ការបោះឆ្នោតផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំ
២០១៦កន្លងទៅ
គឺជាសម័យកាលដ៏អាក្រក់បំផុតមួយសម្រាប់រូបិយប័ណ្ណរបស់អង់គ្លេស
នោះគឺលុយផោន។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះឡើយ
ពោលគឺរូបិយប័ណ្ណមួយនេះធ្លាប់ព្យុះភ្លៀងជាច្រើនលើកមកហើយនៅក្នុងប្រវត្តិសាស្ត្រហិរញ្ញវត្ថុរស់ខ្លួនអស់រយៈពេល
១ ២០០ ឆ្នាំកន្លងទៅនេះ។
ខាងក្រោមនេះ លោកអ្នកនឹងបានស្វែងយល់ខ្លះពីប្រវត្តិលុយផោន ថាតើវាមានការវិវត្តបែបណាខ្លះ?
លុយផោនមានប្រវត្តិចាប់ផ្តើមឡើងតាំងពីសម័យរ៉ូមបុរាណមកម្ល៉េះ
ប្រវត្តិលុយផោនត្រូវបានគេអះអាងថា បានចាប់ផ្តើមបង្ហាញវត្តមានតាំងពីនៅយុគសម័យរ៉ូមបុរាណមកម្ល៉េះ។ ពាក្យ"Pound” ឬ "ផោន” កម្លាយចេញពីពាក្យឡាតាំង "Poundus” ដែលមានន័យថា "ទម្ងន់”។
ប្រវត្តិលុយផោនត្រូវបានគេអះអាងថា បានចាប់ផ្តើមបង្ហាញវត្តមានតាំងពីនៅយុគសម័យរ៉ូមបុរាណមកម្ល៉េះ។ ពាក្យ"Pound” ឬ "ផោន” កម្លាយចេញពីពាក្យឡាតាំង "Poundus” ដែលមានន័យថា "ទម្ងន់”។
យុគសម័យAnglo-Saxon លុយផោនចាប់ផ្តើមមានតម្លៃ
លុយផោនត្រូវបានគេទទួលស្គាល់ជាផ្លូវការថា ជារូបិយប័ណ្ណឯកតា (Unit of Currency) នៅដើមគ្រិស្តសករាជឆ្នាំ ៧៧៥ ក្នុងយុគសម័យ Anglo-Saxon របស់អង់គ្លេស ។ នៅពេលនោះមួយផោនស្មើនឹងទម្ងន់កាក់ប្រាក់ (Silver) មួយផោនដែរ ហើយអ្នកដែលមានលុយមួយផោនពេលនោះចាត់ទុកថា ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែរកាលនៅសតវត្សទី៨។

នៅឆ្នាំ៩២៨
ស្តេចដំបូងគេរបស់អង់គ្លេសបានយកលុយផោនមកធ្វើជារូបិយប័ណ្ណជាតិមួយដែលមួយឯកតានៃលុយផោនអាចដូរបានគោ១៥ក្បាល។
ការចាប់កំណើតនៃធនាគាររបស់អង់គ្លេស
ដំណើរវិវត្តបន្ទាប់មកទៀតនៃប្រវត្តិរបស់លុយផោន គឺបានកើតមានឡើងនៅក្នុងឆ្នាំ ១៦៩៤ នៅពេលដែលស្តេច William ទី៣ (William III) បានបង្កើតធនាគាររបស់ខ្លួនឡើង (Bang of Englandឬ BOE) ដើម្បីផ្តល់លុយសម្រាប់ទៅផ្គត់ផ្គង់ការចំណាយនៅក្នុងសង្គ្រាមតទល់នឹងបារាំង។

នៅក្នុងឆ្នាំ ១៧១៧
អង់គ្លេសបានកំណត់តម្លៃលុយផោនធៀបទៅនឹងមាសវិញ
ដោយលែងយកលុយផោនទៅធៀបនឹងតម្លៃប្រាក់ដូចមុនទៀតហើយ។
បន្ទាប់មក ស្តង់ដារមាស (Gold Standard)
ត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងសតវត្សទី ១៨ (ឆ្នាំ ១ ៨០០)
ដោយអាល្លឺម៉ង់។ អង់គ្លេសវិញ បានរក្សាស្តង់ដារមាសរហូតដល់ឆ្នាំ
១៩១៤
ហើយបានផ្អាកវិញដោយសារតែខ្លួនលូកដៃចូលក្នុងសង្គ្រាមលោកលើកទី១។
ក្រោយមកនៅឆ្នាំ ១៩២៥
អង់គ្លេសបានអនុម័តទទួលស្គាល់ស្តង់ដារមាសជាថ្មី
មុននឹងទម្លាក់ចោលជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ១៩៣១។
ស្ថានភាពលុយផោននៅក្នុងយុគសម័យទំនើប
ខណៈដែលអង់គ្លេសជួបវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ ១៩៦៧ រដ្ឋាភិបាលរបស់ខ្លួន បានប្រកាសពីការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់ខ្លួនអស់ចំនួន ១៤%។ បន្តបន្ទាប់មកទៀតលុយផោនចេះតែបន្តធ្លាក់ថ្លៃធៀបនឹងលុយដុល្លារ រហូតដល់ពាក់កណ្តាលទសវត្សទី ៧០។ ក្រោយមកនៅក្នុងឆ្នាំ ១៩៧៩ រដ្ឋាភិបាលបានចូលអន្តរាគមន៍ដោះស្រាយបញ្ហានេះ ហើយលុយផោនក៏ចាប់ផ្តើមឡើងថ្លៃវិញធៀបនឹងលុយដុល្លារ។

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ១៩៩២
លុយផោនបានដាំក្បាលចុះធ្លាក់ថ្លៃយ៉ាងគំហុកអស់ ២០%
បន្ទាប់ពីអង់គ្លេសបានដកខ្លួនចេញពីយន្តការអត្រាប្តូរប្រាក់
(Exchange Rate Mechanism)។
ការធ្លាក់ថ្លៃដ៏ច្រើនមួយទៀតគឺកាលពីឆ្នាំ ២០០៨ កន្លងទៅនេះ
នៅពេលពិភពលោកជួបវិបត្តិហិរញ្ញវត្ថុ។
មិនទាន់ចប់នោះឡើយ ពោលគឺនៅក្នុងឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ
តម្លៃលុយផោនបានធ្លាក់ថ្លៃជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងរយៈពេល១៦៨
ឆ្នាំកន្លងទៅធៀបទៅនឹងនឹងរូបិយប័ណ្ណនានាបន្ទាប់ពីមានការបោះឆ្នោតប្រជាមតិមួយឲ្យអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប
(Brexit)។ បច្ចុប្បន្នវា
វាស្ថិតនៅក្នុងភាពត្រដាបត្រដួសរហូតមកដល់ពេលនេះ
ដោយសារតែការចរចាចាកចេញពីអឺរ៉ុបកំពុងដំណើរការមិនទាន់បានផ្លែផ្កានៅឡើយទេ៕
ប្រភព៖ forex.info
No comments:
Post a Comment