ការជួញដូរមាសនៅថ្ងៃនេះបានធ្លាក់ថ្លៃវិញ
បន្ទាប់ពីបានឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅ
ក្នុងរយៈពេលជាង៩ខែកន្លងទៅកាលពីម្សិលមិញក្រោយមានព័ត៌មានថា
កូរ៉េខាងជើងបានបាញ់មីស៊ីលជាថ្មីទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកក្បែរទឹកដីជប៉ុន។
ការជួញដូរមាសតាមស្បតបានធ្លាក់ថ្លៃអស់ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣០៨,១១ ដុល្លារក្នុងមួយអោននៅម៉ោង ៧:២០
នាទីព្រឹកមិញ។ កាលពីម្សិលមិញ វាបានហក់ឡើងដល់ទៅ ១ ៣២៥,៩៤
ដុល្លារមុនធ្លាក់ថ្លៃវិញ
នៅយប់មិញនៅពេលស្ថានការណ៍ឧបទ្វីបកូរ៉េហាក់មានភាពស្ងប់ស្ងាត់បន្តិច។
ចំណែកទីផ្សារមាសរបស់អាមេរិកបានធ្លាក់ថ្លៃអស់ ០,៤%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣១៣,៧០ ដុល្លារក្នុងមួយអោន។
រដ្ឋាភិបាលកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា
ខ្លួនបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម (IRBM)
កាលពីម្សិលមិញគឺ
ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាអាមេរិកនិងកូរ៉េខាងត្បូង
ហើយវាគឺជាជំហានដំបូងក្នុងសកម្មភាពយោធារបស់ខ្លួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីកម្លាយោធាអាមេរិកនៅដែនកោះ
Guam។
រីឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី
Nikki Haley បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញថា
ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យភាពគ្មានសណ្ដាប់ធ្នាប់របស់កូរ៉េខាងជើងនៅមានបន្តទៅទៀតនោះឡើយ
ហើយវាជាពេលវេលាមួយសម្រាប់ក្រុងព្យុងយ៉ាងដើម្បីទទួលស្គាល់នូវគ្រោះថ្នាក់ដែលខ្លួនកំពុងធ្វើដែលនឹងធ្លាក់មកលើខ្លួនឯងនៅពេលពិភពលោកទាំងមូលត្រូវបានរួបរួមគ្នាឡើងប្រឆាំងទៅនឹងខ្លួន។
ងាកទៅមើលគ្រោះមហន្តរាយនៅអាមេរិកវិញ ព្យុះសង្ឃរាទីហ្វុង Harvey
បានបង្កឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានជន់លិចដោយទឹកជំនន់
និង ទទួលរងការខូចខាត ខណៈដែលរោងចក្រប្រេងធំៗ
ចំនួន៥ត្រូវទទួលរងផលប៉ះពាល់ពីព្យុះនេះផងដែរ៕
ប្រភព៖ cnbc
No comments:
Post a Comment