ស្របពេលដែលប្រាក់ដុល្លារកំពុងមានសង្ឃឹមឡើងវិញ
កាលជួញដូរមាសកំពុងត្រដាបត្រដួសខ្លាំងដោយបានបន្តធ្លាក់ទៀតពីថ្ងៃម្សិលមិញ
បន្ទាប់ពីបានឡើងថ្លៃខ្ពស់នៅដើមសប្តាហ៍នេះនៅអំឡុងពេលដែលស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េកើនកម្តៅ។
ការជួញដូរមាសតាមស្បតបានបន្តធ្លាក់ថ្លៃអស់ ០,១%
ត្រូវបានជួញដូរក្នុងរង្វង់តម្លៃ ១ ៣០១
ដុល្លារក្នុងក្នុងមួអោននៅម៉ោង ៩:៤០ នាទីព្រឹកម៉ោងនៅលើ
ទីផ្សារអាស៊ី។ ចំណែកទីផ្សារមាសរបស់អាមេរិកបានធ្លាក់ថ្លៃអស់ ០,១%
ដែរ ស្ថិតនៅ ក្នុងតម្លៃជួញដូរ ១ ៣០៥,៧០ ដុល្លារក្នុងមួយអោន។
នៅថ្ងៃនេះអ្នកជួញដូរកំពុងផ្តោតលើការជួញដូរប្រាក់ដុល្លារ និង
តាមដានទីផ្សារផាគហ៊ុនអាស៊ីដែលត្រូវបានគេមើលឃើញថា
ស្ថិតនៅក្នុងសញ្ញាណល្អឡើងវិញ
បន្ទាប់ពីបានទទួលរងសម្ពាធខ្លាំងនៅក្នុងសប្តាហ៍នេះដោយសារតែវិបត្តិនយោបាយនៅឧបទ្វីបកូរ៉េ
និងអាមេរិក។ ប៉ុន្តែភាពស្ងប់ស្ងាត់ទៅវិញ នៃវិបត្តិនេះ និង
ទិន្នន័យចុងក្រោយបានបង្ហាញសុទិដ្ឋិនិយមនៃសេដ្ឋកិច្ចអាមេរិកកំពុងលើកមុខមាត់ទីផ្សារប្រាក់ដុល្លារឡើងវិញ
និងបានធ្វើឲ្យផ្សារភាគហ៊ុនអាស៊ីសម្របខ្លួនទៅតាមស្ថានភាពនេះដែរ។
កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអាមេរិកលោក Donald Trump
បានបង្វែរចំណាប់អារម្មណ៍ឆ្ពោះទៅ
រកការធ្វើកំណែទម្រង់ពន្ធដាររបស់លោកដោយបានអំពាវនាវឱ្យមានការកាត់បន្ថយពន្ធលើជំនួញផ្តើមចេញពីពលរដ្ឋអាមេរិកដើម្បីបង្កើតការងារថ្មីៗ
ហើយលោកបានអំពាវនាវឲ្យសភាត្រូវតែផ្តល់ការយល់ព្រមលើបញ្ហានេះ។
នៅថ្ងៃពុធម្សិលមិញនេះដែរ
ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា
ការប៉ាន់វាយតម្លៃជាលើកទីពីរទៅលើផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានបង្ហាញថា
វាមានកំណើនក្នុងអត្រាប្រចាំ ៣,០% ប្រចាំឆ្នាំ
នៅក្នុងត្រីមាសទីពីរឆ្នាំ ២០១៧នេះ
ដែលជាកំណើនដ៏ឆាប់រហ័សបំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
ទន្ទឹមនឹងនេះ បើយោងតាមរបាយការណ៍បឋមរបស់ ADP បានបង្ហាញថា
និយោជកមកពីក្រុមហ៊ុនវិស័យឯកជនបានផ្តល់ការងារបន្ថែមចំនួន ២៣៧
០០០ កន្លែងសម្រាប់ខែសីហានេះ
ហើយវាក៏ជាកំណើនជាប់ៗគ្នានៅក្នុងរយៈពេល៥ខែចុងក្រោយនេះ។
ចំណែកជុំវិញនយោបាយឧបទ្វីបកូរ៉េវិញ
អាមេរិកបានអំពាវនាវជាថ្មីកាលពីថ្ងៃពុធម្សិលមិញដើម្បីបង្កើតឲ្យមានសកម្មភាពរួមគ្នារបស់សហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើងឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ
និងមីស៊ីលរបស់ខ្លួន ហើយថា
ការទណ្ឌកម្មជាថ្មីទៀតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទៅលើរបបទីក្រុងព្យុងយ៉ាងកំពុងតែដំណើរការ៕
ប្រភព៖ cnbc
No comments:
Post a Comment