ជួញដូរ​។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​អស់ ០,១៣% ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ Kospi ​របស់​កូរ៉េខាងត្បូង​បាន​ធ្លាក់​ថ្លៃ​​អស់​ ០,៤១%  ខណៈ​​ដែល​​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​​កំពុង​​ថ្លឹងថ្លែង​ដល់​ផ្សារភាគហ៊ុន​របស់​ខ្លួន​។
មិន​ខុស​ពី​ផ្សារភាគហ៊ុន​ជប៉ុន និង​កូរ៉េខាងត្បូង​ សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​​​អូស្ត្រាលី  S & P / ASX 200 ​កំពុង​ជួញដូរ​ដុនដាប​ខ្លាំង​ដែរ​​ជា​មួយ​នឹង​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​របស់​​ភាគហ៊ុន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដែល​បាន​ធ្លាក់​ថ្លៃ​ដល់​ទៅ ១,០១%។  ក៏ប៉ុន្តែ សន្ទស្សន៍​ផ្សារភាគហ៊ុន​ចិន​បែរ​ជា​ឡើង​ថ្លៃ​ដែល​ក្នុង​នោះ​សន្ទស្សន៍​​ផ្សារភាគហ៊ុន​ហុងកុង Hang Seng ឡើង​ថ្លៃ​បាន ០,៥៦%  សន្ទស្សន៍​ផ្សារភាគហ៊ុន​សៀងហៃ​ឡើង​ថ្លៃ​​បាន​ ០,៧២% និង សន្ទស្សន៍​ផ្សារភាគហ៊ុន​ Shenzhen ​ឡើង​ថ្លៃ​បាន ០,៨២៣%។ 
ខណៈ​ដែល​លោក​ស្រី​ Janet Yellen ប្រធាន​ធនាគារ​កណ្តាល​​អាមេរិក​មិន​បាន​ផ្តល់​គន្លឹះ​ណាមួយ​ស្តីពី​​​គោលនយោបាយ​រូបិយវត្ថុ​នៅ​ក្នុង​សុន្ទរកថា​​របស់​លោកស្រី​នៅ​ឯ​កិច្ចប្រជុំ​ធនាគារ​កណ្តាល​​ទីក្រុង Jackson Hole លោកស្រី​បាន​លើកឡើង​ថា កំណែទម្រង់​ដែល​​បាន​អនុវត្ត​​នៅ​ក្នុង​អំឡុង​ពេល​​វិបត្តិ​ហិរញ្ញវត្ថុ​​កើត​មាន​ឡើង​បាន​ជួយ​ជ្រោមជ្រែង​រួចហើយ​​​ដល់​សុវត្ថិភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។
មិន​ខុស​ពី​ការ​លើក​ឡើង​របស់​លោក​ស្រី​ Yellen ​ប្រធាន​ធនាគារ​កណ្តាល​អ៊ឺរ៉ុប​​លោក​Mario Draghi ឯណេះ​វិញ​​ក៏​បាន​​បង្ហាញ​ពី​​ជំហរ​ពី​អនាគត​​គោល​នយោបាយ​រូបិយវត្ថុ​ក្នុង​តំបន់​​ចាយ​ប្រាក់​អឺរ៉ូ​នៅ​ក្នុង​សុន្ទរកថា​​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។ ក៏​ប៉ុន្តែ​លោក​ ​មិន​បាន​អត្ថាធិប្បាយ​លម្អិត​ណា​មួយ​នោះ​ឡើយ​ជុំវិញ​​ស្ថានភាព​ទីផ្សារ​ប្រាក់​អឺរ៉ូ​នៅ​ពេល​បច្ចុប្បន្ន​នេះ​។
ទីផ្សារ​ជួញដូរ​ក៏​កំពុង​ផ្តោត​ផង​ដែរ​ទៅ​ផល​ប៉ះពាល់​​​​​ពី​ព្យុះសង្ឃរា​ Harvey ​មក​លើ​ឆ្នេរ​សមុទ្រ​​ភាគ​ខាងត្បូង​អាមេរិក​​​នៅ​ចុង​សប្តាហ៍​នេះ​​ដែល​នាំ មក​នូវ​ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹក​ជំនន់ បំផ្លិចបំផ្លាញ​លំនៅឋាន​ពលរដ្ឋ និង ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ត្រូវ​ទទួល​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​​។ ទឹកប្រាក់​ទំហំ​ខូចខាត​មិន​ទាន់​ត្រូវ​បាន​​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​គេ​បាន​ព្យាករណ៍​ទុក​ជា​មុន​ថា ​ផល​ប៉ះពាល់​នៃ​ព្យុះ​នេះ​​នឹង​អូស​បន្លាយ​​រយៈពេល​វែង​សម្រាប់​​សេដ្ឋកិច្ច​រដ្ឋ Texas ទាំងមូល និង​​សេដ្ឋកិច្ច​អាមេរិក​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad