ការជួញដូរនៅលើទីផ្សារភាគហ៊ុនអាស៊ីភាគច្រើនបានឡើងថ្លៃថ្ងៃនេះ ស្របពេលដែលអ្នកជួញដូរកំពុងចាប់អារម្មណ៍លើទិន្នន័យនៅក្នុងវិស័យផលិតកម្ម
និង សេវាកម្មរបស់ចិន
ព្រមទាំងការងើបឡើងវិញនៃប្រាក់ដុល្លារបន្ទាប់ពីសេដ្ឋកិច្ចអាមេរិកមានសញ្ញាណល្អនៅត្រីមាសតី២ឆ្នាំ
២០១៧នេះ។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុន Nikkei 225
របស់ជប៉ុនបានឡើងថ្លៃ ០,៦៤%
ជាមួយនឹងកំណើនរបស់ភាគហ៊ុនក្រុមហ៊ុនរថយន្ត
និងក្រុមហ៊ុនបច្ចេកវិទ្យា
ខណៈដែលប្រាក់ដុល្លារកំពុងឡើងថ្លៃឡើងវិញធៀបទៅនឹងរូបិយប័ណ្ណរបស់ខ្លួន។
ក៏ប៉ុន្តែ សន្ទស្សន៍ផ្សារភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងវិញ
បែរជាត្រូវបានជួញដូរធ្លាក់ថ្លៃអស់ ០,៣%។
ចំណែកសន្ទស្សន៍ផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX 200
វិញត្រូវបានជួញដូរធ្លាក់ថ្លៃដែរអស់ចំនួន ០,៥%
ខណៈដែលរបាយការណ៍នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននានានៅត្រីមាសកំពុងត្រូវបានបញ្ចេញជាបណ្តើរ។
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និង
ក្រុមហ៊ុនហិរញ្ញវត្ថុធំៗរបស់ប្រទេសនេះកំពុងមានសញ្ញាណល្អ
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនថាមពលបានធ្លាក់ថ្លៃច្រើនក្នុងកំណត់ត្រា
ពោលគឺធ្លាក់ថ្លៃអស់ចំនួន ១,៤២% ។
យ៉ាងណាមិញ ងាកមកមើលការជួញដូរនៅលើផ្សារភាគហ៊ុនរបស់ចិនវិញ
បានបង្ហាញសុទិដ្ឋិនិយមច្រើន។
ក្នុងនោះសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនហុងកុង Hang Seng បានឡើងថ្លៃ
០,៧៥% ខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនសៀងហៃបានធ្លាក់ថ្លៃ
ត្រឹមតែ ០,១៣% ផ្ទុយពីផ្សារភាគហ៊ុន Shenzhen បានឡើងថ្លៃ ០,១៣៨%។
ការឡើងថ្លៃ
នេះបានកើតមានឡើងបន្ទាប់ពីទិន្នន័យក្នុងវិស័យផលិតកម្ម និង
សេវាកម្មរបស់ខ្លួនត្រូវបានប្រកាសឲ្យដឹងជាសាធារណៈ។
យោងតាមការស្ទាបស្ទង់របស់សារព័ត៌មាន Reuters បានឲ្យដឹងថា
តួលេខវិស័យផលិតកម្ម និង សេវាកម្មរបស់ចិនមានអាចមានដល់ចំនួន ៥១,៧ ។
ក៏ប៉ុន្តែ បើយោងតាមសារព័ត៌មាននេះដដែល
ស្ថានភាពវិស័យទាំងពីររបស់មហាអំណាចសេដ្ឋកិច្ចមួយនេះបានធ្លាក់ចុះមកចំនួន
៥៣,៤ នៅក្នុងខែសីហានេះ ធៀបទៅនឹងចំនួន ៥៤,៥
កាលពីខែកក្កដាកន្លងទៅ។
តួលេខនេះគឺជាតួលេខដ៏ទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែឧសភា
ឆ្នាំ ២០១៦មក។
ប្រាក់ដុល្លារអូស្រ្តាលីដែលជាទូទៅឡើងចុះស្របតាមទិន្នន័យសេដ្ឋកិច្ចចិននោះ
ក៏ត្រូវបានជួញដូរមិនសូវរលូនដែរនៅពេលទទួលបានរបាយការណ៍ភ្លាមៗ
ដោយធ្លាក់ចុះមកត្រឹមតម្លៃជួញដូរ ០,៧៨៨៤ ដុល្លារ។
នៅមុនទិន្នន័យត្រូវបានប្រកាសជាសាធារណៈ
វាត្រូវបានជួញដូរក្នុងតម្លៃ ០,៧៩១ ដុល្លារ ខណៈដែលថ្ងៃ
នេះវាហាក់បានប៉ះប៉ូវការធ្លាក់ថ្លៃឡើងវិញដោយត្រូវបានជួញដូរក្នុងតម្លៃ
០,៧៨៩៦ ដុល្លារ។
ត្រឡប់ទៅមើលសេដ្ឋកិច្ចអាមេរិក
ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ២ ឆ្នាំ ២០១៧នេះបានបង្ហាញថា
សេដ្ឋកិច្ចរបស់ខ្លួនមានកំណើន ៣% លើសការព្យាករណ៍ដែលថា
វាអាចមានកំណើនត្រឹមតែ ២,៦ % ប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ
វិស័យឯកជននៅក្នុងប្រទេសនេះបានបន្ថែមការងារចំនួន ២៣៧ ០០០
កន្លែងទៀតសម្រាប់ខែសីហានេះ
នេះបើយោងតាមការចេញផ្សាយចុងក្រោយរបស់នាយកដ្ឋានការងារ ADP
និងក្រុមហ៊ុន Moody's Analytics។
សញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចខាងលើបានធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ខ្លួនបិទបញ្ចប់ការជួញដូរឡើងថ្លៃខ្ពស់កាលពីយប់មិញ។
មិនតែប៉ុណ្ណោះ
របាយការណ៍នេះបានផ្តល់ក្តីសង្ឃឹមមកវិញនៃប្រាក់ដុល្លារដែលមានសម្ពាធខ្លាំងកាលពីដើមសប្តាហ៍នេះឲ្យងើបឡើងថ្លៃវិញកាលពីយប់មិញ។
សន្ទស្សន៍ប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានា
កំពុងឈរនៅទីតាំងតម្លៃ ៩២,៨៩២ នៅព្រឹកនេះ។
ប្រាក់ដុល្លារបានកាត់បន្ថយកំណើនមួយចំនួនបន្ទាប់ពីការចេញផ្សាយលើវិស័យផលិតកម្មជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅក្នុងការស្ទាបស្ទង់មួយរបស់សារព័ត៌មាន Reuters បានរាយការណ៍ថា
ទិន្នផលក្នុងវិស័យផលិតកម្មរបស់ប្រទេសនេះបានធ្លាក់ចុះអស់ ០,៨%
បើធៀបទៅនឹងខែមុន ដែលបានធ្លាក់ចុះត្រឹមតែ ០,៥% ប៉ុណ្ណោះ។ ។
បើទោះបីជាមានរបាយការណ៍ល្អនៃសេដ្ឋកិច្ចអាមេរិកយ៉ាងណាក៏ដោយ
ក៏ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនៅតែបន្តស្ថិតនៅក្នុងប្រធានបទដ៏សំខាន់ដដែលសម្រាប់ទីផ្សារជួញដូរសាកលលោក
នេះបើយោងតាមការស្រាវជ្រាវរបស់ធនាគារចិន OCBC។
ធនាគារនេះបានដកស្រង់សម្តីលោក Trump ដែលបានរិះគន់តាមបណ្ដាញ Twitter
របស់លោកលើជុំវិញវិបត្តិបង្កឡើងដោយកូរ៉េខាងជើង
ក្រោយការបាញ់មីស៊ីលរបស់ប្រទេសនេះកាលពីថ្ងៃអង្គារកន្លងទៅ។
ក្រៅពីនេះ លោក Trump បាននិយាយថា
លោកមិនចង់ឲ្យមានលទ្ធផលខកចិត្តណាមួយចេញពីសភាជាតិអាមេរិកកើតមានឡើងទាក់ទងទៅនឹងគោលនយោបាយពន្ធដាររបស់លោកនោះឡើយ។
ក្នុងសន្ទរកថាម្សិលមិញ
លោកបានបញ្ជាក់យ៉ាងលម្អិតពីផែនការពន្ធដារថ្មីដែលនឹងអាចរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច
និង ការងាររបស់អាមេរិកនៅពេលខាងមុខ៕
ប្រភព៖ cnbc
No comments:
Post a Comment