Post Top Ad
Thursday, August 31, 2017
Technical Analysis Thu, Aug 31, 2017
Dear Customers,
Daily Technical Analysis Thu, Aug 31, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
Daily Technical Analysis Thu, Aug 31, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: the downside prevails.
Pivot: 1.1940
Most Likely Scenario: short positions below 1.1940 with targets at 1.1825 & 1.1785 in extension.
Alternative scenario: above 1.1940 look for further upside with 1.1985 & 1.2030 as targets.
Comment: the RSI shows downside momentum.
#GBP/USD Intraday: a break below 1.2900 would trigger a drop towards 1.2875.
Pivot: 1.2940
Most Likely Scenario: short positions below 1.2940 with targets at 1.2900 & 1.2875 in extension.
Alternative scenario: above 1.2940 look for further upside with 1.2970 & 1.2990 as targets.
Comment: a break below 1.2900 would trigger a drop towards 1.2875.
#USD/JPY Intraday: the RSI shows upside momentum.
Pivot: 110.10
Most Likely Scenario: long positions above 110.10 with targets at 110.85 & 111.25 in extension.
Alternative scenario: below 110.10 look for further downside with 109.50 & 109.00 as targets.
Comment: the RSI shows upside momentum.
#AUD/USD Intraday: a break below 0.7890 would trigger a drop towards 0.7870.
Pivot: 0.7940
Most Likely Scenario: short positions below 0.7940 with targets at 0.7890 & 0.7870 in extension.
Alternative scenario: above 0.7940 look for further upside with 0.7960 & 0.7980 as targets.
Comment: a break below 0.7890 would trigger a drop towards 0.7870.
#Gold spot Intraday: the RSI is bearish and calls for further decline.
Pivot: 1310.00
Most Likely Scenario: short positions below 1310.00 with targets at 1296.00 & 1292.00 in extension.
Alternative scenario: above 1310.00 look for further upside with 1316.00 & 1321.00 as targets.
Comment: the RSI is bearish and calls for further decline.

ទីផ្សារភាគហ៊ុនអាស៊ីភាគច្រើនឡើងថ្លៃ ខណៈដែលទិន្នន័យសេដ្ឋកិច្ចចិនត្រូវបញ្ចេញឲ្យដឹង និង ការឡើងថ្លៃវិញនៃប្រាក់ដុល្លារ
ការជួញដូរនៅលើទីផ្សារភាគហ៊ុនអាស៊ីភាគច្រើនបានឡើងថ្លៃថ្ងៃនេះ ស្របពេលដែលអ្នកជួញដូរកំពុងចាប់អារម្មណ៍លើទិន្នន័យនៅក្នុងវិស័យផលិតកម្ម
និង សេវាកម្មរបស់ចិន
ព្រមទាំងការងើបឡើងវិញនៃប្រាក់ដុល្លារបន្ទាប់ពីសេដ្ឋកិច្ចអាមេរិកមានសញ្ញាណល្អនៅត្រីមាសតី២ឆ្នាំ
២០១៧នេះ។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុន Nikkei 225
របស់ជប៉ុនបានឡើងថ្លៃ ០,៦៤%
ជាមួយនឹងកំណើនរបស់ភាគហ៊ុនក្រុមហ៊ុនរថយន្ត
និងក្រុមហ៊ុនបច្ចេកវិទ្យា
ខណៈដែលប្រាក់ដុល្លារកំពុងឡើងថ្លៃឡើងវិញធៀបទៅនឹងរូបិយប័ណ្ណរបស់ខ្លួន។
ក៏ប៉ុន្តែ សន្ទស្សន៍ផ្សារភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងវិញ
បែរជាត្រូវបានជួញដូរធ្លាក់ថ្លៃអស់ ០,៣%។
ចំណែកសន្ទស្សន៍ផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX 200
វិញត្រូវបានជួញដូរធ្លាក់ថ្លៃដែរអស់ចំនួន ០,៥%
ខណៈដែលរបាយការណ៍នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននានានៅត្រីមាសកំពុងត្រូវបានបញ្ចេញជាបណ្តើរ។
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និង
ក្រុមហ៊ុនហិរញ្ញវត្ថុធំៗរបស់ប្រទេសនេះកំពុងមានសញ្ញាណល្អ
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនថាមពលបានធ្លាក់ថ្លៃច្រើនក្នុងកំណត់ត្រា
ពោលគឺធ្លាក់ថ្លៃអស់ចំនួន ១,៤២% ។
យ៉ាងណាមិញ ងាកមកមើលការជួញដូរនៅលើផ្សារភាគហ៊ុនរបស់ចិនវិញ
បានបង្ហាញសុទិដ្ឋិនិយមច្រើន។
ក្នុងនោះសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនហុងកុង Hang Seng បានឡើងថ្លៃ
០,៧៥% ខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនសៀងហៃបានធ្លាក់ថ្លៃ
ត្រឹមតែ ០,១៣% ផ្ទុយពីផ្សារភាគហ៊ុន Shenzhen បានឡើងថ្លៃ ០,១៣៨%។
ការឡើងថ្លៃ
នេះបានកើតមានឡើងបន្ទាប់ពីទិន្នន័យក្នុងវិស័យផលិតកម្ម និង
សេវាកម្មរបស់ខ្លួនត្រូវបានប្រកាសឲ្យដឹងជាសាធារណៈ។
យោងតាមការស្ទាបស្ទង់របស់សារព័ត៌មាន Reuters បានឲ្យដឹងថា
តួលេខវិស័យផលិតកម្ម និង សេវាកម្មរបស់ចិនមានអាចមានដល់ចំនួន ៥១,៧ ។
ក៏ប៉ុន្តែ បើយោងតាមសារព័ត៌មាននេះដដែល
ស្ថានភាពវិស័យទាំងពីររបស់មហាអំណាចសេដ្ឋកិច្ចមួយនេះបានធ្លាក់ចុះមកចំនួន
៥៣,៤ នៅក្នុងខែសីហានេះ ធៀបទៅនឹងចំនួន ៥៤,៥
កាលពីខែកក្កដាកន្លងទៅ។
តួលេខនេះគឺជាតួលេខដ៏ទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែឧសភា
ឆ្នាំ ២០១៦មក។
ប្រាក់ដុល្លារអូស្រ្តាលីដែលជាទូទៅឡើងចុះស្របតាមទិន្នន័យសេដ្ឋកិច្ចចិននោះ
ក៏ត្រូវបានជួញដូរមិនសូវរលូនដែរនៅពេលទទួលបានរបាយការណ៍ភ្លាមៗ
ដោយធ្លាក់ចុះមកត្រឹមតម្លៃជួញដូរ ០,៧៨៨៤ ដុល្លារ។
នៅមុនទិន្នន័យត្រូវបានប្រកាសជាសាធារណៈ
វាត្រូវបានជួញដូរក្នុងតម្លៃ ០,៧៩១ ដុល្លារ ខណៈដែលថ្ងៃ
នេះវាហាក់បានប៉ះប៉ូវការធ្លាក់ថ្លៃឡើងវិញដោយត្រូវបានជួញដូរក្នុងតម្លៃ
០,៧៨៩៦ ដុល្លារ។
ត្រឡប់ទៅមើលសេដ្ឋកិច្ចអាមេរិក
ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ២ ឆ្នាំ ២០១៧នេះបានបង្ហាញថា
សេដ្ឋកិច្ចរបស់ខ្លួនមានកំណើន ៣% លើសការព្យាករណ៍ដែលថា
វាអាចមានកំណើនត្រឹមតែ ២,៦ % ប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ
វិស័យឯកជននៅក្នុងប្រទេសនេះបានបន្ថែមការងារចំនួន ២៣៧ ០០០
កន្លែងទៀតសម្រាប់ខែសីហានេះ
នេះបើយោងតាមការចេញផ្សាយចុងក្រោយរបស់នាយកដ្ឋានការងារ ADP
និងក្រុមហ៊ុន Moody's Analytics។
សញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចខាងលើបានធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ខ្លួនបិទបញ្ចប់ការជួញដូរឡើងថ្លៃខ្ពស់កាលពីយប់មិញ។
មិនតែប៉ុណ្ណោះ
របាយការណ៍នេះបានផ្តល់ក្តីសង្ឃឹមមកវិញនៃប្រាក់ដុល្លារដែលមានសម្ពាធខ្លាំងកាលពីដើមសប្តាហ៍នេះឲ្យងើបឡើងថ្លៃវិញកាលពីយប់មិញ។
សន្ទស្សន៍ប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានា
កំពុងឈរនៅទីតាំងតម្លៃ ៩២,៨៩២ នៅព្រឹកនេះ។
ប្រាក់ដុល្លារបានកាត់បន្ថយកំណើនមួយចំនួនបន្ទាប់ពីការចេញផ្សាយលើវិស័យផលិតកម្មជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅក្នុងការស្ទាបស្ទង់មួយរបស់សារព័ត៌មាន Reuters បានរាយការណ៍ថា
ទិន្នផលក្នុងវិស័យផលិតកម្មរបស់ប្រទេសនេះបានធ្លាក់ចុះអស់ ០,៨%
បើធៀបទៅនឹងខែមុន ដែលបានធ្លាក់ចុះត្រឹមតែ ០,៥% ប៉ុណ្ណោះ។ ។
បើទោះបីជាមានរបាយការណ៍ល្អនៃសេដ្ឋកិច្ចអាមេរិកយ៉ាងណាក៏ដោយ
ក៏ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនៅតែបន្តស្ថិតនៅក្នុងប្រធានបទដ៏សំខាន់ដដែលសម្រាប់ទីផ្សារជួញដូរសាកលលោក
នេះបើយោងតាមការស្រាវជ្រាវរបស់ធនាគារចិន OCBC។
ធនាគារនេះបានដកស្រង់សម្តីលោក Trump ដែលបានរិះគន់តាមបណ្ដាញ Twitter
របស់លោកលើជុំវិញវិបត្តិបង្កឡើងដោយកូរ៉េខាងជើង
ក្រោយការបាញ់មីស៊ីលរបស់ប្រទេសនេះកាលពីថ្ងៃអង្គារកន្លងទៅ។
ក្រៅពីនេះ លោក Trump បាននិយាយថា
លោកមិនចង់ឲ្យមានលទ្ធផលខកចិត្តណាមួយចេញពីសភាជាតិអាមេរិកកើតមានឡើងទាក់ទងទៅនឹងគោលនយោបាយពន្ធដាររបស់លោកនោះឡើយ។
ក្នុងសន្ទរកថាម្សិលមិញ
លោកបានបញ្ជាក់យ៉ាងលម្អិតពីផែនការពន្ធដារថ្មីដែលនឹងអាចរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច
និង ការងាររបស់អាមេរិកនៅពេលខាងមុខ៕
ប្រភព៖ cnbc
មាសបន្តធ្លាក់ថ្លៃទៀតកាន់តែខ្លាំងថ្ងៃនេះ ខណៈដែលប្រាក់ដុល្លារឡើងថ្លៃវិញ
ស្របពេលដែលប្រាក់ដុល្លារកំពុងមានសង្ឃឹមឡើងវិញ
កាលជួញដូរមាសកំពុងត្រដាបត្រដួសខ្លាំងដោយបានបន្តធ្លាក់ទៀតពីថ្ងៃម្សិលមិញ
បន្ទាប់ពីបានឡើងថ្លៃខ្ពស់នៅដើមសប្តាហ៍នេះនៅអំឡុងពេលដែលស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េកើនកម្តៅ។
ការជួញដូរមាសតាមស្បតបានបន្តធ្លាក់ថ្លៃអស់ ០,១%
ត្រូវបានជួញដូរក្នុងរង្វង់តម្លៃ ១ ៣០១
ដុល្លារក្នុងក្នុងមួអោននៅម៉ោង ៩:៤០ នាទីព្រឹកម៉ោងនៅលើ
ទីផ្សារអាស៊ី។ ចំណែកទីផ្សារមាសរបស់អាមេរិកបានធ្លាក់ថ្លៃអស់ ០,១%
ដែរ ស្ថិតនៅ ក្នុងតម្លៃជួញដូរ ១ ៣០៥,៧០ ដុល្លារក្នុងមួយអោន។
នៅថ្ងៃនេះអ្នកជួញដូរកំពុងផ្តោតលើការជួញដូរប្រាក់ដុល្លារ និង
តាមដានទីផ្សារផាគហ៊ុនអាស៊ីដែលត្រូវបានគេមើលឃើញថា
ស្ថិតនៅក្នុងសញ្ញាណល្អឡើងវិញ
បន្ទាប់ពីបានទទួលរងសម្ពាធខ្លាំងនៅក្នុងសប្តាហ៍នេះដោយសារតែវិបត្តិនយោបាយនៅឧបទ្វីបកូរ៉េ
និងអាមេរិក។ ប៉ុន្តែភាពស្ងប់ស្ងាត់ទៅវិញ នៃវិបត្តិនេះ និង
ទិន្នន័យចុងក្រោយបានបង្ហាញសុទិដ្ឋិនិយមនៃសេដ្ឋកិច្ចអាមេរិកកំពុងលើកមុខមាត់ទីផ្សារប្រាក់ដុល្លារឡើងវិញ
និងបានធ្វើឲ្យផ្សារភាគហ៊ុនអាស៊ីសម្របខ្លួនទៅតាមស្ថានភាពនេះដែរ។
កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអាមេរិកលោក Donald Trump
បានបង្វែរចំណាប់អារម្មណ៍ឆ្ពោះទៅ
រកការធ្វើកំណែទម្រង់ពន្ធដាររបស់លោកដោយបានអំពាវនាវឱ្យមានការកាត់បន្ថយពន្ធលើជំនួញផ្តើមចេញពីពលរដ្ឋអាមេរិកដើម្បីបង្កើតការងារថ្មីៗ
ហើយលោកបានអំពាវនាវឲ្យសភាត្រូវតែផ្តល់ការយល់ព្រមលើបញ្ហានេះ។
នៅថ្ងៃពុធម្សិលមិញនេះដែរ
ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា
ការប៉ាន់វាយតម្លៃជាលើកទីពីរទៅលើផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានបង្ហាញថា
វាមានកំណើនក្នុងអត្រាប្រចាំ ៣,០% ប្រចាំឆ្នាំ
នៅក្នុងត្រីមាសទីពីរឆ្នាំ ២០១៧នេះ
ដែលជាកំណើនដ៏ឆាប់រហ័សបំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
ទន្ទឹមនឹងនេះ បើយោងតាមរបាយការណ៍បឋមរបស់ ADP បានបង្ហាញថា
និយោជកមកពីក្រុមហ៊ុនវិស័យឯកជនបានផ្តល់ការងារបន្ថែមចំនួន ២៣៧
០០០ កន្លែងសម្រាប់ខែសីហានេះ
ហើយវាក៏ជាកំណើនជាប់ៗគ្នានៅក្នុងរយៈពេល៥ខែចុងក្រោយនេះ។
ចំណែកជុំវិញនយោបាយឧបទ្វីបកូរ៉េវិញ
អាមេរិកបានអំពាវនាវជាថ្មីកាលពីថ្ងៃពុធម្សិលមិញដើម្បីបង្កើតឲ្យមានសកម្មភាពរួមគ្នារបស់សហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើងឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ
និងមីស៊ីលរបស់ខ្លួន ហើយថា
ការទណ្ឌកម្មជាថ្មីទៀតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទៅលើរបបទីក្រុងព្យុងយ៉ាងកំពុងតែដំណើរការ៕
ប្រភព៖ cnbc
ប្រវត្តិខ្លះៗពីលុយផោនរបស់អង់គ្លេស ដែលលោកអ្នកអាចមិនបានដឹង
ការបោះឆ្នោតផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំ
២០១៦កន្លងទៅ
គឺជាសម័យកាលដ៏អាក្រក់បំផុតមួយសម្រាប់រូបិយប័ណ្ណរបស់អង់គ្លេស
នោះគឺលុយផោន។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះឡើយ
ពោលគឺរូបិយប័ណ្ណមួយនេះធ្លាប់ព្យុះភ្លៀងជាច្រើនលើកមកហើយនៅក្នុងប្រវត្តិសាស្ត្រហិរញ្ញវត្ថុរស់ខ្លួនអស់រយៈពេល
១ ២០០ ឆ្នាំកន្លងទៅនេះ។
ខាងក្រោមនេះ លោកអ្នកនឹងបានស្វែងយល់ខ្លះពីប្រវត្តិលុយផោន ថាតើវាមានការវិវត្តបែបណាខ្លះ?
លុយផោនមានប្រវត្តិចាប់ផ្តើមឡើងតាំងពីសម័យរ៉ូមបុរាណមកម្ល៉េះ
ប្រវត្តិលុយផោនត្រូវបានគេអះអាងថា បានចាប់ផ្តើមបង្ហាញវត្តមានតាំងពីនៅយុគសម័យរ៉ូមបុរាណមកម្ល៉េះ។ ពាក្យ"Pound” ឬ "ផោន” កម្លាយចេញពីពាក្យឡាតាំង "Poundus” ដែលមានន័យថា "ទម្ងន់”។
ប្រវត្តិលុយផោនត្រូវបានគេអះអាងថា បានចាប់ផ្តើមបង្ហាញវត្តមានតាំងពីនៅយុគសម័យរ៉ូមបុរាណមកម្ល៉េះ។ ពាក្យ"Pound” ឬ "ផោន” កម្លាយចេញពីពាក្យឡាតាំង "Poundus” ដែលមានន័យថា "ទម្ងន់”។
យុគសម័យAnglo-Saxon លុយផោនចាប់ផ្តើមមានតម្លៃ
លុយផោនត្រូវបានគេទទួលស្គាល់ជាផ្លូវការថា ជារូបិយប័ណ្ណឯកតា (Unit of Currency) នៅដើមគ្រិស្តសករាជឆ្នាំ ៧៧៥ ក្នុងយុគសម័យ Anglo-Saxon របស់អង់គ្លេស ។ នៅពេលនោះមួយផោនស្មើនឹងទម្ងន់កាក់ប្រាក់ (Silver) មួយផោនដែរ ហើយអ្នកដែលមានលុយមួយផោនពេលនោះចាត់ទុកថា ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែរកាលនៅសតវត្សទី៨។

នៅឆ្នាំ៩២៨
ស្តេចដំបូងគេរបស់អង់គ្លេសបានយកលុយផោនមកធ្វើជារូបិយប័ណ្ណជាតិមួយដែលមួយឯកតានៃលុយផោនអាចដូរបានគោ១៥ក្បាល។
ការចាប់កំណើតនៃធនាគាររបស់អង់គ្លេស
ដំណើរវិវត្តបន្ទាប់មកទៀតនៃប្រវត្តិរបស់លុយផោន គឺបានកើតមានឡើងនៅក្នុងឆ្នាំ ១៦៩៤ នៅពេលដែលស្តេច William ទី៣ (William III) បានបង្កើតធនាគាររបស់ខ្លួនឡើង (Bang of Englandឬ BOE) ដើម្បីផ្តល់លុយសម្រាប់ទៅផ្គត់ផ្គង់ការចំណាយនៅក្នុងសង្គ្រាមតទល់នឹងបារាំង។

នៅក្នុងឆ្នាំ ១៧១៧
អង់គ្លេសបានកំណត់តម្លៃលុយផោនធៀបទៅនឹងមាសវិញ
ដោយលែងយកលុយផោនទៅធៀបនឹងតម្លៃប្រាក់ដូចមុនទៀតហើយ។
បន្ទាប់មក ស្តង់ដារមាស (Gold Standard)
ត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងសតវត្សទី ១៨ (ឆ្នាំ ១ ៨០០)
ដោយអាល្លឺម៉ង់។ អង់គ្លេសវិញ បានរក្សាស្តង់ដារមាសរហូតដល់ឆ្នាំ
១៩១៤
ហើយបានផ្អាកវិញដោយសារតែខ្លួនលូកដៃចូលក្នុងសង្គ្រាមលោកលើកទី១។
ក្រោយមកនៅឆ្នាំ ១៩២៥
អង់គ្លេសបានអនុម័តទទួលស្គាល់ស្តង់ដារមាសជាថ្មី
មុននឹងទម្លាក់ចោលជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ១៩៣១។
ស្ថានភាពលុយផោននៅក្នុងយុគសម័យទំនើប
ខណៈដែលអង់គ្លេសជួបវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ ១៩៦៧ រដ្ឋាភិបាលរបស់ខ្លួន បានប្រកាសពីការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់ខ្លួនអស់ចំនួន ១៤%។ បន្តបន្ទាប់មកទៀតលុយផោនចេះតែបន្តធ្លាក់ថ្លៃធៀបនឹងលុយដុល្លារ រហូតដល់ពាក់កណ្តាលទសវត្សទី ៧០។ ក្រោយមកនៅក្នុងឆ្នាំ ១៩៧៩ រដ្ឋាភិបាលបានចូលអន្តរាគមន៍ដោះស្រាយបញ្ហានេះ ហើយលុយផោនក៏ចាប់ផ្តើមឡើងថ្លៃវិញធៀបនឹងលុយដុល្លារ។

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ១៩៩២
លុយផោនបានដាំក្បាលចុះធ្លាក់ថ្លៃយ៉ាងគំហុកអស់ ២០%
បន្ទាប់ពីអង់គ្លេសបានដកខ្លួនចេញពីយន្តការអត្រាប្តូរប្រាក់
(Exchange Rate Mechanism)។
ការធ្លាក់ថ្លៃដ៏ច្រើនមួយទៀតគឺកាលពីឆ្នាំ ២០០៨ កន្លងទៅនេះ
នៅពេលពិភពលោកជួបវិបត្តិហិរញ្ញវត្ថុ។
មិនទាន់ចប់នោះឡើយ ពោលគឺនៅក្នុងឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ
តម្លៃលុយផោនបានធ្លាក់ថ្លៃជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងរយៈពេល១៦៨
ឆ្នាំកន្លងទៅធៀបទៅនឹងនឹងរូបិយប័ណ្ណនានាបន្ទាប់ពីមានការបោះឆ្នោតប្រជាមតិមួយឲ្យអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប
(Brexit)។ បច្ចុប្បន្នវា
វាស្ថិតនៅក្នុងភាពត្រដាបត្រដួសរហូតមកដល់ពេលនេះ
ដោយសារតែការចរចាចាកចេញពីអឺរ៉ុបកំពុងដំណើរការមិនទាន់បានផ្លែផ្កានៅឡើយទេ៕
ប្រភព៖ forex.info
Wednesday, August 30, 2017
ប្រាក់ដុល្លារហាក់ល្អឡើងវិញបន្តិចក្រោយធ្លាក់ថ្លៃ ខ្លាំងពីម្សិលមិញ
ការជួញដូរប្រាក់ដុល្លារនៅលើទីផ្សារអន្តរជាតិត្រូវបានគេមើលឃើញថា
ហាក់មានសញ្ញាណល្អ
ឡើងវិញធៀបទៅនឹងលុយយ៉េនរបស់ជប៉ុនបន្ទាប់ពីវាបានធ្លាក់ថ្លៃដល់តម្លៃទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៤ខែកន្លងទៅកាលបីម្សិលមិញ
ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលជាថ្មី។
តម្លៃប្រាក់ដុល្លារកំពុងត្រូវបានជួញដូរក្នុងតម្លៃ ១០៩,៧៨
យ៉េនក្នុងមួយដុល្លារ ដោយបានងើបផុតពីតម្លៃជួញដូរ ១០៨,២៦៥
យ៉េនក្នុងមួយដល្លារកាលពីម្សិលមិញ
ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមេសាមក។
ការធ្លាក់ថ្លៃ នេះបានកើតមានឡើងនៅពេលដែលមានដំណឹងថា
កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលថ្មីមួយទៀត
ហោះឆ្លងកាត់ភាគខាងជើងទឹកដីជប៉ុន
ហើយទៅធ្លាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក។
យ៉ាងណាក៏ដោយ
ដុល្លារបានប៉ះប៉ូវការធ្លាក់ថ្លៃដោយបានងើបឡើងវិញថ្ងៃនេះ
ខណៈដែលទីផ្សារភាគហ៊ុនអាមេរិកបានបិទបញ្ចប់ការជួញដូរឡើងថ្លៃវិញដែរកាលពីយប់មិញ
ស្របពេលអត្រាការប្រាក់លើមូលបត្របំណុល (Treasury Yield)
របស់ខ្លួនត្រូវបានគេបង្ហាញថា
បានកើនឡើងពីចំនួនមួយទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៩ខែកន្លងទៅ។
លោក David de Garis
ប្រធានធនាគារជាតិអូស្ត្រាលីបាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធនេះថា
ការព្រួយបារម្ភទៅនឹងការបាញ់មីស៊ីលមួយទៀតរបស់កូរ៉េខាងជើងកាលពីម្សិលមិញ
គឺបានធូរស្រាលឡើងវិញហើយ
ពោលគឺវាមិនបានអូសបន្លាយដល់២៤ម៉ោងនោះឡើយ។
រីឯលោកប្រធានាធិបតី Donald Trump វិញ
បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញថា
ជម្រើសដ៏ល្អគឺត្រូវត្រូវមកអង្គុយចរចានៅលើតុ។
ការលើកឡើងរបស់លោក Trump
នេះដែលជាសារមួយដែលធ្វើឲ្យអ្នកឃ្លាំមើលនៅលើទីផ្សារមួយចំនួនយល់ឃើញថា
ជាការវិវត្តមួយប្រកបដោយសុវត្ថិភាពវាផ្ទុយស្រឡះពីការឆ្លើយឆ្លងដាក់គ្នារបស់លោក
Trump និង
មេដឹកនាំកូរ៉េខាងជើងកាលពីដើមខែនេះជុំវិញភាពតានតឹងនៅឧបទ្វីបកូរ៉េ។
សន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់កំពុងឈរនៅទីតាំងតម្លៃ
៩២,៣៣៧ ដោយបានស្ទុះងើបផុតបន្តិចពីតម្លៃជួញដូរថ្ងៃម្សិលមិញ
៩១,៦២១
ដែលជាការធ្លាក់ថ្លៃមកដល់តម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករាឆ្នាំ
២០១៥មក។
ចំណែកការជួញដូរប្រាក់អឺរ៉ូវិញ
ក៏មិនមានការប្រែប្រួលខ្លាំងនោះដែរដោយត្រូវបានជួញដូរក្នុងមត្លៃ
១,១៩៧៣ ដុល្លារធៀបទៅនឹងតម្លៃ ១,២០៧០
កាលពីថ្ងៃម្សិលមិញដែលជាការតម្លៃឡើងថ្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករាឆ្នាំ
២០១៥មក។
អ្វីដែលអ្នកជួញដូរត្រូវរង់ចាំមើលនោះ
គឺព័ត៌មានស្ថានភាពទីផ្សារការងាររបស់អាមេរិកពីក្រុមហ៊ុន ADP
និងកំណើនផលិតផលក្នុងស្រុកសរុបរបស់អាមេរិក (GDP)
នៅក្នុងត្រីមាសទី២ឆ្នាំ ២០១៧ ដែលនឹងបង្ហាញឲ្យដឹងនៅយប់នេះ។
ក្រៅពីនេះ អ្នកជួញដូរត្រូវរង់ចាំមើលផងដែរលើរដ្ឋបាលលោក Trump
ស្តីពីគោលនយោបាយពន្ធដាររបស់លោក៕
ប្រភព៖ cnbc
ផ្សារភាគហ៊ុនអាស៊ីឡើងថ្លៃវិញ បន្ទាប់ពីផ្សារភាគហ៊ុនអាមេរិកបិទបញ្ចប់ឡើងថ្លៃកាលពីយប់មិញ
ការជួញដូរនៅលើផ្សារភាគហ៊ុននៅថ្ងៃពុធនេះមានសញ្ញាណល្អឡើងវិញបន្ទាប់ពីទីផ្សារភាគហ៊ុនអាមេរិកបិទបញ្ចប់ការជួញដូរឡើងថ្លៃកាលពីយប់មិញ
ខណៈដែលការព្រួយបារម្ភរបស់អ្នកជួញដូរទៅនឹងភាពតានតឹងនៅឧបទ្វីបកូរ៉េហាក់មានភាពស្ងប់ស្ងាត់វិញ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225 របស់ជប៉ុនឡើងថ្លៃ ០,៥៧%
ខណៈដែលផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi
បានឡើងថ្លៃបន្តិចបន្តួចត្រឹមចំនួន ០,០០៩%
ស្របពេលដែលភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនបានឡើងថ្លៃវិញបន្ទាប់ពីមានសម្ពាធខ្លាំងនៅពេលទទួលបានព័ត៌មានថា
កូរ៉េខាងជើងបានបាញ់មីស៊ីលជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញ។
ភាគហ៊ុនក្រុមហ៊ុនធំៗរបស់ខ្លួនមានដូចជា ភាគហ៊ុនក្រុមហ៊ុន Samsung
Electronics បានឡើងថ្លៃ ០,១៧% និង ភាគហ៊ុនរបស់ក្រុមហ៊ុន SK Hynix
បានឡើងថ្លៃ ១,១៨%។
ចំណែកសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនអូស្ត្រាលី S & P / ASX 200
វិញហាក់ស្ថិតនៅក្នុងតម្លៃ ជួញដូរថេរ
ជាមួយនឹងការធ្លាក់ថ្លៃខ្លាំងរបស់ភាគហ៊ុនក្រុមហ៊ុនគមនាគមន៍បានធ្លាក់ថ្លៃដល់ទៅ
៤,៨១%។ រីឯសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនចិន ពោលគឺផ្សារភាគហ៊ុនហុងកុង
Hang Seng បានឡើងថ្លៃ ០,៧៣% ផ្សារភាគហ៊ុន សៀងហៃឡើងថ្លៃបាន ០,២២%
ខណៈដែលផ្សារភាគហ៊ុន Shenzhen បានឡើងថ្លៃ ០,២២%។
គេសង្កេតឃើញថា
ផ្សារភាគហ៊ុននៅក្នុងតំបន់អាស៊ីបានបិទការជួញដូរធ្លាក់ថ្លៃកាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីកូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលជាថ្មីម្តងទៀតដោយបានហោះរំលងភាគខាងជើងទឹកដីជប៉ុន
ទៅធ្លាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក។ យ៉ាងណាមិញ
សន្ទស្សន៍ជួញដូរនៅក្នុងផ្សារភាគហ៊ុនសំខាន់ៗភាគច្រើនបានបិទការជួញដូរក្នុងតម្លៃមួយខ្ពស់ជាងតម្លៃធ្លាក់ថ្លៃពេលជួញដូរនៅពេលព្រឹក។
ផ្សារភាគហ៊ុនអាមេរិក Wall Street
អាមេរិកបានចាប់ផ្តើមជួញដូរមិនល្អដែរ
ក៏ប៉ុន្តែស្ថានភាពជួញដូរចុងក្រោយកាលពីយប់មិញបានបិទបញ្ចប់ទៅក្នុងតម្លៃឡើងថ្លៃដែលក្នុងនោះ
សន្ទស្សន៍ផ្សារភាគហ៊ុន Dow Jones បានឡើងថ្លៃ ០,២៦% ឬ ឡើងបាន
៥៦,៩៧ចំណុច ហើយបានបិទក្នុងទីតាំងតម្លៃ ២១ ៨៦៥,៣៧។
លោក David de Garis
ប្រធានធនាគារជាតិអូស្ត្រាលីបាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធនេះថា
ហានិភ័យនៃការធ្លាក់ទឹកចិត្តរបស់អ្នកជួញដូរដែលគ្របដណ្ដប់នៅលើទីផ្សារនានាបន្ទាប់ពីការបាញ់មីស៊ីលមួយទៀតរបស់កូរ៉េខាងជើងមិនបានអូសបន្លាយដល់២៤ម៉ោងនោះឡើយ។
ឆ្លើយតបទៅនឹងសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង លោកប្រធានាធិបតី
Donald Trump បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញថា
ជម្រើសទាំងអស់គឺត្រូវស្ថិតនៅលើតុ។
ជាមួយគ្នានេះអ្នកឃ្លាំមើលនៅលើទីផ្សារមួយចំនួនបានយកសេចក្តីថ្លែងការណ៍នេះថា
ជាការវិវត្តមួយប្រកបដោយសុវត្ថិភាពបើប្រៀបធៀបទៅនឹងការឆ្លើយឆ្លងដាក់គ្នារបស់លោក
Trump និង
មេដឹកនាំកូរ៉េខាងជើងកាលពីដើមខែនេះជុំវិញភាពតានតឹងនៅឧបទ្វីបកូរ៉េ៕
ប្រភព៖ cnbc
មាសបានធ្លាក់ថ្លៃវិញធៀបនឹងថ្ងៃម្សិលមិញ ក្រោយភាពតានតឹងនៅកូរ៉េខាងជើងហាក់ស្ងប់ស្ងាត់បន្តិច
ការជួញដូរមាសនៅថ្ងៃនេះបានធ្លាក់ថ្លៃវិញ
បន្ទាប់ពីបានឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅ
ក្នុងរយៈពេលជាង៩ខែកន្លងទៅកាលពីម្សិលមិញក្រោយមានព័ត៌មានថា
កូរ៉េខាងជើងបានបាញ់មីស៊ីលជាថ្មីទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកក្បែរទឹកដីជប៉ុន។
ការជួញដូរមាសតាមស្បតបានធ្លាក់ថ្លៃអស់ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣០៨,១១ ដុល្លារក្នុងមួយអោននៅម៉ោង ៧:២០
នាទីព្រឹកមិញ។ កាលពីម្សិលមិញ វាបានហក់ឡើងដល់ទៅ ១ ៣២៥,៩៤
ដុល្លារមុនធ្លាក់ថ្លៃវិញ
នៅយប់មិញនៅពេលស្ថានការណ៍ឧបទ្វីបកូរ៉េហាក់មានភាពស្ងប់ស្ងាត់បន្តិច។
ចំណែកទីផ្សារមាសរបស់អាមេរិកបានធ្លាក់ថ្លៃអស់ ០,៤%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣១៣,៧០ ដុល្លារក្នុងមួយអោន។
រដ្ឋាភិបាលកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា
ខ្លួនបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម (IRBM)
កាលពីម្សិលមិញគឺ
ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាអាមេរិកនិងកូរ៉េខាងត្បូង
ហើយវាគឺជាជំហានដំបូងក្នុងសកម្មភាពយោធារបស់ខ្លួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីកម្លាយោធាអាមេរិកនៅដែនកោះ
Guam។
រីឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី
Nikki Haley បានមានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញថា
ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យភាពគ្មានសណ្ដាប់ធ្នាប់របស់កូរ៉េខាងជើងនៅមានបន្តទៅទៀតនោះឡើយ
ហើយវាជាពេលវេលាមួយសម្រាប់ក្រុងព្យុងយ៉ាងដើម្បីទទួលស្គាល់នូវគ្រោះថ្នាក់ដែលខ្លួនកំពុងធ្វើដែលនឹងធ្លាក់មកលើខ្លួនឯងនៅពេលពិភពលោកទាំងមូលត្រូវបានរួបរួមគ្នាឡើងប្រឆាំងទៅនឹងខ្លួន។
ងាកទៅមើលគ្រោះមហន្តរាយនៅអាមេរិកវិញ ព្យុះសង្ឃរាទីហ្វុង Harvey
បានបង្កឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានជន់លិចដោយទឹកជំនន់
និង ទទួលរងការខូចខាត ខណៈដែលរោងចក្រប្រេងធំៗ
ចំនួន៥ត្រូវទទួលរងផលប៉ះពាល់ពីព្យុះនេះផងដែរ៕
ប្រភព៖ cnbc
Tuesday, August 29, 2017
Technical Analysis Tue, Aug 29, 2017
Dear Customers,
Daily Technical Analysis Tue, Aug 29, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
Daily Technical Analysis Tue, Aug 29, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: the upside prevails.
Pivot: 1.1915
Most Likely Scenario: long positions above 1.1915 with targets at 1.2000 & 1.2040 in extension.
Alternative scenario: below 1.1915 look for further downside with 1.1865 & 1.1830 as targets.
Comment: the RSI shows downside momentum.
#GBP/USD Intraday: the RSI shows upside momentum.
Pivot: 1.2905
Most Likely Scenario: long positions above 1.2905 with targets at 1.2965 & 1.2990 in extension.
Alternative scenario: below 1.2905 look for further downside with 1.2870 & 1.2840 as targets.
Comment: the RSI shows upside momentum.
#USD/JPY Intraday: the RSI is mixed to bearish.
Pivot: 109.05
Most Likely Scenario: short positions below 109.05 with targets at 108.35 & 108.00 in extension.
Alternative scenario: above 109.05 look for further upside with 109.35 & 109.55 as targets.
Comment: the RSI is mixed to bearish.
#AUD/USD Intraday: the RSI is mixed to bearish.
Pivot: 0.7950
Most Likely Scenario: short positions below 0.7950 with targets at 0.7905 & 0.7885 in extension.
Alternative scenario: above 0.7950 look for further upside with 0.7975 & 0.8000 as targets.
Comment: the RSI is mixed to bearish.
#Gold spot Intraday: the RSI is mixed with a bullish bias.
Pivot: 1308.00
Most Likely Scenario: long positions above 1308.00 with targets at 1329.00 & 1335.00 in extension.
Alternative scenario: below 1308.00 look for further downside with 1300.00 & 1292.00 as targets.
Comment: the RSI is mixed with a bullish bias.

ផ្សារភាគហ៊ុនអាស៊ីធ្លាក់ថ្លៃព្រោងព្រាតក្រោយកូរ៉េខាងជើងបាញ់មីស៊ីលជាថ្មី
ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីព្រឹកនេះកំពុងធ្លាក់ថ្លៃខ្លាំងព្រោងព្រាត
ខណៈដែលប្រាក់ដុល្លារកំពុងមានសម្ពាធធ្លាក់ថ្លៃដែរ
បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលជាថ្មីហោះរំលងទឹកដីជប៉ុន
ដែលនាំឲ្យភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មានភាពតានតឹងឡើងវិញ។
ផ្សារភាគហ៊ុនដែលធ្លាក់ថ្លៃមុនគេ គឺសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន
Nikkei 225 ដែលបានធ្លាក់ថ្លៃអស់ ០,៨១%
នៅក្រោយពេលទទួលបានព័ត៌មានភ្លាមៗនៃការបាញ់មីស៊ីលជាថ្មីរបស់កូរ៉េខាងជើង
ហោះរំលងទឹកដីភាគខាងជើងរបស់ខ្លួនមុននឹងធ្លាក់ចូលទៅដែនសមុទ្រប៉ាស៊ីហ្វិក។
ការបាញ់មីស៊ីលធ្វើឡើងដោយទីក្រុងព្យុងយ៉ាងនៅពេលព្រឹកនេះត្រូវបាននាយករដ្ឋមន្ត្រីជប៉ុនលោក
Shinzo Abeចាត់ទុកថា គឺជាការបាញ់បង្ហោះយ៉ាងធ្វេសប្រហែស
និងមិនធ្លាប់មាននោះឡើយពីមុនមក។
សម្រាប់ផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi
វិញគឺបានធ្លាក់ថ្លៃខ្លាំងជាងផ្សារភាគហ៊ុនជប៉ុនទៅទៀត
ពោលគឺធ្លាក់ថ្លៃអស់ ១,១៥%
ខណៈដែលអ្នកជួញដូរកំពុងផ្តោតលើស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងតំបន់ដែលកំពុងកើនកម្តៅឡើងវិញ។
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាន់តែច្រើនឡើងនៅក្នុងរយៈពេលចុងក្រោយដោយឆ្លងកាត់ទឹកដីជប៉ុននេះ
ត្រូវបានអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន ING Asia Head of Research លោក
Rob Carnell ពណ៌នាថា
ជាកត្តាជំរុញឱ្យមានការប្រឈមមុខដាក់គ្នាមួយនៅពេលខាងមុខ។
ងាកទៅមើលស្ថានភាពផ្សារភាគហ៊ុនអូស្ត្រាលី S&P/ASX
200 បានធ្លាក់ថ្លៃអស់ ០,៩៤%
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុធំៗ និង
ក្រុមហ៊ុនលក់រាយបានធ្លាក់ថ្លៃខ្លាំងជាងគេ
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនថាមពលក៏រងសម្ពាធខ្លាំងដែរ។
សម្រាប់ផ្សារភាគហ៊ុនចិនវិញ
ក៏ទទួលរងសម្ពាធធ្លាក់ថ្លៃផងដែរពីស្ថានការណ៍ចុងក្រោយនៃភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។
ក្នុងនោះផ្សារភាគហ៊ុនហុងកុង Hang Seng បានធ្លាក់ថ្លៃអស់ ០,៧៧%
ខណៈដែលផ្សារភាគហ៊ុនសៀងហៃនិង ផ្សារភាគហ៊ុន
Shenzhenបានធ្លាក់ថ្លៃបន្តិចបន្តួចត្រឹម ០,០០៨% និង ០,០៣១%។
យ៉ាងណាក៏ដោយ
ស្ថានភាពតានតឹងភូមិសាស្ត្រនយោបាយខាងលើនេះកំពុងបើកភ្លៀងខៀវឲ្យតម្លៃមាស
និង លុយយ៉េនរបស់ជប៉ុនឡើងថ្លៃកាន់តែខ្ពស់
ស្របពេលដែលប្រាក់ដុល្លារកំពុងមានសម្ពាធដោយសារតែនយោបាយរបស់អាមេរិកក៏មិនសូវល្អ
ទន្ទឹមនឹងមានសម្ពាធថ្មីៗពីព្យុះសង្ឃរា Harvey
ដែលបានបោកបក់ចូលទីក្រុង Houston ក្នុងរដ្ឋTexas
កាលពីចុងសប្តាហ៍នេះ។
ទីផ្សារសាកលលោកត្រូវបានគេមើលឃើញថា
ហាក់ទទួលរងសម្ពាធច្រើននៅក្នុងខែនោះចាប់តាំងពីសារគំរាមវាយប្រហារទៅវិញទៅមករបស់ប្រមុខមេដឹកនាំកូរ៉េខាងជើង
និង ប្រធានាធិបតីអាមេរិក Donald Trump កាលពីដើមខែនេះ។ ក្រៅពីនេះ
សារចេញពីកិច្ចប្រជុំរបស់ធនាគារកណ្តាលនៅ Jackson Hole
ព្រមទាំងបញ្ហាគ្រោះមហន្តរាយព្យុះសង្ឃរា Harvey
ដែលបានបោកបក់ចូលទីក្រុង Houston ក្នុងរដ្ឋTexas
កាលពីចុងសប្តាហ៍នេះ និង
ការបាញ់មីស៊ីលជាថ្មីរបស់កូរ៉េខាងជើងថ្ងៃនេះ
កំពុងធ្វើឲ្យទីផ្សារមានភាពរំជើបរំជួលខ្លាំង៕
ប្រភព៖ cnbc
តម្លៃមាសកំពុងឆក់ឱកាសឡើងថ្លៃកាន់តែខ្លាំង
ការជួញដូរមាសនៅលើ ទីផ្សារអាស៊ីព្រឹកនេះត្រូវបានគេមើលឃើញថា
កំពុងហក់ឡើងថ្លៃកាន់តែខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលជាង៩ខែកន្លងទៅ
បន្ទាប់ពីភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនកម្តៅឡើងវិញនៅក្រោយពេលមានដំណឹងនៃការបាញ់មីស៊ីលជាថ្មីចេញពីយោធាកូរ៉េខាងជើងហោះឆ្លងកាត់ទឹកដីជប៉ុន។
តម្លៃជួញដូរមាសតាមស្បតនៅព្រឹកនេះបានឡើងថ្លៃ ០,៥%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ៣១៦,៦៦ ដុល្លារក្នុងមួយអោននៅម៉ោង
៨ព្រឹកនេះដែលជាតម្លៃឡើងថ្លៃខ្ពស់បំផុតមួយមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ
២០១៦ មក។ ចំណែកទីផ្សារមាសរបស់អាមេរិកវិញ បានឡើងថ្លៃ ០,៥%
ដែរត្រូវបានជួញដូរក្នុងតម្លៃ ១ ៣២២,២០ ដុល្លារក្នុងមួយអោន។
កាលពីយប់មិញ ផ្សារភាគហ៊ុនអាមេរិកមានសម្ពាធច្រើន
ខណៈដែលផ្សារភាគហ៊ុនអាស៊ីក៏កំពុងត្រដាបត្រដួសខ្លាំងដែរនៅព្រឹកនេះ។
រីឯប្រាក់យ៉េនកំពុងឆ្មក់ឱកាសឡើងថ្លៃជាមួយនឹងប្រាក់ហ្រ្វង់ស្វីសធៀបទៅនឹងប្រាក់ដុល្លារដែលកំពុងរងសម្ពាធខ្លាំងបន្ទាប់ពីលេចឮព័ត៌មានបាញ់មីស៊ីលជាថ្មីរបស់កូរ៉េខាងជើងហោះឆ្លងកាត់ភាគខាងជើងទឹកដីជប៉ុននៅព្រឹកថ្ងៃអង្គារនេះ។
កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា
មីស៊ីលដែលកូរ៉េខាងជើងបានចាប់ផ្តើមបាញ់ចេញពីតាំងរបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ
បានហោះធ្លាក់ចូលទៅក្នុងដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងកើតដែនកោះហុកកៃដូ
បន្ទាប់ពីបានហោះរំលងភាគខាងជើងដែនដីជប៉ុនរួចមក។
ប្រទេសទាំងពីរបានចាត់ទុកសកម្មភាពរបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះថា
គឺជាចេតនាបង្កឲ្យមានភាពតានតឹង និង
ការប្រឈមមុខដាក់គ្នានៅក្នុងតំបន់។
ងាកទៅមើលស្ថានភាពនយោបាយអាមេរិកវិញ លោកប្រធានាធិបតី Donald Trump
បានមានប្រសាសន៍កាលពីថ្ងៃចន្ទម្សិលមិញថា
ការបិទទ្វាររបស់រដ្ឋាភិបាលនឹងមិនចាំបាច់ធ្វើឡើងដោយសារតែការទាមទាររបស់លោកដែលបានស្នើឲ្យដាក់កញ្ចប់ថវិកាបន្ថែមសម្រាប់សាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនជាមួយនឹងម៉ិកស៊ិកនោះទេ។
រីឯស្ថានភាពសេដ្ឋកិច្ចវិញ
ឱនភាពពាណិជ្ជកម្មរបស់អាមេរិកត្រូវបានគេបញ្ចេញរបាយការណ៍ថា
បានកើនឡើងនៅក្នុងខែកក្កដាកន្លងទៅដោយសារការនាំចេញបានធ្លាក់ចុះ។
នេះបានបង្ហាញថា
ពាណិជ្ជកម្មរបស់ខ្លួននឹងរួមចំណែកតិចតួចប៉ុណ្ណោះដល់កំណើនសេដ្ឋកិច្ចនៅត្រីមាសទី៣ខាងមុខ។
នៅតំបន់អឺរ៉ុបវិញ
ប្រធានទទួលបន្ទុកលើការចរចារបស់សហភាពអឺរ៉ុបលោក Michel Barnier
បានមានប្រសាសន៍កាលពីថ្ងៃចន្ទម្សិលមិញថា
លោកមានការព្រួយបារម្ភទៅនឹងដំណើរការដ៏យឺតយ៉ាវនៃកិច្ចចរចា
ដកខ្លួនរបស់អង់គ្លេស (Brexit) ខណៈសមភាគីរបស់ប្រទេសនេះគឺលោក
David Davis បានអំពាវនាវឱ្យមានភាពបត់បែន
និងក្តីស្រមៃរួមគ្នាមួយសម្រាប់កិច្ចចរចានេះ៕
ប្រភព៖ cnbc
ថ្ងៃនេះប្រាក់ដុល្លារបន្តធ្លាក់ថ្លៃកាន់តែខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលជាថ្មី
ប្រៀបធៀបទៅនឹងលុយយ៉េន
ការជួញដូរប្រាក់ដុល្លារនៅថ្ងៃអង្គារនេះត្រូវបានគេមើលឃើញថា
បានធ្លាក់ថ្លៃកាន់តែខ្លាំងមកដល់តម្លៃទាបបំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេល៤ខែកន្លងទៅបន្ទាប់ពីមានព័ត៌មានកូរ៉េខាងជើងបាញ់មីស៊ីលជាថ្មី
ឆ្លងកាត់ភាគខាងជើងទឹកដីជប៉ុន។
តម្លៃជួញដូរប្រាក់ដុល្លារបានបន្តធ្លាក់ថ្លៃអស់ ០,៥៥%
ត្រូវបានជួញដូរក្នុងតម្លៃ ១០៨,៦៦០ យ៉េនក្នុងមួយដុល្លារ
បន្ទាប់ពីត្រូវបានជួញដូរក្នុងតម្លៃ ១០៨,៣៣០
យ៉េនក្នុងមួយដុល្លារក្រោយពេលទទួលបានព័ត៌មាននៃការបាញ់មីស៊ីលភ្លាមៗពីកូរ៉េខាងជើង។
តម្លៃនេះគឺ
ជាតម្លៃជួញដូរទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមេសាឆ្នាំ
២០១៧មក។
ការបាញ់មីស៊ីលជាថ្មីធ្វើឡើងដោយទីក្រុងព្យុងយ៉ាងនេះ
បានធ្វើនៅព្រឹកថ្ងៃអង្គការនេះ
ហើយវាបានហោះឆ្លងកាត់ពីលើទឹកដីជប៉ុនឆ្ពោះទៅកាន់ដែនសមុទ្រប៉ាស៊ីហ្វិក
ហើយបានធ្លាក់នៅភាគខាងជើងកោះហុកកៃដូ។
ព័ត៌មានដ៏ស្រួចស្រាល់នេះក៏បានឲ្យទីផ្សារភាគហ៊ុនរបស់ជប៉ុន
Nikkei
ធ្លាក់ថ្លៃភ្លាមៗដល់តម្លៃទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៤ខែកន្លងទៅដែរ។
ជាទូទៅគេសង្កេតឃើញថា
ប្រាក់យ៉េនមានទំនោរឆក់ចាប់យកប្រយោជន៍នៅអំឡុងពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ
ឬវិបត្តិហិរញ្ញវត្ថុ
ខណៈជប៉ុនគឺជាម្ចាស់បំណុលដ៏ធំបំផុតនៅលើពិភពលោក
ហើយមានការព្យាករណ៍ទុកជាមុនថា
វិនិយោគិនជប៉ុនជារឿយៗនឹងធ្វើមាតុភូមិនិវត្តន៍ប្រសិនបើវិបត្តិណាមួយកើតមានឡើង។
កាលពីឆ្នាំ ២០០៩ កន្លងទៅ
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងធ្លាប់បាញ់មីស៊ីលហោះរំលងទឹកដីជប៉ុនម្តងរួចទៅហើយ
ដែលកាលនោះនាំឲ្យកូរ៉េខាងត្បូង
និងជប៉ុនបានចាត់ទុកការបាញ់បង្ហោះមីស៊ីលនោះថា
គឺជាការសាកល្បងធ្វើតេស្តមីស៊ីលផ្លោងដ៏ធំមួយបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់។
ក៏ប៉ុន្តែ អ្នកនាំពាក្យយោធាកូរ៉េខាងជើងបាននិយាយថា
នោះគ្រាន់តែជាគ្រាប់រ៉ុក្កែតដឹកជញ្ជូនផ្កាយរណបគមនាគមន៍ទៅកាន់តារាវិថីតែប៉ុណ្ណោះ។
ងាកមកមើលលុយហ្រ្វង់ស្វីសវិញ កំពុងបន្តឡើងថ្លៃទៀត
ស្ថិតនៅក្នុងតម្លៃជួញដូរ ០,៩៤៩៧
ដុល្លារមុននឹងហក់ឡើងមកតម្លៃជួញដូរ ០,៩៥៣២ ដុល្លារ។
ចំណែកប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃអស់ ០,៦% ត្រូវបានជួញដូរក្នុងតម្លៃ
១៣០,០៤០ យ៉េនក្នុងមួយអឺរ៉ូ
ដោយបានទាញទម្លាក់ពីតម្លៃឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ១៣០,៩៦៥
យ៉េនកាលពីយប់មិញ។
ធៀបទៅនឹងប្រាក់ដុល្លារវិញ
ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃបន្តិចត្រឹមចំនួន ០,១%
ស្ថិតនៅក្នុងតម្លៃជួញដូរ ១,១៩៦៥ ដុល្លារក្រោយវាឡើងថ្លៃដល់ ១,១៩៨៦
ដុល្លារដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករាឆ្នាំ
២០១៥មក។ យ៉ាងណាក៏ដោយ
ប្រាក់ដុល្លារត្រូវបានជួញដូរក្នុងស្ថានភាពការពារធៀបនឹងប្រាក់អឺរ៉ូ
បន្ទាប់ពីប្រមុខធនាគារកណ្តាលអាមេរិកគឺលោកស្រី Janet Yellen និង
ប្រមុខធនាគារកណ្តាលអឺរ៉ុប លោកMario Draghi
មិនបានបញ្ជាក់អ្វីសោះពីគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងកិច្ចប្រជុំ
Jackson Hole កាលពីពេលថ្មីៗកន្លងទៅ។
បន្ថែមពីលើនេះទៀតប្រាក់ដុល្លារកំពុងប៉ះទង្គិចខ្លាំងពីសម្ពាធខ្យល់ព្យុះ
Harvey ដែលបានបោកបក់ចូលទីក្រុង Houston ក្នុងរដ្ឋTexas
កាលពីចុងសប្តាហ៍នេះ
ហើយបានបណ្តាលឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាត្រូវទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
គេបានវាយតម្លៃថា ព្យុះនេះនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរដ្ឋ
Texas ទាំងមូល និង សេដ្ឋកិច្ចអាមេរិកផងដែរ៕
ប្រភព៖ cnbc
Monday, August 28, 2017
Technical Analysis Mon, Aug 28, 2017
Dear Customers,
Daily Technical Analysis Mon, Aug 28, 2017
* Please note that due to market volatility, some of the below sight
prices may have already been reached and scenarios played out.
#EUR/USD Intraday: the upside prevails.
Pivot: 1.1890
Most Likely Scenario: long positions above 1.1890 with targets at 1.1970 & 1.2000 in extension.
Alternative scenario: below 1.1890 look for further downside with 1.1865 & 1.1830 as targets.
Comment: technically the RSI is above its neutrality area at 50.
#GBP/USD Intraday: even though a continuation of the consolidation cannot be ruled out, its extent should be limited.
Pivot: 1.2865
Most Likely Scenario: long positions above 1.2865 with targets at 1.2915 & 1.2950 in extension.
Alternative scenario: below 1.2865 look for further downside with 1.2840 & 1.2815 as targets.
Comment: even though a continuation of the consolidation cannot be ruled out, its extent should be limited.
#USD/JPY Intraday: a break below 108.80 would trigger a drop towards 108.55.
Pivot: 109.55
Most Likely Scenario: short positions below 109.55 with targets at 108.80 & 108.55 in extension.
Alternative scenario: above 109.55 look for further upside with 109.80 & 110.05 as targets.
Comment: a break below 108.80 would trigger a drop towards 108.55.
#AUD/USD Intraday: the RSI is mixed to bullish.
Pivot: 0.7920
Most Likely Scenario: long positions above 0.7920 with targets at 0.7955 & 0.7975 in extension.
Alternative scenario: below 0.7920 look for further downside with 0.7900 & 0.7885 as targets.
Comment: the RSI is mixed to bullish.
#Gold spot Intraday: the RSI is mixed with a bullish bias.
Pivot: 1288.00
Most Likely Scenario: long positions above 1288.00 with targets at 1297.00 & 1301.00 in extension.
Alternative scenario: below 1288.00 look for further downside with 1285.00 & 1280.00 as targets.

ប្រាក់អឺរ៉ូកំពុងឡើងថ្លៃទៀត ខណៈដែលប្រាក់ដុល្លារកំពុងមានសម្ពាធខ្លាំង
ប្រាក់អឺរ៉ូត្រូវបានគេមើលឃើញថា
កំពុងជួញដូរឡើងថ្លៃធៀបទៅនឹងប្រាក់ដុល្លារនៅថ្ងៃនេះក្នុងតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេលជាង
១ ឆ្នាំកន្លះកន្លងទៅ បន្ទាប់ពីប្រមុខធនាគារកណ្តាលអឺរ៉ុបលោក
Mario Draghi
មិនបានលើកឡើងយ៉ាងលម្អិតនោះឡើយពីគោលនយោបាយរូបិយប័ណ្ណក្នុងតំបន់ក្រោយកិច្ចប្រជុំ
Jackson Hole បានបិទបញ្ចប់កាលពីថ្ងៃ សុក្រ។
នៅព្រឹកនេះ គេសង្កេតឃើញថា
សន្ទស្សន៍តម្លៃប្រាក់អឺរ៉ូកំពុងឡើងថ្លៃបាន ០,១៥%
ត្រូវបានជួញដូរក្នុងតម្លៃ ១,១៩៣៤ ដុល្លារបន្ទាប់ពីបានហក់ដល់
១,១៩៦៦ ដុល្លារកាលពីថ្ងៃសុក្រចុងសប្តាហ៍មុន
ដែលជាការឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករាឆ្នាំ
២០១៥មក។
កាលពីថ្ងៃសុក្រវាបានឡើងថ្លៃ ១%
បន្ទាប់ពីប្រមុខធនាគារកណ្តាលអឺរ៉ុបលោក Mario Draghi
បានថ្លែងសន្ទរកថាអំពីស្ថានភាពពាណិជ្ជកម្មសាកលលោក។
ផ្ទុយទៅវិញអ្វីដែលគេរំពឹងថា
លោកអាចផ្តល់ពន្លឺភ្លៀងខៀវខ្លះៗពីគោលនយោបាយរូបិយវត្ថុនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ
លោក Mario Draghi បែរជាមិនបានលើកឡើងអ្វីឡើយពីបញ្ហានេះ។
ការឡើងថ្លៃនៃប្រាក់អឺរ៉ូធៀបទៅនឹងប្រាក់ដុល្លារនេះក៏បានកើនមានឡើងផងដែរបន្ទាប់ពីលោកស្រី
Janet Yellen
ប្រមុខធនាគារកណ្តាលអាមេរិកមិនបានមានប្រសាសន៍អ្វីនោះឡើយទាក់ទងទៅនឹងគោលនយោបាយរូបិយវត្ថុរបស់អាមេរិកនៅក្នុងសន្និសីទក្រោយកិច្ចប្រជុំនៅ
Jackson Hole។
លោក Masafumi Yamamoto
ប្រធានយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនជួញដូររូបិយប័ណ្ណ Mizuho
Securities បាននិយាយថា ការរំពឹងទុកជាមុននៅលើទីផ្សារថា លោក
Draghi
នឹងលើកឡើងអំពីស្ថានភាពខ្លះៗរបស់ប្រាក់អឺរ៉ូនៅឯកិច្ចប្រជុំ
Jackson Hole គឺមិនមានច្រើននោះឡើយ។ លោកបានបន្ថែមថា បើ
ទោះបីជាលោក Draghi
មិនបានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហានេះក៏ដោយ
ក៏ប្រាក់អឺរ៉ូនៅតែឡើងថ្លៃដែរ។
យ៉ាងណាមិញ
បើទោះបីជាទីផ្សារកំពុងផ្តោតលើការជួញដូរប្រាក់អឺរ៉ូក៏ដោយ
ក៏ប្រាក់ដុល្លារហាក់មិនត្រូវបានជួញដូរអាក្រក់ខ្លាំងក្លាណាស់ណាទេធៀបទៅនឹងលុយយ៉េន។
ថ្ងៃនេះវាបានធ្លាក់ថ្លៃអស់ ០,១% ត្រូវបានជួញដូរក្នុងតម្លៃ
១០៩,២៩៥ យ៉េន បន្ទាប់ពីបានធ្លាក់ថ្លៃដល់ ១០៩,១១០
កាលពីថ្ងៃសុក្រសប្តាហ៍មុន
ហើយកំពុងស្ថិតនៅលើទីតាំងតម្លៃមួយខ្ពស់ជាងតម្លៃជួញដូរ ១០៨,៦០៥
ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានគិតត្រឹមថ្ងៃ ទី ១៨
សីហាកន្លងទៅ។
ចំណែកការជួញដូរលុយ ហ្រ្វង់ស្វីសវិញ
កំពុងស្ថិតនៅក្នុងសញ្ញាណវិជ្ជមានឡើងថ្លៃមួយខែពេញក្នុងតម្លៃ
០,៩៥៣៩ ដុល្លារ បន្ទាប់ពីបានឡើងថ្លៃបាន ០,៩%
កាលពីថ្ងៃសុក្រសប្តាហ៍មុន។
រីឯលុយផោនរបស់អង់គ្លេសហាក់មិនមានការប្រែប្រួលខ្លាំងនោះទេ
ត្រូវបានជួញដូរក្នុងតម្លៃ ១,២៨៩៧ ដុល្លារបន្ទាប់ពីបានហក់ឡើងដល់
១,២៩៤៦ កាលពីថ្ងៃ សុក្រដូចគ្នានេះ។
ចំពោះសន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណគោលសំខាន់ៗ
បានបន្តធ្លាក់ថ្លៃទៀតពីតម្លៃជួញដូរធ្លាក់ថ្លៃ
កាលពីថ្ងៃសុក្រមកកាន់ទីតាំងតម្លៃ ៩២,៣៧២ ដែលជាការធ្លាក់ថ្លៃ
មកកាន់តម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែ ឧសភា ឆ្នាំ
២០១៦កន្លងមក។
លោក Mark Imre Speizer
អ្នកយុទ្ធសាស្ត្រជួញដូរទីផ្សាររបស់ក្រុមហ៊ុន Westpac បាននិយាយថា
ទីផ្សារជួញដូរប្រាក់ដុល្លារបានខកចិត្តចំពោះសុន្ទរកថារបស់លោកស្រី
Yellen ហើយនេះបានជំរុញឲ្យអ្នកជួញដូរ លក់ចេញប្រាក់ដុល្លារ។
លោកបានបន្តថា ព្យុះ Harvey
នឹងដាក់ទម្ងន់បន្ថែមទៀតលើការជួញដូរប្រាក់ដុល្លារ
ខណៈដែលព្យុះនេះកំពុងត្រូវបានគេចាត់ទុកថា
ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយសម្រាប់សេដ្ឋកិច្ចអាមេរិកបន្ទាប់ពីវាបានបកចូលទីក្រុង
Houston កាលពីយប់មិញ បង្កឲ្យមានទឹកជំនន់
ព្រមទាំងបំផ្លិចបំផ្លាញលំនៅឋាន
និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់៕
ប្រភព៖ cnbc
ផ្សារភាគហ៊ុនអាស៊ីភាគច្រើនមានសម្ពាធ!
ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីភាគច្រើនកំពុងស្ថិតនៅក្នុងស្ថានភាពជួញដូរទិសដៅអវិជ្ជមាននៅព្រឹកថ្ងៃចន្ទនេះបន្ទាប់ពីប្រាក់អឺរ៉ូកំពុងជួញដូរឡើងថ្លៃក្រោយកិច្ចប្រជុំរបស់បណ្តាប្រមុខធនាគារកណ្តាលនានានៅ
Jackson Hole
មិនបានលទ្ធផលផ្លែផ្កាច្រើនជាក្តីសង្ឃឹមដល់អ្នកជួញដូរ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225
របស់ជប៉ុនបានធ្លាក់ថ្លៃអស់ ០,១៣%
ខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Kospi
របស់កូរ៉េខាងត្បូងបានធ្លាក់ថ្លៃអស់ ០,៤១%
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងថ្លឹងថ្លែងដល់ផ្សារភាគហ៊ុនរបស់ខ្លួន។
មិនខុសពីផ្សារភាគហ៊ុនជប៉ុន និងកូរ៉េខាងត្បូង
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនអូស្ត្រាលី S & P / ASX 200
កំពុងជួញដូរដុនដាបខ្លាំងដែរជាមួយនឹងការធ្លាក់ថ្លៃខ្លាំងរបស់ភាគហ៊ុនក្រុមហ៊ុនហិរញ្ញវត្ថុដែលបានធ្លាក់ថ្លៃដល់ទៅ
១,០១%។ ក៏ប៉ុន្តែ
សន្ទស្សន៍ផ្សារភាគហ៊ុនចិនបែរជាឡើងថ្លៃដែលក្នុងនោះសន្ទស្សន៍ផ្សារភាគហ៊ុនហុងកុង
Hang Seng ឡើងថ្លៃបាន ០,៥៦%
សន្ទស្សន៍ផ្សារភាគហ៊ុនសៀងហៃឡើងថ្លៃបាន ០,៧២% និង
សន្ទស្សន៍ផ្សារភាគហ៊ុន Shenzhen ឡើងថ្លៃបាន ០,៨២៣%។
ខណៈដែលលោកស្រី Janet Yellen
ប្រធានធនាគារកណ្តាលអាមេរិកមិនបានផ្តល់គន្លឹះណាមួយស្តីពីគោលនយោបាយរូបិយវត្ថុនៅក្នុងសុន្ទរកថារបស់លោកស្រីនៅឯកិច្ចប្រជុំធនាគារកណ្តាលទីក្រុង
Jackson Hole លោកស្រីបានលើកឡើងថា
កំណែទម្រង់ដែលបានអនុវត្តនៅក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុកើតមានឡើងបានជួយជ្រោមជ្រែងរួចហើយដល់សុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុ។
មិនខុសពីការលើកឡើងរបស់លោកស្រី Yellen
ប្រធានធនាគារកណ្តាលអ៊ឺរ៉ុបលោកMario Draghi
ឯណេះវិញក៏បានបង្ហាញពីជំហរពីអនាគតគោលនយោបាយរូបិយវត្ថុក្នុងតំបន់ចាយប្រាក់អឺរ៉ូនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃសុក្រកន្លងទៅ។
ក៏ប៉ុន្តែលោក
មិនបានអត្ថាធិប្បាយលម្អិតណាមួយនោះឡើយជុំវិញស្ថានភាពទីផ្សារប្រាក់អឺរ៉ូនៅពេលបច្ចុប្បន្ននេះ។
ទីផ្សារជួញដូរក៏កំពុងផ្តោតផងដែរទៅផលប៉ះពាល់ពីព្យុះសង្ឃរា
Harvey
មកលើឆ្នេរសមុទ្រភាគខាងត្បូងអាមេរិកនៅចុងសប្តាហ៍នេះដែលនាំ
មកនូវភ្លៀងធ្លាក់បង្កជាទឹកជំនន់ បំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋ និង
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតត្រូវទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ទឹកប្រាក់ទំហំខូចខាតមិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយទេ
ក៏ប៉ុន្តែគេបានព្យាករណ៍ទុកជាមុនថា
ផលប៉ះពាល់នៃព្យុះនេះនឹងអូសបន្លាយរយៈពេលវែងសម្រាប់សេដ្ឋកិច្ចរដ្ឋ
Texas ទាំងមូល និងសេដ្ឋកិច្ចអាមេរិក៕
ប្រភព៖ cnbc
ថ្ងៃច័ន្ទដើមសប្តាហ៍មាសឡើងថ្លៃកាន់តែខ្ពស់ បន្ទាប់ពីកិច្ចប្រជុំនៅ Jackson Hole មិនបានលទ្ធផលល្អដូចការគ្រោងទុក
ការជួញដូរមាសនៅព្រឹកថ្ងៃច័ន្ទនេះត្រូវបានគេមើលឃើញថា
បានឡើងថ្លៃកាន់តែខ្ពស់បន្តទៀតពីតម្លៃឡើងថ្លៃកាលពី ថ្ងៃសុក្រ
បន្ទាប់ពីសន្ទរកថារបស់លោកស្រី Janet Yellen
ប្រមុខធនាគារកណ្តាលអាមេរិកមិនបានលើកឡើងអ្វីសោះពីគោលនយោបាយរូបិយប័ណ្ណបន្ទាប់ពីកិច្ចប្រជុំនៅ
Jackson Hole បានបិទបញ្ចប់កាលពីចុងសប្តាហ៍មុន។
ការជួញដូរមាសតាមស្បតបានឡើងថ្លៃ ០,២% ទៀត
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៩៣,៦២ ដុល្លារនៅ ម៉ោង ៨:៣០
នាទីព្រឹកនេះ
ដែលជាតម្លៃឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងបី
ថ្ងៃទី ១៨ សីហាមកដែលកាលនោះវាត្រូវបានជួញដូរក្នុងតម្លៃ ១
២៩៤,៧០ ដុល្លារក្នុងមួយអោន។
ការឡើងថ្លៃនេះបានកើតមានឡើងបន្ទាប់ពីវាបានឡើងថ្លៃម្តងរួចមកហើយកាលពីថ្ងៃសុក្រកន្លងទៅក្នុងចំនួន
០,៤%។
ចំណែកទីផ្សារមាសរបស់អាមេរិកហាក់មិនសូវមានការប្រែប្រួលខ្លាំង
តែវាបានជួញដូរដល់តម្លៃ ១២៩៨,៦០ ដុល្លារក្នុងមួយអោន។
ងាកទៅមើលការជួញដូរប្រាក់អឺរ៉ូវិញ
បានហក់ឡើងថ្លៃដល់តម្លៃមួយមិនធ្លាប់មាននៅក្នុងរយៈពេល
១ឆ្នាំកន្លះកន្លងទៅនេះបន្ទាប់ពីប្រមុខធនាគារកណ្តាលអឺរ៉ុបលោក
Mario Draghi
បដិសេធន៍ធ្វើការអត្ថាធិប្បាយជុំវិញគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅនៅក្នុងកិច្ចប្រជុំ
Jackson Hole។
លោក Mario Draghi បានឱ្យដឹងថា
គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអឺរ៉ុបកំពុងដំណើរការ
ហើយសន្ទុះសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូបានចាប់ផ្តើមហើយ
បើទោះបីជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីជំរុញអតិផរណាកើនឡើងឈានដល់គោលដៅ
២% ស្របតាមការចង់បានរបស់ធនាគារកណ្តាល។
ផ្អែកលើសន្ទរកថារបស់លោកស្រី Yellen
លោកស្រីក៏បានផ្ញើសារទៅលោកប្រធានាធិបតី Donald Trump
ផងដែរនៅថ្ងៃសុក្រនោះដោយបញ្ជាក់យ៉ាងច្បាស់ថា
ប្រសិនបើលោកTrump
បន្តតែងតាំងលោកស្រីជាប្រធានធនាគារកណ្តាលនៅអាណត្តិថ្មីទៀត
លោកស្រីនឹងមិនអាចធ្វើការកែទម្រង់វិស័យហិរញ្ញវត្ថុស្របតាមការចង់បានរបស់គណបក្សសាធារណរដ្ឋនោះឡើយ។
ងាកទៅមើលស្ថានការណ៍នយោបាយវិញ លោក Trump
បានបង្ហោះសារនៅតាមបណ្ដាញ Tweeter
របស់លោកដោយព្រមានជាថ្មីក្នុងការលុបចោលសន្ធិសញ្ញាពាណិជ្ជកម្មតំបន់អាមេរិកខាងជើងហៅកាត់ថា
NAFTA ជាមួយដៃគូពាណិជ្ជកម្មដ៏ស្អិតល្មួតគឺកាណាដា និងម៉ិកស៊ិក។
មហាអំណាចទាំង៣នឹងជួបពិភាក្សាគ្នាជាលើកទី២ នៅពេលខាងមុខ
ដើម្បីរុះរើខ្លឹមសារមួយចំនួនក្នុងកិច្ចព្រមព្រៀងនេះ៕
ប្រភព៖ cnbc
Friday, August 25, 2017
ស្ថានភាពជួញដូរផ្សារភាគហ៊ុនអាស៊ីប្រែប្រួលអ្វីខ្លះថ្ងៃនេះ?
ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីថ្ងៃនេះត្រូវបានគេមើលឃើញថា
មានការឡើងចុះមិនស្របគ្នា បន្ទាប់ពីផ្សារភាគហ៊ុន Wall Street
របស់អាមេរិកបានធ្លាក់ថ្លៃជុំវិញភាពមិនច្បាស់លាស់ទៅនឹងស្ថានភាពនយោបាយអាមេរិក
និង លទ្ធផលកិច្ចប្រជុំរបស់បណ្តាធនាគារកណ្តាលនានានៅទីក្រុង
Jackson Hole នៅយប់នេះ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225 របស់ជប៉ុនបានឡើងថ្លៃ
០,៣៥% ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន និង
ក្រុមហ៊ុនធនាគារបានឡើងថ្លៃដែរ។ ផ្ទុយទៅវិញ
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi បានធ្លាក់ថ្លៃអស់
០,០៣% ខណៈដែលសន្ទស្សន៍ជួញដូរផ្សាភាគហ៊ុន S & P / ASX 200
របស់អូស្ត្រាលីបានធ្លាក់ថ្លៃខ្ពស់ជាងបន្តិចក្នុងចំនួន ០,២៧%
ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនមកពីវិស័យជាច្រើន
ភាគច្រើនបានធ្លាក់ថ្លៃ។
ងាកមកមើលការជួញដូរនៅផ្សារភាគហ៊ុនចិនវិញ
សុទ្ធតែស្ថិតនៅក្នុងទិសដៅជួញដូរវិជ្ជមានទាំងអស់។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនហុងកុង Hang Seng បានឡើងថ្លៃ ០,២០%
ទាបជាងសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនសៀងហៃ ដែលបានឡើងថ្លៃចំនួន
០,៧៧%។ រីឯសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Shenzhen
បានឡើងថ្លៃទាបជាងបន្តិចត្រឹមចំនួន ០,៥០៧%
ខណៈដែលផ្សារភាគហ៊ុនឥណ្ឌាផ្អាកការជួញដូរថ្ងៃនេះ
ដោយសារតែមានកម្មវិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំ។
នៅថ្ងៃសុក្រនេះ
អ្នកជួញដូរនៅជុំវិញពិភពលោកកំពុងរង់ចាំសុន្ទរកថារបស់ប្រធានធនាគារកណ្តាលអាមេរិកគឺលោកស្រី
Janet Yellen និងប្រធានធនាគារកណ្តាលអឺរ៉ុបលោក Mario Draghi
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាធនាគារកណ្តាលនានានៅឯទីក្រុង
Jackson Hole សហរដ្ឋអាមេរិក ។
បើទោះបីជាមានការចាប់អារម្មណ៍លើសុន្ទរកថារបស់ប្រមុខធនាគារកណ្តាលកំពូលទាំងពីររូបនេះក៏ដោយ
ក៏ក្រុមអ្នកជំនាញនិយាយថា
ការផ្លាស់ប្ដូរគោលនយោបាយសំខាន់ៗគឺទំនងមិនសូវទទួលបានផ្លែផ្កាច្រើននោះទេ។
នេះគឺដោយសារភាពមិនច្បាស់លាស់នៅក្នុងទីផ្សារសកលលោកទាំងនយោបាយ
និងសេដ្ឋកិច្ច ព្រមទាំងការលក់ភាគហ៊ុនថ្មីៗនៅអាមេរិក។
យ៉ាងណាក៏ដោយបើទោះបីជាកិច្ចប្រជុំនេះមិនទាន់ចេញជាលទ្ធផលក៏ដោយ
យ៉ាងហោចណាស់វាកំពុងជួយស្តាប្រជាប្រិយភាពប្រាក់ដុល្លារបន្តិចដែរនៅសប្តាហ៍នេះដោយបានឡើងថ្លៃសរុប
០,៣% បើធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន។
ចំណែកព័ត៌មានសេដ្ឋកិច្ចជប៉ុនវិញបានបង្ហាញថា
ទិន្នន័យទីផ្សារទំនិញប្រើប្រាស់របស់ខ្លួន (CPI) បានមានកំណើន
០,៥% ធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។ នេះចាត់ទុកថា
ទីផ្សារទំនិញប្រើប្រាស់របស់ខ្លួន
គឺមានកំណើនជាប់ៗគ្នាក្នុងរយៈពេល៧ខែ៕
ប្រភព៖ cnbc
ដុល្លារបន្តឡើងថ្លៃជាថ្មីទៀត ខណៈអ្នកជួញដូរកំពុងរង់ចាំលទ្ធផលកិច្ចប្រជុំរបស់ធនាគារកណ្តាលនៅ Jackson Hole នៅយប់នេះ
ការជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណផ្សេងៗទៀតត្រូវបានគេមើលឃើញថា
កំពុងស្ថិតនៅក្នុងទិសដៅវិជ្ជមាន ខណៈដែលអ្នកជួញដូរកំពុងរង់ចាំ
យ៉ាងអន្ទះសាលើលទ្ធផលកិច្ចប្រជុំកំពូលរបស់បណ្តាធនាគារនានានៅទីក្រុងJackson
Hole របស់អាមេរិកនៅយប់នេះ។
ខណៈដែលលោក Janet Yellen ប្រធានធនាគារកណ្តាលអាមេរិក និង លោក Mario
Draghi ប្រធានធនាគារកណ្តាលអឺរ៉ុបត្រូវបានគេរំពឹងទុកថា
នឹងរៀបចំធ្វើសុន្ទរកថានៅថយប់នេះ គេសង្កេតឃើញថា
អ្នកជួញដូរនៅជុំវិញពិភពលោកកំពុងស្រេកឃ្លានពីគន្លឹះស្តីពីការដំឡើងអត្រាការប្រាក់បន្ថែមទៀតរបស់អាមេរិក
និងសេចក្តីសម្រេចរបស់ធនាគារកណ្តាលអឺរ៉ុប។
ធៀបទៅនឹងលុយយ៉េន ប្រាក់ដុល្លារស្ថិតនៅតម្លៃជួញដូរ១០៩,៥៤០
យ៉េនក្នុងមួយដុល្លារ បន្ទាប់ពីបានឡើងថ្លៃ ០,៥% កាលពីយប់មិញ។
នេះមានន័យថា តម្លៃប្រាក់ដុល្លារបានលើងថ្លៃ ០,៣%
ធៀបទៅនឹងលុយយ៉េននៅក្នុងសប្តាហ៍នេះ
បន្ទាប់ពីបានធ្លាក់ថ្លៃដល់តម្លៃ ១០៨,៦៣៥
យ៉េនក្នុងមួយដុល្លារនៅពេលកន្លងទៅ
ថ្មីៗនេះដោយសារតែភាពតានតឹងនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េ និង
បញ្ហាផ្ទៃក្នុងរបស់អាមេរិក។
រីឯសន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានាបានស្ថិតនៅទីតាំងតម្លៃ
៩៣,២៩៦ ដុល្លារបន្ទាប់ពីបានឡើងថ្លៃ ០,១៥%
កាលពីយប់មិញនៅពេលដែលអត្រាការប្រាក់លើមូលបត្របំណុលរបស់អាមេរិកមានការកើនឡើងដែរ។
នៅសប្តាហ៍នេះគេសង្កេតឃើញថា
ការយកចិត្តទុកដាក់របស់អ្នកជួញដូរគឺបានផ្លាស់ប្តូរពីបញ្ហាភូមិសាស្ត្រនយោបាយ
និងភាពចលាចលនយោបាយនៅវ៉ាស៊ីនតោន
ហើយបែរងាកមកតាមដានកិច្ចប្រជុំដ៏ធំមួយរបស់បណ្តាធនាគារកណ្តាលនានានៅជុំវិញពិភពលោកនៅទីក្រុង
Jackson Hole វិញម្តង។
លោក Yukio Ishizuki
អ្នកឯកទេសជាន់ខ្ពស់ផ្នែកជួញដូររូបិយប័ណ្ណមកពីក្រុមហ៊ុនធនាគារជប៉ុន
Daiwa Securities បាននិយាយថា ប្រធានបទនៅឯទីក្រុង Jackson Hole
នៅឆ្នាំនេះ
គឺការជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានភាពរឹងមាំឡើងវិញ។
លោកបានបន្តថា បើទោះបីជាមិនទាន់ទទួលបានសញ្ញាណណាមួយក៏ដោយ
អ្នកជួញដូរដាក់ហាក់កំពុងចាប់អារម្មណ៍ទិញចូលប្រាក់ដុល្លារឡើងវិញ។
ការជួញដូរប្រាក់អឺរ៉ូគឺមិនមានការប្រែប្រួលទេ
ដោយត្រូវបានជួញដូរក្នុងតម្លៃ ១,១៨៩៩
ដុល្លារបន្ទាប់ពីតម្លៃជួញដូរកាលពីយប់មិញត្រូវបានកំណត់ចន្លោះពី
១,១៧៨៤ ទៅ ១,១៨១៨ ដុល្លារ។ យ៉ាងណាក៏ដោយនៅក្នុងសប្តាហ៍នេះ
វាបានឡើងថ្លៃ ០,៣% ដូចប្រាក់ដុល្លារដែរ ឬបានឡើងថ្លៃ ១៤%
គិតតាំងពីដើមឆ្នាំ ២០១៧មក។
ការជួញដូររូបិយប័ណ្ណខាងលើ
កំពុងរង់ចាំសន្ទរកថារបស់ប្រមុខធនាគារកណ្តាលអឺរ៉ុបនៅក្នុងទីក្រុង
Jackson Hole នេះ
ទោះបីជាអ្នកតាមដាននៅលើទីផ្សារភាគច្រើនបានរំពឹងថា
ប្រមុខធនាគារមួយនេះនឹងទម្លាយព័ត៌មានតិចតួចប៉ុណ្ណោះនៅមុនពេលការត្រួតពិនិត្យគោលនយោបាយរបស់ស្ថាប័ននេះនៅថ្ងៃ
៧ ខែកញ្ញាខាងមុខ។
ងាកមកមើលការជួញដូរប្រាក់ដុល្លារនូវែលហ្សេឡង់ និង អូស្ត្រាលីវិញ
រូបិយប័ណ្ណទាំងពីរនេះត្រូវបានជួញដូរក្នុងតម្លៃ ០,៧២០៦ ដុល្លារ និង
០,៧៨៩៩ ដុល្លារ៕
ប្រភព៖ cnbc
ការជួញដូរមាសនៅតែលតោលទៅមុខមិនរួចថ្ងៃនេះ
ការជួញដូរមាសនៅថ្ងៃសុក្រចុងសប្តាហ៍នេះ
កំពុងស្ថិតនៅក្នុងទិសដៅថេរនៅឡើយ
ខណៈដែលអ្នកជួញដូរកំពុងរង់ចាំលទ្ធផលនៃការផ្តល់ពន្លឺភ្លើងខៀវណាមួយចេញពីកិច្ចប្រជុំដ៏ធំមួយរបស់ធនាគារកណ្តាលនានានៅទីក្រុងJackson
Holde សហរដ្ឋអាមេរិកនាយប់នេះ។
ការជួញដូរមាសតាមស្បត (Spot Gold)
មិនមានការប្រែប្រួលខ្លាំងនោះទេ ដោយត្រូវបានជួញដូរក្នុងតម្លៃ ១
២៨៥,៦០ ដុល្លារក្នុងមួយអោននៅម៉ោង ៩:៣០ នាទីព្រឹកនេះ
បន្ទាប់ពីបានធ្លាក់ថ្លៃអស់ជិត ០,៣% កាលពីយប់មិញ។
រីឯការជួញដូរមាសរបស់អាមេរិក (U.S. gold futures for December
delivery)
ក៏មិនមានការប្រែប្រួលខ្លាំងដែរដោយត្រូវបានជួញដូរក្នុងតម្លៃ ១
២៩០,៦០ ដុល្លារក្នុងមួយអោន។
ការដែលតម្លៃមាសងើបទៅមុខមិនរួចនេះក៏ដោយសារតែការជួញដូរប្រាក់ដុល្លារហាក់ត្រូវបានគេមើលឃើញថា
កំពុងស្ថិតនៅក្នុងទិសដៅវិជ្ជមាននៅព្រឹកថ្ងៃសុក្រនេះនៅពេលដែលអ្នកជួញដូរនានាកំពុងផ្តោតអារម្មណ៍ទៅលើកិច្ចប្រជុំ
Jackson Hole ដែលនឹងបញ្ចប់នៅយប់នេះហើយ។
ធនាគារកណ្តាលកំពូលៗរបស់ពិភពលោកបានជួបប្រជុំក្នុងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី
២៤ ដល់ថ្ងៃទី ២៦
សីហានេះជាមួយនឹងទំនុកចិត្តរបស់ខ្លួនដោយរំពឹងថា
ខ្លួននឹងអាចស្វែងរកដំណោះស្រាយរួមមួយដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ចពិភពលោក។
កិច្ចប្រជុំនេះ នឹងបើកច្រកផ្លូវមួយឲ្យធនាគារកណ្តាលអឺរ៉ុប (ECB)
និង ធនាគារកណ្តាលជប៉ុន (BoJ)
អនុវត្តិយុទ្ធសាស្ត្រមួយយកតាមគំរូរបស់ធនាគារកណ្តាលអាមេរិក
(Fed) ដើម្បីដោះស្រាយបញ្ហាទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន។
បន្ទាប់ពីមានភាពច្របូកច្របល់ទៅនឹងនយោបាយសកលភាវូបនីយកម្មនៅក្នុងឆ្នាំ
នេះ
ធនាគារកណ្តាលជាច្រើននៅតែជំទាស់ទៅនឹងការកំហិតព្រំដែនបើកចំហមួយនៅលើសាកលលោក
ហើយថា ការធ្វើពាណិជ្ជកម្មដោយសេរី
គឺជាគន្លឹះតែមួយគត់ដែលអាចផ្តល់ការងារ
និងវិបុលភាពរបស់ពិភពលោកទាំងមូល។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញធនាគារកណ្តាលអាមេរិកវិញបាននិយាយថា
ខ្លួនបានស្នើសុំយោបល់ជាសាធារណៈស្តីពីផែនការសម្រាប់ធនាគារកណ្តាលមកពីទីក្រុងញីវយ៉កនិងការិយាល័យស្រាវជ្រាវហិរញ្ញវត្ថុដើម្បីបង្កើតឱ្យមានការព្រៀងមូលដ្ឋានអត្រាការប្រាក់គោលចំនួន៣ដោយផ្អែកលើកិច្ចព្រមព្រៀងទិញដូរដែលអនុញ្ញាតដោយរតនាគាររបស់ខ្លួន។
ងាកមកមើលស្ថានការណ៍នយោបាយអាមេរិកវិញ
កាលពីថ្ងៃម្សិលមិញលោកប្រធានាធិបតី Donald Trump
បានជ្រើសរើសវិធីតបតមួយជាមួយសមាជិកមកពីគណបក្សសាធារណរដ្ឋជាច្រើនទៀតរបស់លោកដោយបានលើកឡើងថា
មេដឹកនាំក្នុងសភាជាតិជាច្រើនអាចចៀសផុតពីភាពរង្គោះរង្គើពីការបង្កើនប្រាក់បំណុលរបស់ជាតិបាន
ប្រសិនបើមេដឹកនាំសមាជិកសភាទាំងនោះ ព្រមទទួលយកដំបូន្មានមួយ។
តាមការលើកឡើងរបស់លោក Trump
វាគឺជាច្រកផ្លូវដែលអាចឲ្យលោកអនុវត្តិកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចជាតិរបស់លោកបានទៅរលូននៅពេលខាងមុខ។
រីឯស្ថានភាពនៅឧបទ្វីបកូរ៉េវិញ
រូបភាពផ្កាយរណបនានាបានថតជាប់សកម្មភាពរបស់យោធាកូរ៉េខាងជើងដែលថា
រដ្ឋាភិបាលឯកោមួយនេះកំពុងបន្តសកម្មភាពរបស់ខ្លួនដើម្បីឈានឆ្ពោះទៅរកការសាកល្បង
ផលិតមីស៊ីលទំនើបថ្មីមួយ ទៀតដែលមានអនុភាពខ្លាំងក្លាជាងមុន។
នេះបើយោងតាមការវិភាគរបស់អ្នកជំនាញអាមរិក៕
ប្រភព៖ cnbc
១០ ចំណុចដែលលោកអ្នកអាចមិនបានដឹងពីទីផ្សារភាគហ៊ុនសាកលលោក (World Stock Exchange)
ទីផ្សារភាគហ៊ុនគឺជាវិស័យមួយដែលមានប្រជាប្រិយភាពបំផុតអស់រយៈកាលរាប់ទសវត្សមកហើយ។
ក៏ប៉ុន្តែបើទោះបីជាលោកអ្នកធ្លាប់បានដឹងច្បាស់ បានប្រឡូក ឬ
ធ្លាប់ឮពីវាយ៉ាងណាក្តី
លោកអ្នកអាចមិនទាន់ស្គាល់ច្បាស់ពីស្ថានភាពទូទៅនៃទីផ្សារភាគហ៊ុននេះមានការប្រែប្រួលយ៉ាងណាខ្លះនៅឡើយទេ។
ម្ល៉ោះហើយដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់លោកអ្នក សូមបង្ហាញជូននូវពីទិដ្ឋភាពខ្លះៗនៅក្នុងវិស័យនេះដូចតទៅ៖
១.ផ្សារភាគហ៊ុនណាមួយដែលមានវ័យចំណាស់ជាងគេបំផុត?
ផ្សារភាគហ៊ុន Euronext Amsterdam ដែលពីមុនគេហៅថា Amsterdam Stock Exchange ត្រូវបានគេទទួលស្គាល់ថា គឺជាផ្សារភាគហ៊ុនមួយមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។ ស្ថិតនៅទីក្រុង Amsterdam ប្រទេសហុឡង់ដ៍ ផ្សារភាគហ៊ុននេះត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៦០២ ពោលគឺមានអាយុកាល ៤១៥ ឆ្នាំមកហើយគិតមកទល់នឹងពេលនេះ។ បច្ចុប្បន្នគេហៅផ្សារភាគហ៊ុននេះថា ផ្សារភាគហ៊ុនអឺរ៉ុប Euronext នេះឯងចាប់តាំងពីឆ្នាំ ២០០០ មក។

២.ផ្សារភាគហ៊ុនណាមួយដែលធំជាងគេបំផុត?
New York Stock Exchange របស់អាមេរិក ត្រូវបានគេទទួលស្គាល់ថា គឺជាផ្សារភាគហ៊ុនតែមួយគត់ដែលមានទំហំធំជាងគេនៅក្នុងចំណោមផ្សារភាគហ៊ុននានានៅជុំវិញសាកលលោក។ បង្កើតឡើងនៅក្នុងឆ្នាំ ១៧៩២ (មានអាយុកាល ២២៥ឆ្នាំ) បច្ចុប្បន្នផ្សារភាគហ៊ុននេះមានទំហំទឹកប្រាក់នៅលើទីផ្សារ (Market Capitalization) ចំនួន ២១,៣ ពាន់ពាន់លានដុល្លារ គិតត្រឹមខែ មិថុនា ឆ្នាំ ២០១៧កន្លងទៅនេះ និងមានក្រុមហ៊ុនចុះឈ្មោះទិញលក់ភាគហ៊ុនចំនួន ២ ៤០០ ក្រុមហ៊ុន។

៣.ផ្សារភាគហ៊ុនណាមួយដែលមានក្រុមហ៊ុនចុះឈ្មោះជួញដូរភាគហ៊ុនច្រើនជាងគេបំផុត?
ផ្សារភាគហ៊ុន Bombay Stock Exchange របស់ឥណ្ឌា គឺជាផ្សារភាគហ៊ុនមួយដែលគេបានរកឃើញថា មានចុះឈ្មោះក្រុមហ៊ុនទិញលក់ភាគហ៊ុនច្រើនជាងគេបំផុតក្នុងលោក។ ស្ថិតនៅក្នុងទីក្រុង Mumbai ផ្សារភាគហ៊ុននេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ១៨៧៥ (មានអាយុកាល ១៤២ ឆ្នាំ) ហើយមានក្រុមហ៊ុនចំនួន ៥ ៧៤៩ បានចុះឈ្មោះនៅផ្សារភាគហ៊ុននេះ។

៤.ក្រុមហ៊ុនណាដែលមានភាគហ៊ុនថ្លៃជាងគេក្នុងលោកនៅឆ្នាំ ២០១៧នេះ?
នៅក្នុងឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនដែលមានភាគហ៊ុនថ្លៃជាងគេគឺភាគហ៊ុនក្រុមហ៊ុន Berkshire Hathaway > របស់មហាសេដ្ឋីអាមេរិក Warren Buffett។ បង្កើតឡើងនៅក្នុងឆ្នាំ ១៨៣៩ (មានអាយុកាល ១៧៨ ឆ្នាំ) មួយហ៊ុន ( Share Price ) របស់ក្រុមហ៊ុននេះមានតម្លៃ ២៤៧ ១៦០,០០ ដុល្លារ គិតត្រឹមខែមិថុនាកន្លងទៅ។

៥.ផ្សារភាគហ៊ុនណាមួយដែលតូចជាងគេបំផុតក្នុងលោក?
ផ្សារភាគហ៊ុនរបស់ Seychelles គឺ Trop-X (Seychelles) Limited ដែលជាប្រទេសដែនកោះតូចមួយនៅមហាសមុទ្រឥណ្ឌា ត្រូវបានគេចាត់ទុកថា ជាផ្សារភាគហ៊ុនតូចជាងគេបំផុតក្នុងលោក។ បង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ថ្មីៗកន្លងទៅនេះ Trop-X មានទំហំទឹកប្រាក់លើទីផ្សារ (Market Cap) ត្រឹមតែ ៤៣ លានដុល្លារប៉ុណ្ណោះ។ ឯផ្សារភាគហ៊ុនតួចជាងគេបំផុតលំដាប់ទីពីរគឺផ្សារភាគហ៊ុនកម្ពុជា Cambodia Stock Exchange ឬ CSX (Cambodia Securities Exchange-ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា)។ ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ផ្សារភាគហ៊ុននេះមានទំហំទឹកប្រាក់ ១៧៦ លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ investmentfrontier។

៦.រដូវណាដែលផ្សារភាគហ៊ុនស្ងប់ស្ងាត់ និងគ្រោះថ្នាក់បំផុត?
ជាប្រវត្តិសាស្ត្រនៅក្នុងទីផ្សារភាគហ៊ុន រដូវក្តៅជាពិសេសនៅខែ សីហា និង ខែកញ្ញា ជាអំឡុងពេលមួយដែលទីផ្សារភាគហ៊ុនស្ងប់ស្ងាត់ និងអាចប្រឈមទៅនឹងគ្រោះថ្នាក់ខ្លាំងជាងគេបំផុត។ ហេតុផលចម្បងមួយគឺថា នៅអំឡុងពេលនេះ ប្រជាជននៅលោកខាងលិចហាក់ដកខ្លួនច្រើនចេញពីទីផ្សារភាគហ៊ុនមិនដូចសបមួយដងដើម្បីយកពេលវេលាទៅលំហែកាយក្រោយបំពេញការងារអស់រយៈពេលមួយឆ្នាំរបស់ពួកគេ។

៧.តើទំហំទឹកប្រាក់ (Market Capitalization) របស់ផ្សារភាគហ៊ុនសាកលលោកទាំងមូលមានចំនួនប៉ុន្មានហើយ?
គិតត្រឹមឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៦ កន្លងទៅ ទំហំទឹកប្រាក់នៅលើទីផ្សារភាគហ៊ុនសាកលលោកបានកើនឡើងច្រើនជាងទ្វេដងដែលមួយភាគធំបានមកពីចំណែកទីផ្សារភាគហ៊ុនរបស់អាស៊ី។ ទឹកប្រាក់នេះបានកើនឡើងពីចំនួន ២៨,១ ពាន់ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០០៣ មកចំនួន ៦៥,៦ ពាន់ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦កន្លងទៅ។

៨.ផ្សារភាគហ៊ុនណាខ្លះដែលកំពុងមានសន្ទុះខ្លាំងក្លាជាងគេនៅក្នុងរយៈពេលជាង១ទសវត្សចុងក្រោយនេះ?
លើកលែងតែជប៉ុនចេញ ផ្សារភាគហ៊ុននៅក្នុងតំបន់អាស៊ីកំពុងឡើងកូដខ្លាំងដូចជាមហាយក្សចិន និង ឥណ្ឌាជាដើម។ ចិនកំពុងឈរនៅលេខ២មានទំហំទឹកប្រាក់ក្នុងផ្សារភាគហ៊ុនច្រើនជាងគេបន្ទាប់ពីអាមេរិកដែលមានចំនួន ៦,៦ ពាន់ពាន់លានដុល្លារត្រឹមឆ្នាំ ២០១៦ កន្លងទៅ ឬ កើនឡើង ១ ៤៧៩% គិតត្រឹមឆ្នាំ ២០០៣មក។ រីឯឥណ្ឌាថ្វីត្បិតតែទំហំទឹកប្រាក់មានចំនួនតិច តែនៅក្នុងរយៈពេលដូចគ្នានេះ វាបានកើនឡើងដល់ទៅ ៦៣៩% ដែលជាកំណើនដ៏ឆាប់រហ័សបំផុតក្នុងលោកលំដាប់ទី២បន្ទាប់ពីចិន។ ទោះបីជាទំហំទឹកប្រាក់គិតជា % សម្រាប់ជួញដូរក្នុងទីផ្សារភាគហ៊ុនជប៉ុនបានធ្លាក់ចុះអស់ ៣% តាំងពីឆ្នាំ ២០០៣មក ក៏គេនៅតែទទួលស្គាល់ថា ផ្សារភាគហ៊ុនអាស៊ីគឺជាទីផ្សារភាគហ៊ុនចំណូលថ្មីមានទំហំទឹកប្រាក់ជួញដូរច្រើនជាងគេនៅក្នុងចំណោមផ្សារភាគហ៊ុននានាក្នុងសាកលលោក។

៩ .ចុះផ្សារភាគហ៊ុនណាខ្លះកំពុងបាត់បង់ប្រជាប្រិយភាព?
ចម្លើយគឺផ្សារភាគហ៊ុនរបស់បណ្តាប្រទេសនៅតំបន់អឺរ៉ុប និង អាមេរិក។ ថ្វីត្បិតតែទំហំទឹកប្រាក់នៅលើផ្សារភាគហ៊ុនអាមេរិក (Market Capitalization) នៅពេលបច្ចុប្បន្នមានការកើនឡើងក៏ពិតមែន ក៏ប៉ុន្តែការក្តោបក្តាប់គិតជា % លើចំណែកទឹកប្រាក់ជួញដូរនៅលើទីផ្សារនេះបានធ្លាក់ចុះមកត្រឹម ៣៦% នៅក្នុងឆ្នាំ ២០១៦ ពីចំនួន ៤៥% កាលពីឆ្នាំ ២០០៣ កន្លងទៅនៅក្នុងចំណោមទឹកប្រាក់សរុបនៅលើទីផ្សារភាគហ៊ុនទាំងមូល។ រីឯបណ្តាប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ និងស្វីសជាដើម ទំហំ% នៃការកាន់កាប់ទឹកប្រាក់ជួញដូរនៅលើទីផ្សារភាគហ៊ុនសាកលលោកក៏កំពុងធ្លាក់ចុះផងដែរ បើធៀបទៅនឹងចិន ឥណ្ឌា និង មហាអំណាចចូលថ្មីមួយចំនួនទៀត។

១០. តើសញ្ញាណទាំងនេះបានប្រាប់ទៅកាន់ពិភពលោកយ៉ាងដូចម្តេចខ្លះពីស្ថានភាពទីផ្សារភាគហ៊ុនសាកលលោកនៅពេលបច្ចុប្បន្ន?
នេះជាសូចនាករមួយដែលកំពុងចង្អុលទៅកាន់ពិភពលោកថា ចំណែកទីផ្សារភាគហ៊ុនដែលធ្លាប់កាន់កាប់ដោយបណ្តាមហាអំណាចនៅតំបន់អឺរ៉ុប និងអាមេរិកអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ កំពុងល្អៀងបន្តិចម្តងៗ ធ្វើដំណើរឆ្ពោះទៅទិសខាងកើត ដែលនោះគឺ ទ្វីបអាស៊ី។ មូលហេតុដ៏សំខាន់មួយនោះគឺថា សេដ្ឋកិច្ចរបស់បណ្តាប្រទេសជឿនលឿននៅលោកខាងលិចកំពុងត្រដាបត្រដួសខ្លាំង ខណៈដែលបណ្តាប្រទេសនៅតំបន់អាស៊ីកំពុងមានសន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងក្លា។

អាមេរិកនៅតែជាមហាអំណាចសេដ្ឋកិច្ចដដែល
តែអឺរ៉ុបវិញកំពុងបាត់បង់ឥទ្ធិពលបន្តិចម្តងៗហើយ។
ប៉ុន្តែអ្វីដែលមិនអាចប្រកែកបាននោះគឺថា ចិន និង ឥណ្ឌា
នឹងក្លាយជាមហាអំណាចពិភពលោកថ្មីនៅក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខ
ហើយនៅពេលនោះហើយដែលអាស៊ី
គឺជាតំបន់មានសក្ដានុពលខ្លាំងក្លាដូចអ្វីដែលអាមេរិក និង
អឺរ៉ុបធ្លាប់គ្រងតំណែងនៅពេលកន្លងមក៕
ប្រភព៖ Businessinsider & finmarketguru & marketwatch