ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​ ខណៈ​អ្នក​ជួញដូរ​កំពុង​រង់ចាំលទ្ធផល​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​នៅ​ Jackson Hole នៅ​​យប់​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, August 25, 2017

ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​ ខណៈ​អ្នក​ជួញដូរ​កំពុង​រង់ចាំលទ្ធផល​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​នៅ​ Jackson Hole នៅ​​យប់​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ផ្សេងៗ​ទៀត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ស្ថិត​នៅ​ក្នុង​ទិសដៅ​វិជ្ជមាន ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​រង់ចាំ យ៉ាង​អន្ទះសា​លើ​លទ្ធផល​កិច្ចប្រជុំ​កំពូល​របស់​​បណ្តា​ធនាគារ​នានា​នៅ​ទីក្រុង​Jackson Hole ​របស់​អាមេរិក​នៅ​​យប់​​នេះ។

ខណៈ​ដែល​លោក Janet Yellen ​ប្រធាន​ធនាគារ​កណ្តាល​អាមេរិក និង លោក Mario Draghi ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​នឹង​រៀបចំ​​ធ្វើ​សុន្ទរកថា​នៅ​​ថ​យប់​នេះ គេ​សង្កេត​ឃើញ​ថា អ្នក​ជួញដូរ​នៅ​ជុំវិញ​ពិភពលោក​កំពុង​​​ស្រេក​ឃ្លាន​ពី​គន្លឹះ​ស្តី​ពី​ការ​​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​ទៀត​​របស់​អាមេរិក និង​សេចក្តី​សម្រេច​របស់​ធនាគារ​កណ្តាល​អឺរ៉ុប។
ធៀប​ទៅ​នឹង​លុយ​យ៉េន ប្រាក់​ដុល្លារ​ស្ថិត​នៅ​តម្លៃ​ជួញដូរ​១០៩,៥៤០ យ៉េន​ក្នុង​មួយ​ដុល្លារ បន្ទាប់​ពី​បាន​ឡើង​ថ្លៃ ០,៥% កាល​ពី​យប់​មិញ។ នេះ​មានន័យ​ថា តម្លៃ​ប្រាក់​ដុល្លារ​បាន​លើង​ថ្លៃ ០,៣% ធៀប​ទៅ​នឹង​លុយ​​យ៉េន​នៅ​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​បាន​ធ្លាក់ថ្លៃ​ដល់​តម្លៃ ១០៨,៦៣៥ យ៉េន​ក្នុង​មួយ​ដុល្លារ​នៅ​ពេល​កន្លង​ទៅ ថ្មីៗ​នេះ​ដោយសារតែ​ភាព​តានតឹង​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ និង បញ្ហា​ផ្ទៃ​ក្នុង​របស់​អាមេរិក។
រីឯ​សន្ទស្សន៍​​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា​​បាន​ស្ថិត​នៅ​ទីតាំង​តម្លៃ ៩៣,២៩៦ ដុល្លារ​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ ០,១៥% កាល​ពី​យប់មិញ​នៅ​ពេល​ដែល​អត្រា​ការប្រាក់​លើ​មូលបត្រ​បំណុល​របស់​អាមេរិក​មាន​ការ​កើន​ឡើង​ដែរ។
នៅ​សប្តាហ៍​នេះ​គេ​សង្កេត​ឃើញ​ថា ការ​យកចិត្តទុកដាក់​របស់​​អ្នក​ជួញដូរ​គឺ​បាន​ផ្លាស់​ប្តូរ​ពី​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ និង​ភាព​ចលាចល​នយោបាយ​នៅ​វ៉ាស៊ីនតោន​ ហើយ​បែរ​ងាក​មក​​តាមដាន​​​កិច្ចប្រជុំ​​ដ៏​ធំ​មួយ​របស់​​បណ្តា​ធនាគារ​កណ្តាល​​នានា​នៅ​ជុំវិញ​ពិភពលោក​នៅ​ទីក្រុង Jackson Hole វិញ​ម្តង។ 
លោក​ Yukio Ishizuki អ្នក​​ឯកទេស​ជាន់ខ្ពស់​ផ្នែក​ជួញដូរ​រូបិយប័ណ្ណ​​មក​ពី​ក្រុមហ៊ុន​ធនាគារ​ជប៉ុន​  Daiwa Securities បាន​និយាយ​ថា  ប្រធានបទ​នៅ​ឯ​​ទីក្រុង​ Jackson Hole នៅ​ឆ្នាំ​នេះ គឺ​ការ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​រឹងមាំ​​ឡើង​វិញ។ លោក​​បាន​បន្ត​ថា បើ​ទោះបី​ជា​មិន​ទាន់​ទទួល​បាន​សញ្ញាណ​ណា​មួយ​ក៏ដោយ អ្នក​ជួញដូរ​ដាក់​ហាក់​កំពុង​ចាប់​អារម្មណ៍​ទិញ​ចូល​ប្រាក់​ដុល្លារ​ឡើង​វិញ។
ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​គឺ​មិន​មាន​ការ​ប្រែប្រួល​ទេ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៨៩៩ ដុល្លារ​បន្ទាប់​ពី​តម្លៃ​ជួញដូរ​កាល​ពី​យប់​មិញ​ត្រូវ​បាន​កំណត់​​ចន្លោះ​ពី ១,១៧៨៤ ទៅ ១,១៨១៨ ដុល្លារ។ យ៉ាងណាក៏ដោយ​នៅ​ក្នុង​សប្តាហ៍​នេះ វា​បាន​ឡើង​ថ្លៃ ០,៣% ដូច​ប្រាក់​ដុល្លារ​ដែរ ឬ​បាន​ឡើង​ថ្លៃ ១៤% គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៧​មក។ 
ការ​ជួញដូរ​រូបិយប័ណ្ណ​ខាងលើ កំពុង​​រង់ចាំ​សន្ទរកថា​របស់​​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង Jackson Hole នេះ​ ទោះបី​ជា​អ្នក​តាមដាន​​នៅ​លើ​ទីផ្សារ​ភាគច្រើន​បាន​រំពឹង​ថា ប្រមុខ​ធនាគារ​មួយ​នេះ​នឹង​​ទម្លាយ​ព័ត៌មាន​តិចតួច​​ប៉ុណ្ណោះ​នៅ​មុន​ពេល​ការ​​ត្រួតពិនិត្យ​គោលនយោបាយ​របស់​​ស្ថាប័ន​នេះ​នៅ​ថ្ងៃ​ ៧ ខែ​កញ្ញា​ខាងមុខ។
ងាក​មក​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​នូវែលហ្សេឡង់ និង អូស្ត្រាលី​វិញ រូបិយប័ណ្ណ​ទាំង​​ពីរ​នេះ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧២០៦ ដុល្លារ និង ០,៧៨៩៩ ដុល្លារ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad