ថ្ងៃច័ន្ទ​ដើម​សប្តាហ៍​មាស​​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់ បន្ទាប់​ពី​​​កិច្ចប្រជុំ​នៅ Jackson Hole មិន​បាន​លទ្ធផល​ល្អ​ដូច​ការ​គ្រោងទុក​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, August 28, 2017

ថ្ងៃច័ន្ទ​ដើម​សប្តាហ៍​មាស​​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់ បន្ទាប់​ពី​​​កិច្ចប្រជុំ​នៅ Jackson Hole មិន​បាន​លទ្ធផល​ល្អ​ដូច​ការ​គ្រោងទុក​

ការ​ជួញដូរ​មាស​នៅ​​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​កាន់តែ​ខ្ពស់​បន្ត​ទៀត​​ពី​តម្លៃ​ឡើង​ថ្លៃ​កាល​ពី ថ្ងៃ​សុក្រ បន្ទាប់​ពី​​សន្ទរកថា​របស់​លោក​ស្រី Janet Yellen ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​មិន​បាន​លើក​ឡើង​អ្វី​សោះ​ពី​គោលនយោបាយ​រូបិយប័ណ្ណ​បន្ទាប់​ពី​កិច្ចប្រជុំ​នៅ Jackson Hole បាន​បិទ​បញ្ចប់​​​កាល​ពី​ចុង​សប្តាហ៍​មុន។

ការ​ជួញដូរ​មាស​តាម​ស្បត​បាន​ឡើង​ថ្លៃ ០,២% ទៀត ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩៣,៦២ ដុល្លារ​នៅ ម៉ោង ៨:៣០ នាទី​ព្រឹក​នេះ ​ដែល​ជា​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​​​ចាប់​តាំង​បី ថ្ងៃ​ទី ១៨ សីហា​មក​ដែល​កាល​នោះ​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ​ ១ ២៩៤,៧០ ដុល្លារ​​ក្នុង​មួយ​អោន​។ ការ​ឡើង​ថ្លៃ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​វា​បាន​ឡើង​ថ្លៃ​ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្នុង​ចំនួន ០,៤%។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​ហាក់​មិន​សូវ​មាន​ការ​ប្រែប្រួល​ខ្លាំង តែ​វា​បាន​ជួញដូរ​ដល់​តម្លៃ ១២៩៨,៦០ ដុល្លារ​ក្នុង​មួយ​អោន។
ងាក​ទៅ​មើល​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ ​បាន​ហក់​ឡើង​ថ្លៃ​ដល់​តម្លៃ​មួយ​​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ ១​ឆ្នាំ​កន្លះ​​កន្លង​ទៅ​នេះ​បន្ទាប់​ពី​ប្រមុខ​ធនាគារ​កណ្តាល​អឺរ៉ុប​លោក Mario Draghi បដិសេធន៍​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​​គោលនយោបាយ​រូបិយប័ណ្ណ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នៅ​ក្នុង​កិច្ចប្រជុំ Jackson Hole។ 
លោក Mario Draghi បាន​ឱ្យ​ដឹង​ថា​ គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​កំពុង​ដំណើរ​ការ​ ហើយ​​សន្ទុះ​សេដ្ឋកិច្ច​​របស់​​បណ្តា​ប្រទេស​នៅ​​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​បាន​ចាប់​ផ្តើម​​​ហើយ បើ​ទោះបីជាត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ជំរុញ​អតិផរណា​​​កើន​ឡើង​ឈាន​ដល់​គោលដៅ ២% ​ស្រប​តាម​​​​ការ​ចង់​បាន​របស់​ធនាគារ​កណ្តាល​។
ផ្អែក​លើ​សន្ទរកថា​របស់​លោកស្រី Yellen  លោក​ស្រី​ក៏​បាន​ផ្ញើ​សារ​ទៅ​លោក​ប្រធានាធិបតី​ Donald Trump ផង​ដែរ​​នៅ​ថ្ងៃ​សុក្រ​នោះ​ដោយ​បញ្ជាក់​​យ៉ាង​ច្បាស់​ថា  ប្រសិន​បើ​លោក​​Trump បន្ត​តែងតាំង​លោកស្រី​ជា​​ប្រធាន​ធនាគារ​កណ្តាល​នៅ​អាណត្តិ​ថ្មី​ទៀត លោកស្រី​នឹង​មិន​​​អាច​ធ្វើ​ការ​កែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ស្របតាម​ការ​ចង់​បាន​របស់​គណបក្ស​សាធារណរដ្ឋ​នោះ​ឡើយ។
ងាក​ទៅ​មើល​ស្ថានការណ៍​នយោបាយ​វិញ លោក​ Trump បាន​​បង្ហោះ​សារ​នៅ​តាម​​បណ្ដាញ Tweeter របស់​លោក​​ដោយ​ព្រមាន​ជា​ថ្មី​ក្នុង​ការ​​លុបចោល​សន្ធិសញ្ញា​ពាណិជ្ជកម្ម​តំបន់​អាមេរិក​ខាងជើង​ហៅ​កាត់​ថា​ NAFTA ​ជា​មួយ​ដៃគូ​ពាណិជ្ជកម្ម​​ដ៏​ស្អិតល្មួត​គឺ​កាណាដា និង​ម៉ិកស៊ិក។ មហាអំណាច​ទាំង​៣​នឹង​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទី​២​ នៅ​ពេល​ខាងមុខ​ ដើម្បី​រុះរើ​ខ្លឹមសារ​មួយ​ចំនួន​ក្នុង​កិច្ចព្រមព្រៀង​​នេះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad