ការជួញដូរនៅលើទីផ្សាររូបិយប័ណ្ណដែលគេស្គាល់ជាទូទៅគេថាជាភាសាអង់គ្លេសថា Forex នោះ
កំពុងក្លាយជាវិស័យមួយដែលកំពុងមានសក្ដានុពលខ្លាំងក្លានៅលើពិភពលោក។
សម្រាប់បណ្តាប្រទេសជឿនលឿន
វិស័យមួយនេះបានបើកប្រតិបត្តិការអស់រយៈពេលច្រើនទសវត្សមកហើយ
ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ
វាទើបតែចូលមកដល់ក្នុងរយៈពេលជិត ១ ទសវត្សចុងក្រោយនេះតែប៉ុណ្ណោះ។
ហេតុដូច្នេះមុននឹងលោកអ្នកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះ
សូមស្វែងយល់ពី មូលដ្ឋានគ្រឹះសំខាន់ៗចំនួន៣ខាងក្រោមនេះជាមុនសិន
ថាតើមានចំណុចណាខ្លះដែលលោក អ្នកត្រូវស្វែងយល់?
១.ស្វែងរកក្រុមហ៊ុនឈ្មួញកណ្តាល ឬ ក្រុមហ៊ុនជើងសា (Broker)ដែលលោកអ្នកទុកចិត្តបំផុត
នៅពេលលោកអ្នកហក់ចូលប្រឡូកក្នុងទីផ្សាររូបិយប័ណ្ណ គោលដៅដ៏បំផុតរបស់លោកអ្នកគឺឱកាសនៃការទទួលបានប្រាក់ចំណេញ។ ក៏ប៉ុន្តែ សមរភូមិជួញដូរមួយនេះវាមិនមែនសុទ្ធតែធ្វើឲ្យលោកអ្នកទទួលបានប្រាក់ចំណេញគ្រប់ពេលនោះឡើយ។ វិស័យមួយនេះ ទាមទារឲ្យលោកអ្នកស្វែងយល់ច្បាស់ជាមុន ហេតុដូច្នេះហើយ តម្រូវឲ្យលោកអ្នកជ្រើសរើសក្រុមហ៊ុនណាមួយមកធ្វើជាដៃគូវិនិយោគជួញដូរ។

ចំណុចនេះលោកអ្នកត្រូវរើសក្រុមហ៊ុនឈ្មួញកណ្តាលណាមួយដែលធ្វើអាជីវកម្មប្រកបដោយភាពជោគជ័យច្រើនលើវិស័យនេះ
ដូចជាក្រុមហ៊ុន Asskap Asset Management
ជាដើម ត្បិតអីក្រុមហ៊ុននេះ
មានបុគ្គលិកជំនាញៗមានបទពិសោធន៍ជាច្រើនឆ្នាំ លើវិស័យនេះ ឬ
លោកអ្នករៀនសូត្រតាមអនឡាញ
ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតមុនពេលសាកល្បងជួញដូរ។
២.ស្វែងរកកម្មវិធីជួញដូរ (Trading Platform) ដែលងាយស្រួលសម្រាប់អ្នក
ចំណុចនេះងាយស្រួលទេ ដោយលោកអ្នកគ្រាន់តែចូលទៅចុះឈ្មោះនៅក្នុងកម្មវិធីជួញដូររបស់ក្រុមហ៊ុនឈ្មួញកណ្តាលណាមួយដែលអ្នកសម្រចចិត្តថា ចង់ដាក់ទុនវិនិយោគជួញដូរ។ ក្រុមហ៊ុនឈ្មួញ កណ្តាលទាំងនោះនឹងដាក់ដំណើរការឲ្យមានគណនេយ្យជួញដូរសាកល្បងមួយជាមុន (Demo account) ឬ គណនីនិម្មិត (Virtual trading account) សម្រាប់បង្រៀនលោកអ្នកឲ្យបានស្គាល់ពីបច្ចេកទេសនានាៗ ដើម្បីឲ្យចេះស្ទាត់ មុននឹងសម្រេចចិត្តបើកគណនេយ្យជួញដូរជាផ្លូវការ។ បើអ្នកពិនិត្យថា កម្មវិធីជួញដូរនោះមានភាពងាយស្រួលគួរឲ្យចាប់អារម្មណ៍ហើយនោះ ចាំសម្រេចចិត្តជាក្រោយថា គួរតែដាក់ប្រាក់បើកគណនេយ្យជួញដូរ ឬក៏អត់។

៣.កុំភ្លេច ស្រាវជ្រាវ សិក្សា និង រៀនសូត្រជានិច្ច
ចូរចងចាំថា អ្នកជំនាញៗជាច្រើនដែលបានប្រឡូកក្នុងវិស័យជួញដូររូបិយប័ណ្ណនេះ សុទ្ធតែធ្លាប់ឆ្លងកាត់ការបរាជ័យជាច្រើន។ យ៉ាងណាមិញ ការមិនទទួលបានជោគជ័យនៅក្នុងវិស័យនេះ វាអាចនឹងកើតមានគ្រប់ពេល បើលោកអ្នកមិនអើពើ សិក្សាស្វែងយល់ពីវា ឬ ស្រាវជ្រាវពីវានោះ។ ការប្រឡូកនៅក្នុងទីផ្សារជួញដូររូបិយប័ណ្ណ (Forex) គឺតម្រូវឲ្យលោកអ្នកមានធ្វើការតាមដានជានិច្ចលើប្រវត្តិជួញដូរ ស្ថានភាពជួញដូរជាក់ស្តែង និង ព្រឹត្តិការណ៍នានានៅជុំវិញពិភពលោកដែលមានឥទ្ធិពលលើបម្រែបម្រួលជួញដូររបស់អ្នក។

បើនៅមានភាពស្រពិចស្រពិលទាំងនេះ
សូមកុំខ្លាចរកជំនួយពីអ្នកដែលមានបទពិសោធន៍នៅក្នុងក្រុមហ៊ុនដៃគូជួញដូររបស់លោកអ្នក។
សម្រាប់អតិថិជននៅកម្ពុជាអាចសិក្សាស្វែងយល់ពីវិស័យនេះបានដោយលោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន
Askap Asset Management ឬ ចូលទៅកាន់គេហទំព័រអន្តរជាតិនានាដូចជា New York Forex Institute Training & Certification Course ជាដើម
ដែលសុទ្ធសឹងតែអាចប្រឹក្សា និង
ផ្តល់គន្លឹះជួយជ្រោមជ្រែងលោកអ្នកបានក្នុងការប្រឡូកចូលវិស័យនេះប្រកបដោយភាពជោគជ័យ៕
ប្រភព៖entrepreneur
No comments:
Post a Comment